ចិន ត្រៀមបញ្ចេញអាវុធដ៏ធំសម្បើមក្នុងសង្គ្រាមបែបសេដ្ឋកិច្ចដែលអាចបញ្ឆេះចរន្តវិនិយោគក្នុងស្រុកទ្រង់ទ្រាយធំ

មហាយក្សចិន ដែលជាគោលដៅធំរបស់អាម៉េរិកក្នុងសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធគយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះត្រូវបានគេរកឃើញថា កំពុងត្រៀមរៀបចំអាវុធដ៏ធំអស្ចារ្យមួយ ដែលគិតជាទឹកប្រាក់ប្រមាណ ៧០ពាន់លានដុល្លារ

សហភាពអឺរ៉ុបព្រមានចាត់វិធានការឆ្លើយតបចំពោះការដំឡើងពន្ធថ្មីរបស់អាម៉េរិកលើការនាំចូលដែកថែប

សហភាពអឺរ៉ុប បានបញ្ជាក់ពីការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចូលដែកថែប ៥០% ហើយសហភាពអឺរ៉ុបបានត្រៀមខ្លួនដើម្បីដាក់វិធានការឆ្លើយតបទៅនឹងអាម៉េរិកវិញ

តុលាការពាណិជ្ជកម្មអាម៉េរិក រារាំងការដាក់ពន្ធគយរបស់ប្រធានាធិបតី Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា តុលាការពាណិជ្ជកម្មអាម៉េរិកបានរារាំងប្រធានាធិបតី Donald Trump ពីការប្រើអំណាចនៃច្បាប់គ្រាអាសន្នជាមធ្យោបាយដាក់ពន្ធគយលើប្រទេសដទៃ។ តុលាការពាណិជ្ជកម្មអាម៉េរិកបានសម្រេចថា ច្បាប់គ្រាអាសន្នមិនបានផ្តល់នូវសិទ្ធិអំណាចឱ្យប្រធានាធិបតីដាក់ពន្ធលើស្ទើរតែគ្រប់ប្រទេសនោះទេ។​ លើសពីនេះ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិកផ្តល់នូវអំណាចផ្តាច់មុខឱ្យសភាក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតមិនមែនប្រធានាធិបតីនោះទេ។ តុលាការក៏បានរារាំងការយកពន្ធដាច់ដោយឡែករបស់រដ្ឋបាល Trump ដែលដាក់លើប្រទេសចិន ម៉ិចស៊ិក និងកាណាដាផងដែរ។ មជ្ឈមណ្ឌលយុត្តិធម៌សេរីភាពមិនលំអៀងតំណាងឲ្យអាជីវកម្មខ្នាតតូចចំនួន៥ បានដាក់បណ្តឹងនេះទៅកាន់តុលាការពាណិជ្ជកម្មអាម៉េរិក ដោយសារការនាំចូលទំនិញពីបរទេសត្រូវបានជាប់ពន្ធគយដែលដាក់ដោយ

ចិន- រុស្ស៊ី- អាម៉េរិក ប្រជែងគ្នាលើភពផែនដីមិនទាន់ដឹងឈ្នះចាញ់ ហើយទៅប្រជែងគ្នាទៀតដល់ភពព្រះចន្ទ

ប្រទេសរុស្ស៊ី និងប្រទេសចិន ត្រូវបានកាសែតបរទេសអះអាងថា បានឈានទៅដល់កិច្ចព្រមព្រៀងរវាងគ្នាក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរដ៏ទំនើប និងស្វ័យប្រវត្តិមួយនៅលើភពព្រះចន្ទ

ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន កំពុងរុញច្រានឲ្យលុយរូបល(ruble)រុស្ស៊ីកើនឡើងខ្ពស់ខ្លាំងធៀបនឹងលុយដុល្លារអាម៉េរិក

ទោះបីជាស្ថានភាពជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី មិនទាន់ត្រឡប់មកជាសះស្បើយក្តី ប៉ុន្តែបើយើងក្រឡេកទៅមើលទំនាក់ទំនងរវាងរុស្ស៊ី និងអាម៉េរិកវិញ ហាក់ដូចជាបានធូរស្រាលខ្លាំងឡើង ជាពិសេសក្នុងអាណត្តិដឹកនាំថ្មីដោយលោក Donald Trump

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក២នាក់ប៉ះទង្គិចគ្នាជុំវិញការយល់ឃើញមួយជ្រុងម្នាក់នៃមូលនិធិ USAID

ទីភ្នាក់ងារប្រសិទ្ធភាព DOGE របស់អាម៉េរិកបានបង្ករការភ្ញាក់ផ្អើលជាច្រើននៅក្នុងប្រព័ន្ធរដ្ឋបាលដឹកនាំដោយលោក Donald Trump ក្នុងនោះក៏មានទាំងបញ្ហានៅទីភ្នាក់ងារជំនួយអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ផងដែរ

តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ ដោយសារតម្លៃប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ

បើប្រៀបធៀបទៅនឹងសប្តាហ៍មុន តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២% ឬ ៦៤,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ២,៧% ឬ ៦០,៨១ ដុល្លារក្នុងមួយបារ៉ែល

គួរតាមដាន ៖ ប្រព័ន្ធការពារដែនអាកាសពិសេសថ្មី Golden Dome តម្លៃ១៧៥ពាន់លានដុល្លាររបស់លោក Trump

ថ្មីៗនេះ អាមេរិកបានប្រកាសព័ត៌មានអំពីការសម្រេចចិត្តជ្រើសយករូបរាងដែលរចនាសម្រាប់ប្រព័ន្ធការពារដែនអាកាសថ្មី ដើរដោយបច្ចេកវិទ្យាកាន់តែទំនើបអស្ចារ្យមួយដែលមានឈ្មោះថា Golden Dome

សហភាពអឺរ៉ុប និងអាម៉េរិក សម្រេចដកទណ្ឌកម្មចេញពីប្រទេសស៊ីរី ដើម្បីផ្តល់ឱកាសឲ្យស្តារប្រទេសឡើងវិញ

ការដកទណ្ឌកម្មរបស់សហភាពអឺរ៉ុបកើតឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដកទណ្ឌកម្មលើស៊ីរីកាលពីសប្តាហ៍មុន។ ទាំងសហភាអឺរ៉ុប និងអាម៉េរិកចង់ផ្តល់ឱកាសឲ្យមេដឹកនាំថ្មី ស៊ីរី ស្តារប្រទេសឡើងវិញ បន្ទាប់ពីមានការដួលរលំរបរបមេដឹកនាំចាស់ ឬ របប​អាល់​អាសាដ

ចិន ក្លាយជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោកក្រោយប្រកាសផ្តល់ថវិកាថ្មី៥០០លានដុល្លារ

ប្រទេសចិនបានសន្យាថានឹងផ្តល់ជំនួយជាថវិកាប្រមាណជា៥០០លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំទៅឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO​ (World Health Organization)