អូស្ត្រាលី ពិន័យ Telegram ១ លានដុល្លារអូស្រ្តាលី ពាក់ព័ន្ធនឹងការខកខានការឆ្លើយតបដោះស្រាយលើបញ្ហាមាតិការំលោភបំពានផ្លូវភេទកុមារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា អូស្ត្រាលី បានពិន័យ Telegram រាប់ម៉ឹនដុល្លារសម្រាប់ការខកខានផ្តល់ដំណឺងអំពីរបៀបដែលខ្លួនដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងមាតិការំលោភបំពានផ្លូវភេទកុមារ។

នៅថ្ងៃចន្ទ សប្ដាហ៍នេះ អង្គភាពឃ្លាំមើលប្រព័ន្ធបណ្តាញសង្គមរបស់អូស្ត្រាលី បានលើកឡើថា ខ្លួនបានពិន័យ Telegram ១ លានដុល្លារអូស្រ្តាលី (៦៤ ០០០០ ដុល្លារអាម៉េរិក) សម្រាប់ការខកខានផ្តល់ព័ត៌មានអំពីរបៀបដែលពួកគេដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងមាតិកាការដែលរំលោភបំពានផ្លូវភេទកុមារ។

លោកស្រី Julie Inman Grant ស្នងការ eSafety បានលើកឡើងថា Telegram បានខកខានក្នុងការឆ្លើយតបមកវិញច្រើនជាង ៥ខែ គិតចាប់តាំងពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃផុតកំណត់សម្រាប់ការបង្ហាញពីការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពអនឡាញ។

លោកស្រី Julie បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីខែមីនា ឆ្នាំ២០២៣ អ្នកឃ្លាំមើលបានសួរនាំ Telegram និងវេទិកាផ្សេងទៀតថា តើពួកគេកំពុងធ្វើអ្វីដើម្បីតាមដានរកឱ្យឃើញនូវសកម្មភាពភេរវកម្ម, ឧក្រិដ្ឋកម្ម, ជ្រុលនិយមហិង្សា, និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ Telegram មិនបានឆ្លើយតបអំពីបញ្ហានេះរហូតដល់ថ្ងៃទី ១៣ ខែតុលា ដែលធ្វើឲ្យរារាំងការងាររបស់គណៈកម្មការអស់រយៈពេលជិតកន្លះឆ្នាំ។ ដូច្នេះ ដើម្បីការពារសហគមន៍ និងកែលម្អស្តង់ដារសុវត្ថិភាពឧស្សាហកម្ម ជាពិសេសទាក់ទងនឹងមាតិការគួរឱ្យស្អប់ខ្ពើមបំផុតនេះ វាគឺជាការចាំបាច់ក្នុងការសិក្សារពីរបៀបដែលវេទិកាមួយចំនួនអាចដោះស្រាយបានដោយបរាជ័យ ឬជោគជ័យ។

ទន្ទឹមនឹងនេះ Telegram មានពេល ២៨ ថ្ងៃដើម្បីបង់ប្រាក់ពិន័យ ប៉ុន្តែពួកគេកំពុងស្នើសុំពន្យារពេលបង់ថ្លៃ ឬ ព្យាយាមលុបចោលការពិន័យនេះ។ ប្រសិនបើក្រុមហ៊ុននេះសម្រេចចិត្តមិនបង់ប្រាក់ពិន៏យនោះទេ គណៈកម្មការអាចស្វែងរកការពិន័យនៅក្នុងតុលាការសហព័ន្ធ។

គួរឲ្យបញ្ជាក់ដែរថា លោក Pavel Durov គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Telegram ត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន នៅអាកាសយានដ្ឋានទីក្រុងប៉ារីស ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការសម្របសម្រួលកម្មវិធីរបស់ខ្លួន ដោយអនុញ្ញាតឱ្យមានការធ្វើសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ។ រដ្ឋអាជ្ញាបារាំងក៏បានចោទប្រកាន់ដែរថា វេទិកានេះបរាជ័យក្នុងការចាត់វិធានការប្រឆាំងនឹងរូបភាពពាក់ព័ន្ធការរំលោភបំពានផ្លូវភេទលើកុមារ។ ក្រោយមក Durov ត្រូវបានដោះលែងដោយការបង់ប្រាក់ធានាចំនួន ៥ លានអឺរ៉ូ (៥,៣ លានដុល្លារអាមេរិក)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829


Leave a Reply

Your email address will not be published.Required fields are marked *