តម្លៃមាសអាចនឹងបន្តឡើងថ្លៃដល់ជាង ៣៦០០ ដុល្លារក្នុងមួយតម្លឹងនាពេលឆាប់ៗនេះ

បរទេស៖ យោងតាមប្រភពពី Investopedia បានលើកឡើងថា តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់គួរឲ្យកត់សម្គាល់នៅដើមឆ្នាំ២០២៥ ខណៈពេលដែលអ្នកវិភាគបានព្យាករណ៍ថា អាចនឹងឡើងថ្លៃដល់ ៣ ០០០ ដុល្លារក្នុងមួយអោន ឬស្មើនឹងជាង ៣៦០០ដុល្លារក្នុងមួយតម្លឹងនាពេលឆាប់ៗនេះ។

ថ្មីៗនេះ តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់រហូតដល់ ២ ៩៥៤ ដុល្លារក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាស​មានតម្លៃ ៣៥៣ ដុល្លារក្នុងមួយជី និង ៣ ៥៣៩ ដុល្លារក្នុងមួយតម្លឹង)។ ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ តម្លៃមាសបាន​ឡើង​ដល់​កម្រិត​ខ្ពស់​ម្តង​ហើយ​ម្តង​ទៀត ដោយ​បាន​កើន​ឡើង​ប្រហែល ១៣ ភាគរយរួចទៅ​ហើយ​នៅ​ឆ្នាំ​នេះ។ ជាទូទៅ មាសត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពក្នុងអំឡុងពេលដែលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់។ ឥឡូវនេះ តម្រូវការមាសពីអ្នកវិនិយោគកំពុងកើនឡើង ដោយសារមានការព្រួយបារម្ភអំពីទិសដៅនៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់នៃពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនហិរញ្ញវត្ថុ និងអចលទ្រព្យនៅ Wall Street ជាច្រើនបានបង្កើនការព្យាករណ៍ថា តម្លៃមាសអាចនឹងឡើងថ្លៃដល់ ៣ ០០០ ដុល្លារក្នុងមួយអោន ឬខ្ពស់ជាងនេះ។ ក្រុមហ៊ុន Goldman Sachs ព្យាករណ៍ថា តម្លៃមាសអាចនឹងឡើងថ្លៃដល់ ៣ ១០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៥  ដោយលើកឡើងពីតម្រូវការខ្ពស់របស់ធនាគារកណ្តាលសម្រាប់មាស ក៏ដូចជាតម្រូវការរបស់អ្នកវិនិយោគសម្រាប់ទ្រព្យសកម្មដែលមានសុវត្ថិភាព។ លើសពីនេះ អ្នកវិភាគនៅ ING ក៏បានព្យាករណ៍ដែរថា តម្លៃមាសអាចនឹងឡើងថ្លៃ​ដល់ ៣ ០០០ ដុល្លារក្នុងមួយអោននៅត្រីមាសទីមួយឆ្នាំ២០២៥ នេះ។ យ៉ាងណាមិញ មិនមែនគ្រប់ក្រុមហ៊ុនទាំងអស់មានការព្យាករណ៍វិជ្ជមាន ឬ សុទិដ្ឋិនិយមដូចគ្នានោះទេ។ ទោះបីជានិន្នាការមាសកំពុងឡើងថ្លៃក្នុងពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន Morgan Stanley មើលឃើញថា តម្លៃមាសអាចធ្លាក់ចុះដល់ ២ ៧០០​ ដុល្លារក្នុងមួយអោននៅត្រីមាសទីបួន ដោយលើកឡើង​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​រុស្ស៊ី-អ៊ុយក្រែន​អាច​មាន​សក្ដានុពលបង្អាក់​តម្រូវ​ការមាសរបស់​ធនាគារ​កណ្តាល។

ទោះជាយ៉ាងនេះក្តី ភាគច្រើនបានព្យាករណ៍ថា តម្លៃនឹងបន្តឡើងថ្លៃ ខណៈដែលការដាក់ពន្ធរបស់ Trump លើទំនិញកាណាដា ម៉ិកស៊ិក និងចិន កំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោក។ ជាលទ្ធផល វិនិយោគិនមើលឃើញពីតម្លៃមាសកាន់តែច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គេមើលឃើញថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅអឺរ៉ុប និងចិន ដែលបណ្តាលមកពីការដាក់ពន្ធសងសឹកគ្នាជាមួយនឹងអាម៉េរិកនឹងជំរុញមាសឱ្យកាន់តែខ្ពស់។ អ្នកវិភាគ ING យល់ស្របលើកត្តានេះ ដោយកត់សម្គាល់ថា ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម និងពន្ធនឹងបន្តជំរុញមាសឲ្យកាន់តែឡើងថ្លៃ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *