ធនាគារកណ្តាលអាម៉េរិក Federal Reserve កាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងនៅក្នុងឆ្នាំ២០២៥ នេះ

កាលពីថ្ងៃពុធ សប្ដាហ៍នេះ ធនាគារកណ្តាលអាម៉េរិក Fed បានកាត់បន្ថយអត្រាប្រាក់កម្ចីគោល ២៥ ពិន្ទុ ដែលមានអត្រាចន្លោះពី ៤% និង ៤,២៥% ពោលគឺបន្ថយពីអត្រា ៤,២៥% និង ៤,៥០%

ការជឿជាក់ និងទំនុកចិត្តនៅក្នុងឧស្សាហកម្មថៃ បន្តដាំក្បាល់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ

កាលពីថ្ងៃពុធ សហព័ន្ធឧស្សាហកម្មថៃ បង្ហាញថា សន្ទស្សន៍នៃមនោសញ្ចេតនា ឬការជឿជាក់ និងទំនុកចិត្តលើឧស្សាហកម្មបានធ្លាក់ចុះពីពិន្ទុ ៨៦,៦ ក្នុងខែកក្កដាមកត្រឹមពិន្ទុ ៨៦,៤ ក្នុងខែសីហា ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ

កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ជំរុញការលើកកម្ពស់ចំណេះដឹង ធនធានមនុស្ស និងកាលានុវត្តភាពថ្មីៗ

កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា បាន និងកំពុងជួយលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ជួយពង្រឹងចំណេះដឹង ធនធានមនុស្ស និងកាលានុវត្តភាពថ្មីៗ​

អាម៉េរិក និង ចិន ឈានដល់កិច្ចព្រមព្រៀងរក្សាទុក TikTok ឱ្យបន្តដំណ់ើរការនៅក្នុងសហរដ្ឋអាម៉េរិក

ប្រធានាធិបតីអាម៉េរិក Donald Trump និយាយថា “យើងមានកិច្ចព្រមព្រៀងមួយនៅលើ TikTok ខ្ញុំបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ហើយខ្ញុំនឹងនិយាយជាមួយប្រធានាធិបតី Xi នៅថ្ងៃសុក្រ ដើម្បីបញ្ជាក់បន្ថែមទៀត”

ឥណ្ឌូនេស៊ី ត្រៀមបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ចកិច្ចជិត ១ ពាន់លានដុល្លារនៅចុងឆ្នាំនេះ

កញ្ចប់ជំរុញសេដ្ឋកិច្ចដែលមានតម្លៃជិត ១០០០លានដុល្លារអាម៉េរិក របស់ឥណ្ឌូនេស៊ី រួមបញ្ចូលទាំងជំនួយស្បៀងអាហារ និងកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធដែលអាចផ្តល់ការងារបណ្តោះអាសន្នសម្រាប់មនុស្សជាង ៦ សែននាក់ និងជួយដល់វិស័យផ្សេងៗទៀត

មូលនិធិអភិវឌ្ឍន៍ជំនាញ បន្តជំរុញការបណ្ដុះបណ្ដាលជំនាញ ជួយពលរដ្ឋឱ្យមានការងារធ្វើ

ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា SDF គឺជាស្ថាប័នរាជរដ្ឋាភិបាលមួយដែលបង្កើតឡើងសម្រាប់​ចូល​រួមជួយប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកក្រុមហ៊ុនឱ្យទទួលបានឱកាសបណ្ដុះបណ្ដាលជំនាញ​ សំដៅពង្រឹង​​សមត្ថភាពរបស់ពួកគេឱ្យកាន់តែប្រសើរ ដើម្បីឈានទៅទទួលបានប្រាក់ចំណូលខ្ពស់។ SDF ដើរតួនាទីជាអ្នកផ្គូផ្គងវិស័យឯកជនដែលមានតម្រូវការបុគ្គលិកជំនាញទៅនឹងបុគ្គលិកដែលកំពុង​ស្វែងរកការងារ ហើយបន្តសហការជាមួយនឹងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដោយចូលរួម​ជាថវិកា​គាំទ្រដល់ដំណើរការបណ្ដុះបណ្ដាល។ ជាក់ស្ដែង អ្នកនាង ស៊ុក ភូ គឺជាសិក្ខាកាមម្នាក់ដែលចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ មានអាយុ ២៥ឆ្នាំ

លោក គី សុខគីម ៖ គោលបំណង SDF គឺធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនាញច្បាស់លាស់ ស្របតាម​តម្រូវការការងារ

អ្នកជំនាញបានលើកឡើងថា កាលណាបុគ្គលិកមានសមត្ថភាពច្បាស់លាស់ ពួកគេក៏អាចទទួលបានការងារសមស្រប ជាពិសេស អាចទទួលបានចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាពផងដែរ

Donald Trump ជំរុញឱ្យ NATO ឈប់ទិញប្រេងពីរុស្ស៊ី និងដំឡើងពន្ធលើប្រទេសដែលបន្តទិញប្រេងរបស់រុស្ស៊ី

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ Trump បានបង្ហោះនៅលើ Truth Social ថា ៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងដាក់ទណ្ឌកម្មធ្ងន់ៗលើប្រទេសរុស្ស៊ី នៅពេលដែលសមាជិកណាតូទាំងអស់យល់ព្រមធ្វើដូចការលើកឡើងរបស់ខ្ញុំដោយការបញ្ឈប់ទិញប្រេងពីរុស្ស៊ី»

ឥណ្ឌា កំពុងជំរុញ និងពន្លឿនសកម្មភាពពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប មុនពេល Trump ដំឡើងពន្ធបន្ថែម

មន្ត្រីពាណិជ្ជកម្មកំពូលៗរបស់សហភាពអឺរ៉ុបនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ឥណ្ឌាសម្រាប់ការចរចាពាណិជ្ជកម្ម ដែលចាប់ផ្តើមពីថ្ងៃទី ១២ ខែកញ្ញា នេះ

តម្លៃប្រេងបានធ្លាក់ថ្លៃបន្តិច ដោយសារតម្រូវការនៅអាម៉េរិកធ្លាក់ចុះ

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៤៥% ឬ នៅសល់ ៦៦,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៥០% ឬនៅសល់ ៦២,០៦ ដុល្លារក្នុងមួយបារ៉ែល