ធនាគារកណ្តាលអាម៉េរិក Federal Reserve កាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងនៅក្នុងឆ្នាំ២០២៥ នេះ

បរទេស៖ យោងតាមប្រភភព័ត៌មានពី DW បានរាយការណ៍ថា ធនាគារកណ្តាលអាម៉េរិក Federal Reserve បានបន្ទាបអត្រាការប្រាក់គោលរបស់ខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ២០២៥ នេះ។

កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះ ធនាគារកណ្តាលអាម៉េរិក Fed បានកាត់បន្ថយអត្រាប្រាក់កម្ចីគោល ២៥ ពិន្ទុ ដែលមានអត្រាចន្លោះពី ៤% និង ៤,២៥% បន្ថយពីអត្រា ៤,២៥% និង ៤,៥០%។ មូលហេតុនៃការកាត់បន្ថយអត្រាការប្រាក់នេះ ដោយសារតែការកើនឡើងនៃហានិភ័យធ្លាក់ចុះអត្រាការងារ។ យ៉ាងណាក៏ដោយ ទោះបីជាអត្រាអតិផរណាខ្ពស់ជាងអត្រាគោលដៅ ២% ក៏ដោយ ប៉ុន្តែទិន្នន័យបង្ហាញថា ការជួលបុគ្គលិកបានថយចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលអត្រាគ្មានការងារធ្វើបានកើនឡើង។ ដូច្នោះហើយ ធនាគារកណ្តាលអាម៉េរិកបានកាត់បន្ថយអត្រាការប្រាក់ជាដំណោះស្រាយដើម្បីជំរុញការជួលបុគ្គលិក និងបង្កើនការចំណាយរបស់អ្នកប្រើប្រាស់។

យ៉ាងណាមិញ អភិបាលថ្មីរបស់ធនាគារកណ្តាលអាម៉េរិក លោក Stephen Miran បានបោះឆ្នោតប្រឆាំងនឹងការសម្រេចចិត្តនេះ ដោយសារលោកចង់ឲ្យមានការកាត់បន្ថយ ៥០ ពិន្ទុ។ Miran បានស្បថចូលកាន់តំណែងនៅដើមសប្តាហ៍នេះ ប៉ុន្តែគណបក្សប្រជាធិបតេយ្យរិះគន់ថា លោកនឹងមិនអាចបែងចែកការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចចេញពីសម្ពាធនយោបាយនោះទេ ដោយសារលោកគឺជាអតីតអ្នកប្រឹក្សាសេដ្ឋកិច្ចរបស់លោក Donald Trump។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មាខែកន្លងមកនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបញ្ចុះបញ្ចូលឲ្យប្រធានធនាគារកណ្តាល លោក Jerome Powell កាត់បន្ថយអត្រាការប្រាក់។ យ៉ាងណាមិញ លោក Powell បានបដិសេធក្នុងការកាត់បន្ថយអត្រាការប្រាក់ ដោយហេតុផលថា អត្រាពន្ធរបស់ Trump អាចប៉ះពាល់ដល់សេដ្ឋកិច្ច និងជំរុញឱ្យមានអត្រាអតិផរណា។ កាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក Powell បានអះអាងថា ធនាគារកណ្តាល Fed មានសិទ្ធិក្នុងការរង់ចាំមើលពីការវិវត្តនៃពន្ធគយ អតិផរណា និងទីផ្សារការងារ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។ ធនាគារកណ្តាលអាម៉េរិក Fed បានផ្អាកការរបន្ធូរបន្ថយអត្រាការប្រាក់របស់ខ្លួនចាប់តាំងពីខែមករា ដោយសារតែភាពមិនច្បាស់លាស់អំពីផលប៉ះពាល់នៃអត្រាពន្ធគយរបស់ Trump ថាតើអាចប៉ះពាល់ដល់អតិផរណា និងសេដ្ឋកិច្ចទាំងមូលដែរ ឬទេ។ លើសពីនេះ ធនាគារកណ្តាលអាម៉េរិកក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាឯករាជ្យភាពរបស់ខ្លួនចេញពីនយោបាយ។  ទន្ទឹមនឹងនេះ មន្ត្រី Fed បានផ្តល់សញ្ញាថា ពួកគេរំពឹងថានឹងកាត់បន្ថយអត្រាសំខាន់ពីរដងបន្ថែមទៀតនៅឆ្នាំនេះ និងមួយដងទៀតនៅក្នុងឆ្នាំ២០២៦៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *