វិស័យសំបុកត្រចៀកកាំកម្ពុជា កំពុងពង្រីកទីផ្សារកាន់តែទូលាយ និងជួយជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា បច្ចុប្បន្ននេះ វិស័យសំបុកត្រចៀកកាំកម្ពុជា កំពុងតែពង្រីកទីផ្សារកាន់តែទូលាយ ខណៈដែលវេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ក៏​បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសារៈសំខាន់សម្រាប់ការស្វែងយល់កាន់តែច្រើន អំពីវិស័យត្រចៀកកាំកម្ពុជា ជាពិសេសបានផ្ដល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ-អន្តរជាតិ ក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា វេទិកានេះនឹងជួយជំរុញ និងបង្កើតឱកាសក្នុងការអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជាក្នុងក្របខ័ណ្ឌជាតិ និងពាណិជ្ជកម្ម ជាមួយអន្តរជាតិ ដែលនឹងចូលរួមចំណែកក្នុងការបង្កើនកម្រិតចំណូលរបស់ប្រជាជនកម្ពុជា ជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។

សូមបញ្ជាក់ថា វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា បានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ​​​​ដោយមានការចូលរួមពីពាណិជ្ជករ មកពីបណ្តាប្រទេសដែលនាំចូលសំបុកត្រចៀកកាំ ដើម្បីកែច្នៃ មានដូចជា​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ ភូមា ចិន (ហុងកុង ម៉ាកាវ កោះតៃវ៉ាន់) និងសិង្ហបុរីជាដើម ដើម្បីសិក្សាពីគុណភាពសំបុកត្រចៀកកាំកម្ពុជា​ ខណៈកម្ពុជា និងចិន បាន និងកំពុងចរចាបើកទីផ្សារនាំចេញសំបុកត្រចៀកកាំទៅប្រទេសចិននាពេលខាងមុខ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្ថែមថា ការធ្វើអាជីវកម្មក្នុងវិស័យត្រចៀកកាំនៅកម្ពុជា បាន និងកំពុងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈកំណើននៃការសាងសង់ផ្ទះត្រចៀកកាំស្ទើរ​គ្រប់ខេត្តក្រុងនៅទូទាំងប្រទេស រាប់ទាំងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ចាក់ថា វិស័យត្រចៀកកាំ ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា លើការងារសាងសង់ផ្ទះត្រចៀកកាំ សម្អាតសំបុក កែច្នៃ ដឹកជញ្ចូន និងការងារនៅក្នុងខ្សែច្រវាក់ផលិតកម្មសំបុកត្រចៀកកាំដទៃទៀត និងបានជួយលើកកម្ពស់កម្រិតជីវភាពរបស់អ្នកអភិរក្សផ្ទះត្រចៀកកាំ តាមរយៈការលក់សំបុកត្រចៀកកាំដើម ( មិនទាន់សម្អាត/មិនទាន់រើសរោមចេញ) សំបុកសម្អាតរួចកែច្នៃសំបុកជាភេសជ្ជៈ និងការកែច្នៃទៅជាផលិតផលពាក់ព័ន្ធដទៃទៀត។

​​ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់សហគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និងភាគីពាក់ព័ន្ធក្នុងវិស័យត្រចៀកកាំកម្ពុជា ត្រូវបន្តពង្រឹងគុណភាពផលិតផលសំបុកត្រចៀកកាំ បង្កើនបរិមាណផលិត ដើម្បីធានាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ និងការបំពេញតាមលក្ខខណ្ឌ ក៏ដូចជានីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។

លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា វេទិកានេះគឺជាវេទិកាលើកដំបូង ដែលអាចនិយាយបានថា ជាប្រវត្តិសាស្រ្តសម្រាប់វិស័យត្រចៀកកាំកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយសមាជិក សមាជិកានៃសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដើម្បីផ្សព្វផ្សាយពីវិស័យសំបុកត្រចៀកកាំកម្ពុជា ឱ្យទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ, កសាងទំនាក់ទំនងរវាងពា​ណិជ្ជករក្នុងស្រុក និងអន្តរជាតិ ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្ម ប្រកបដោយទំនុកចិត្ត, បង្កើតឱកាសឱ្យវិស័យពាក់ព័ន្ធចូលរួមគាំទ្រ និងទទួលបានផលប្រយោជន៍តាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន និងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលការនាំចេញ នាំចូលផលិតផលត្រចៀកកាំដោយស្រប​ច្បាប់។

លោកស្រី ចុង ជា ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូចិនប្រចាំកម្ពុជា បានថ្លែងថា បច្ចុប្បន្ននាយកដ្ឋានពាក់ព័ន្ធនៃប្រទេសចិន និងកម្ពុជាកំពុងចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀងនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន ។

លោកស្រី ចុង ជា បានមានប្រសាសន៍ថា ៖ «យើងទន្ទឹងរង់ចាំការនាំចូលសំបុកត្រចៀកកាំ ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា»។

បច្ចុប្បន្ន កម្ពុជាមានផ្ទះត្រចៀកកាំប្រមាណជាង ៥០០០ផ្ទះ ដោយមានកំណើនក្នុងរង្វង់១៥% ជារៀងរាល់ឆ្នាំ។ កំណើនសំណង់ផ្ទះត្រចៀកកាំនេះ បានធ្វើឱ្យមានកំណើនបរិមាណផលិតផលសំបុកត្រចៀកកាំជារៀងរាល់ឆ្នាំ ដោយជាមធ្យមមានប្រមាណ ១០០តោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន