Donald Trump បញ្ចប់អាជ្ញាប័ណ្ណដែលផ្តល់ទៅឱ្យក្រុមហ៊ុន Chevron សម្រាប់ប្រតិបត្តិការប្រេងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃបន្តិច បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បញ្ចប់អាជ្ញាប័ណ្ណដែលផ្តល់ទៅឱ្យក្រុមហ៊ុន Chevron ក្នុងការប្រតិបត្តិការនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣ ភាគរយ ឬ ៧២,៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,២ ភាគរយ ឬ ៦៨,៧៨ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃពុធ សន្ទស្សន៍គោលនៃម៉ាកទាំងពីរបានធ្លាក់ចុះនៅកម្រិតទាបបំផុត បើគិតចាប់តាំងពីថ្ងៃទី ១០ ខែធ្នូ ដោយសារការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើលនៃស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាម៉េរិក។ នេះបង្ហាញពីការចុះខ្សោយនៃតម្រូវការ និងការធ្លាក់ចុះក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅថ្ងៃពុធដដែលនេះ Trump បានបញ្ចប់នូវអាជ្ញាប័ណ្ណដែលផ្តល់ទៅឱ្យក្រុមហ៊ុន Chevron ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ គួរឲ្យបញ្ជាក់ដែរថា ក្រុមហ៊ុន Chevron នាំចេញប្រេងឆៅប្រហែល ២៤០ ០០០ បារ៉ែលក្នុងមួយថ្ងៃពីប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលលើសពី ១ ភាគ ៤ នៃទិន្នផលប្រេងសរុបរបស់ប្រទេស។ ការបញ្ចប់អាជ្ញាប័ណ្ណមានន័យថា ក្រុមហ៊ុន Chevron នឹងមិនអាចនាំចេញប្រេងឆៅពីប្រទេសវេណេហ្ស៊ុយអេឡាបានទៀតទេ។

ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករាមក Donald Trump បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាម៉េរិកមិនត្រូវការប្រេងពីវេណេហ្ស៊ុយអេឡានោះទេ និងបង្ហាញពីលទ្ធភាពនៃការដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ Chevron ថែមទៀតផង។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump បានដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់មេដឹកនាំវេណេហ្ស៊ុយអេឡា Maduro ជាពិសេសកំណត់គោលដៅលើឧស្សាហកម្មថាមពលរបស់ប្រទេសនេះ។ ទោះបីជាទណ្ឌកម្មធ្លាប់ត្រូវបានបន្ធូរបន្ថយក៏ពិតមែន ប៉ុន្តែអតីតប្រធានាធិបតី Joe Biden ដាក់ទណ្ឌកម្មប្រេងយ៉ាងទូលំទូលាយម្តងទៀត ដោយសារលោក Maduro បរាជ័យក្នុងការរក្សាការសន្យាបោះឆ្នោតរបស់គាត់។ យ៉ាងណាមិញ Joe Biden បានទុកអាជ្ញាប័ណ្ណ Chevron ឱ្យនៅដដែល រួមជាមួយនឹងការអនុញ្ញាតពីសហរដ្ឋអាមេរិកទៅក្រុមហ៊ុនប្រេងបរទេសមួយចំនួនទៀត។

លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Nissan Securities លើកឡើងថា ព័ត៌មានអំពីវេណេហ្ស៊ុយអេឡាបានធ្វើឱ្យទីផ្សារមានរង្គោះរង្គើរ បន្ទាប់ពីកិច្ចចរចាបទឈប់បាញ់រុស្ស៊ី និងអ៊ុយក្រែនធ្វើឲ្យការលក់មានភាពស្ងប់ស្ងាត់នាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ អ្នកតាមដានទីផ្សារនៅតែផ្តោតលើការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនរបស់លោក Trump ។ ថ្មីៗនេះ  Trump លើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នឹងធ្វើដំណើរមកទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។ បន្ថែមពីនេះ មេដឹកនាំអ៊ុយក្រែនសង្ឃឹមថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនឹងមានសារៈសំខាន់សម្រាប់កិច្ចពិភាក្សាទាំងនោះ និងការបន្តជំនួយរបស់សហរដ្ឋអាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *