Donald Trump បញ្ចប់អាជ្ញាប័ណ្ណដែលផ្តល់ទៅឱ្យក្រុមហ៊ុន Chevron សម្រាប់ប្រតិបត្តិការប្រេងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា

កាលពីថ្ងៃពុធ Donald Trump បានបញ្ចប់អាជ្ញាប័ណ្ណដែលផ្តល់ទៅឱ្យក្រុមហ៊ុន Chevron ក្នុងការធ្វើប្រតិបត្តិការប្រេងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ ការបញ្ចប់អាជ្ញាប័ណ្ណមានន័យថា ក្រុមហ៊ុន Chevron នឹងមិនអាចនាំចេញប្រេងឆៅពីប្រទេសវេណេហ្ស៊ុយអេឡាបានទៀតទេ

សហរដ្ឋអាម៉េរិកនឹងប្រកាសការយកពន្ធ ២៥ ភាគរយលើទំនិញសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើកឡើងថា លោកគ្រោងនឹងយកពន្ធ ២៥ ភាគរយលើទំនិញដែលផលិតក្នុងសហភាពអឺរ៉ុប ដោយអះអាងថា តំបន់នេះបានធ្វើឲ្យសហរដ្ឋអាម៉េរិកមានភាពរញ៉េរញ៉ៃ

សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែក្នុងពេលឆាប់ៗ

យោងតាមប្រភពពីមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា បន្ទាប់ពីកិច្ចព្រមពៀងដកចេញនូវផ្នែកខ្លះដែលមិនអាចទទួលយកបាន លក្ខខណ្ឌត្រូវបានយល់ព្រម និងត្រូវបានសរសេរយ៉ាងច្បាស់អំពីរបៀបដែលកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់សន្តិសុខនិងសន្តិភាពរបស់អ៊ុយក្រែន

សហភាពអឺរ៉ុប បានបន្តអនុម័តទណ្ឌកម្មជុំទី ១៦ ប្រឆាំងនឹងរុស្ស៊ី

សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មជុំទី ១៦ លើរុស្ស៊ី ដោយផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងបុគ្គលដែលពាក់ព័ន្ធក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន ក្នុងគោលបំណងបង្ក្រាបដល់កងនាវាស្រមោលរបស់រុស្ស៊ី, បណ្តាញហិរញ្ញវត្ថុ, និងវិស័យយោធារបស់រុស្ស៊ី

រុស្ស៊ី បើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធនធានរ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក

កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី Vladimir Putin លើកឡើងថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយក្រុមហ៊ុនអាម៉េរិកដើម្បីជីកយករ៉ែរ៉ែកម្រនៅក្នុងប្រទេសរុស្ស៊ី និងផ្នែកខ្លះនៃអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី

អូស្ត្រាលី ពិន័យ Telegram ១ លានដុល្លារអូស្រ្តាលី ពាក់ព័ន្ធនឹងការខកខានការឆ្លើយតបដោះស្រាយលើបញ្ហាមាតិការំលោភបំពានផ្លូវភេទកុមារ

កាលពីថ្ងៃចន្ទ អង្គភាពឃ្លាំមើលប្រព័ន្ធបណ្តាញសង្គមរបស់អូស្ត្រាលី លើកឡើថា ខ្លួនបានពិន័យ Telegram ១ លានដុល្លារអូស្រ្តាលី (៦៤ ០០០០ ដុល្លារអាម៉េរិក) សម្រាប់ការខកខានផ្តល់ព័ត៌មានអំពីរបៀបដែលពួកគេដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងមាតិកាការដែលរំលោភបំពានផ្លូវភេទកុមារ

តម្លៃប្រេងឡើងថ្លៃបន្តិច ខណៈដែលមានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងនៅប្រទេសមួយចំនួន

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥៨ ភាគរយ ឬ ៧៦,៤៨  ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៤៤ ភាគរយ ឬ ៧២,៥៧ ដុល្លារក្នុងមួយបារ៉ែល

តម្លៃមាសអាចនឹងបន្តឡើងថ្លៃដល់ជាង ៣៦០០ ដុល្លារក្នុងមួយតម្លឹងនាពេលឆាប់ៗនេះ

ថ្មីៗនេះ តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់រហូតដល់ ២ ៩៥៤ ដុល្លារក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៣៥៣ ដុល្លារក្នុងមួយជី និង ៣ ៥៣៩ ដុល្លារក្នុងមួយតម្លឹង)

ស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបកាន់តែលំបាក ខណៈដែលទំនាក់ទំនងជាមួយនឹងសហរដ្ឋ​អាម៉េរិកកាន់តែតានតឹង

សហភាពអឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាលនៃហានិភ័យខ្ពស់ ដោយសារភាពជាប់គាំងសេដ្ឋកិច្ច ការបែងចែកពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ រួមផ្សំដោយសង្រ្គាមដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន និងទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក

សហភាពអឺរ៉ុបគ្រោងទប់ស្កាត់ការនាំចូលកសិផល និងអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក

គណៈកម្មការសហភាពអឺរ៉ុបគ្រោងនឹងទប់ស្កាត់ការនាំចូលអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក ប៉ុន្តែប្រធានាធិបតីអាម៉េរិកវាយបកវិញថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ