សហភាពអឺរ៉ុប និងអាម៉េរិក សម្រេចដកទណ្ឌកម្មចេញពីប្រទេសស៊ីរី ដើម្បីផ្តល់ឱកាសឲ្យស្តារប្រទេសឡើងវិញ

បរទេស៖​ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា សហភាពអឺរ៉ុបបានដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសស៊ីរី ក្នុងគោលបំណងជួយឱ្យប្រទេសនេះមានលទ្ធភាពក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។

ការដកទណ្ឌកម្មរបស់សហភាពអឺរ៉ុបកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដកទណ្ឌកម្មលើស៊ីរីកាលពីសប្តាហ៍មុន ខណៈដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បាននិយាយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុនថា លោកនឹងបញ្ជាឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ីរី ដើម្បីផ្តល់ឱកាសឱ្យពួកគេស្តារប្រទេសឡើងវិញ ហើយលោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ស៊ីរីនឹងទទួលបានជោគជ័យក្នុងការធ្វើឱ្យប្រទេសមានស្ថិរភាព និងរក្សាសន្តិភាពឡើងវិញ។

លោក Kaja Kallas ប្រធានគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបបានលើកឡើងថា តំបន់អឺរ៉ុបចង់​ជួយពលរដ្ឋ​ស៊ីរី​កសាង​ប្រទេស​​ថ្មី​ដែលមានលក្ខណៈ​រួម​បញ្ចូល​គ្នា​ ​និងមាន​សន្តិភាព​ឡើង​វិញ បន្ទាប់ពីដួលរលំរបបមេដឹកនាំចាស់ Bashar al-Assad ឬ ​​របប​អាល់​អាសាដ។ សហភាពអឺរ៉ុបតែងតែឈរនៅខាងពលរដ្ឋស៊ីរីក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះ ហើយពួកគេនឹងបន្តធ្វើបែបនេះតទៀត។

កាលពីថ្ងៃអង្គារ៍ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Assad al-Shaibani បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដោយនិយាយថា ការសម្រេចចិត្តនេះនឹងជំរុញសន្តិសុខ និងស្ថិរភាពរបស់ប្រទេសស៊ីរី។ ទន្ទឹមនឹងនេះ អ្នកវិភាគលើកឡើងថា កិច្ចព្រមព្រៀងដកទណ្ឌកម្មពីស៊ីរី គឺជាការផ្លាស់ដូរដ៏សំខាន់ ហើយវាគឺជាលើកដំបូងដែលសហភាពអឺរ៉ុបទទួលស្គាល់អំណាចដែលកំពុងគ្រប់គ្រងនៅក្នុងប្រទេសស៊ីរី។ គេសង្ឃឹមថា ការទទួលស្គាល់នេះគឺជាផ្លូវត្រួសត្រាយសម្រាប់ការបង្កើតស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋស៊ីរី ដោយសារការដាក់ទណ្ឌកម្មលើស៊ីរីពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ថាមពល និងធនាគារតាំងពីឆ្នាំ២០១២ និង ២០១៣ ។

ឥឡូវនេះ មេដឹកនាំថ្មីរបស់ស៊ីរី Ahmed al-Sharaa បានជំរុញឱ្យលោកខាងលិចបន្ធូរបន្ថយការរឹតបន្តឹង ដើម្បីជួយស៊ីរីឱ្យងើបឡើងវិញពីសង្គ្រាមស៊ីវិល និងការគ្រប់គ្រងរបបផ្តាច់ការអស់រយៈពេលជាច្រើនឆ្នាំ។ អ្នកការទូតសហភាពអឺរ៉ុបបានលើកឡើងថា លទ្ធផលនៃកិច្ចព្រមព្រៀងគួរដកទណ្ឌកម្មដែលកាត់ធនាគារស៊ីរីចេញពីប្រព័ន្ធពិភពលោក និងការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាល។ យ៉ាងណាមិញ សហភាពអឺរ៉ុបមានបំណងដាក់ទណ្ឌកម្មលើបុគ្គលថ្មីៗពាក់ព័ន្ធនឹងការវាយប្រហារយ៉ាងសាហាវទៅលើជនជាតិភាគតិច Alawite។ បន្ថែមពីនេះ វិធានការ​ផ្សេងទៀតដែលធ្លាប់រឹតបន្តឹងក្នុង​​របប​អាល់​អាសាដ និង​ការ​ហាមឃាត់​ការ​លក់​អាវុធ​ដែល​​ប្រើប្រាស់សម្រាប់​​គាបសង្កត់​ជន​ស៊ីវិល នឹងត្រូវ​បានរឹតបន្តឹង​​ដដែល។ ក្រុមមន្ត្រីការទូតអឺរ៉ុប បានបញ្ជាក់ដែរថា ទណ្ឌកម្ម ឬ វិធានការទាំងនោះអាចត្រូវបានដាក់ឡើងវិញ ប្រសិនបើមេដឹកនាំថ្មីរបស់ស៊ីរីបំពានលើការសន្យាគោរពសិទ្ធិជនជាតិភាគតិច និងឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបចង់ចាប់ផ្តើមថ្មីជាមួយប្រទេសស៊ីរី ហើយក៏រំពឹងថានឹងមានគោលនយោបាយរួមបញ្ចូលនៅក្នុងប្រទេសដែលរួមបញ្ចូលទាំងក្រុមប្រជាជន និងក្រុមសាសនាទាំងអស់។ ​វាពិតជា​សំខាន់ណាស់​​ដែល​ប្រទេស​ស៊ីរីអាច​រួបរួម​បានបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *