លោក គី សុខគីម ៖ គោលបំណង SDF គឺធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនាញច្បាស់លាស់ ស្របតាម​តម្រូវការការងារ

ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា SDF គឺជាស្ថាប័នរាជរដ្ឋាភិបាលមួយដែលបង្កើតឡើងសម្រាប់​ចូល​រួមជួយប្រជាពលរដ្ឋ ជាពិសេស បុគ្គលិកក្រុមហ៊ុន ឱ្យទទួលបានឱកាសបណ្ដុះបណ្ដាលជំនាញ​ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេឱ្យកាន់តែប្រសើរ។ កាលណាបុគ្គលិកមានសមត្ថភាពច្បាស់លាស់ ពួកគេក៏អាចទទួលបានការងារសមស្រប ជា​ពិសេស​​ទទួលបានចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាព។ នេះបើតាមការលើក​ឡើងរបស់​លោក គី សុខគីម នាយកប្រតិបត្តនៃមូលនិធិអភិវឌ្ឍន៍ជំនាញ។

លោក គី សុខគីម បានបន្តឱ្យដឹងទៀតថា នៅក្នុងរូបភាពជារួម គោលដៅសំខាន់របស់ស្ថាប័នគឺចង់ឱ្យពលរដ្ឋមាន​ជំនាញ​ច្បាស់លាស់ ហើយត្រូវជាមួយនឹងទីផ្សារការងារជាក់ស្ដែង ទាំងគុណភាព សុវត្ថិភាពនិងបរិមាណ។

លោកបានបន្តគូសបញ្ជាក់ថា៖

«យើងវិនិយោគរួមគ្នា អភិវឌ្ឍន៍​កម្មវិធីរួមគ្នា ដោយមានពាក្យ​ស្លោក​មួយ​ថា បង្កើនជំនាញថ្ងៃនេះដើម្បីប្រកួតប្រជែងថ្ងៃស្អែក ក្នុង​គោល​ដៅបន្តអភិវឌ្ឍន៍​សមត្ថភាព ក៏ដូចជាជំនាញរបស់យើង ឱ្យត្រូវតាមតម្រូវការទីផ្សារប្រកួត​ប្រជែង​កម្រិតបុគ្គល និងស្ថាប័ន»។

យ៉ាងណាមិញ នៅក្នុងការសម្រេចគោលដៅនេះ SDF បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យ​ឯកជន ដោយធ្វើការផ្ទាល់​ជា​មួយនឹងសមាគមធុរកិច្ច ដើម្បីឱ្យដឹងពីតម្រូវការ​ការងារ​ដែលពួកគេកំពុង​តែស្វែងរក ហើយ SDF ផ្ដល់ព័ត៌មាននោះទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស​ក្រសួងការងារ ដែលមានទិន្នន័យ​បងប្អូនដែលត្រឡប់មកពីប្រទេសជិតខាង។ ជារួមមក គឺ SDF ដើរតួនាទីជាអ្នកផ្គូផ្គង រវាងអ្នករកការងារធ្វើ ទៅនឹងការងារដែលមានស្រាប់នៅក្នុងទីផ្សារ។

លោក គី សុខគីម បានបន្តគូសបញ្ជាក់ផងដែរថា ៖

«កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធ​បានបណ្ដុះបណ្ដាលយុវជនមុននឹងពួកគាត់​ចូលបម្រើ​ការងារ តែមូលនិធិយើងបង្កើតឡើង​ដើម្បីជួយ​ទៅដល់អ្នកដែលមានការងារធ្វើស្រាប់ ហើយចង់បង្កើននូវសមត្ថភាពរបស់ខ្លួន ដែលហៅថា Upskilling ឬក៏ Reskilling ដែលផ្លាស់ប្ដូរជំនាញរបស់ពួកគេ ទៅរៀនជំនាញអ្វីថ្មីមួយ ដើម្បីចាប់ការងារថ្មី»។

លោកបញ្ជាក់ថា នេះជាផ្នែកមួយដើម្បីជួយបង្កើនទៅដល់ការរៀនសូត្រពេញមួយជីវិត និងបន្តអភិវឌ្ឍន៍ខ្លួនដើម្បី​ធានាថា​ជំនាញដែលទទួលបាននៅតែត្រូវជាមួយនឹងតម្រូវការទីផ្សារ ឡើងទាំងឋានៈ ក៏ដូចជាប្រាក់ខែ​របស់បុគ្គលិក​ផងដែរ។ ម្យ៉ាងទៀត នៅក្នុងការបណ្ដុះបណ្ដាលនោះ មិនមែនមានត្រឹមតែការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មាននូវជំនាញទន់ផ្សេងៗទៀតដូចជា ការធ្វើការងារជាក្រុម​ ជំនាញគ្រប់គ្រង និងដឹកនាំជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *