អាម៉េរិក គ្រោងហាមឃាត់បច្ចេកវិទ្យាចិនដែលរួមបញ្ចូលក្នុងខ្សែកាបក្រោមបាតសមុទ្រ

គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន

ចិន និងអឺរ៉ុប មានកំណើនលក់រថយន្តអគ្គិសនីខ្ពស់ប្រហាក់ប្រហែលគ្នា ខណៈដែលអាម៉េរិកធ្លាក់នៅលេខរៀងទី៣

នៅក្នុងខែមិថុនា ចំនួនសរុបនៃរថយន្តអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ ដែលលក់ចេញមានប្រមាណជា ១,៨លានគ្រឿងនៅទូទាំងពិភពលោក ហើយសម្រាប់តែក្នុងទីផ្សារចិនប៉ុណ្ណោះ រថយន្តម៉ូឌែលថាមពលទាំងពីរនេះលក់ចេញបានដល់ទៅ ១,១លានគ្រឿង ខណៈដែលទីផ្សារអឺរ៉ុបធ្វើបានត្រឹម ២៣ភាគរយ ឬប្រមាណជា ៣៩ម៉ឺនគ្រឿងប៉ុណ្ណោះ

ស្ថាបនិក Nvidia អះអាងថា ចិននឹងមិនប្រើប្រាស់បច្ចេកវិទ្យា Nvidia ក្នុងវិស័យយោធាឡើយ

ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលចិន នឹងមិនប្រើបច្ចេកវិទ្យា AI ទាំងឡាយណាដែលជាផលិតផលរបស់ក្រុមហ៊ុន Nvidia នៅក្នុងវិស័យយោធារបស់ខ្លួននោះទេ

កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី២ ឆ្នាំ២០២៥ កើនឡើងយឺតក្នុងរង្វង់ ៥.២%

តួលេខផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចចិនកើនឡើង ៥,២% ក្នុងរយៈពេល៣ខែចុងក្រោយ ដោយគិតពីខែមេសា ដល់ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ តួលេខនេះធ្លាក់ចុះពីត្រីមាសទី១ (ខែមករា ដល់ ខែមីនា) ៥,៤%

រោងចក្រចិនមើលឃើញពីលំហូរនាំចេញសម្លៀកបំពាក់ទៅអាម៉េរិកចាប់ផ្តើមធ្លាក់ចុះកាន់តែអាក្រក់

ទំហំនៃការនាំចេញផលិតផលសម្លៀកបំពាក់របស់ប្រទេសចិនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកកាលពីខែឧសភាកន្លងទៅនេះ បានបង្ហាញពីការបន្តធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល២២ឆ្នាំចុងក្រោយ

ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក

នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន

អាម៉េរិក ដកការរឹតបន្តឹងលើការនាំចេញកម្មវិធីរចនាបន្ទះឈីបទៅកាន់ប្រទេសចិន

ថ្មីៗនេះ ក្រុមហ៊ុនរចនាបន្ទះឈីបឈានមុខគេចំនួនបី Synopsys, Cadence និង Siemens ទទួលដំណឹងពីក្រសួងពាណិជ្ជកម្មអាម៉េរិកថា ការទប់ស្កាត់លើការនាំចេញដែលបានប្រកាសកាលពីខែឧសភាត្រូវបានលុបចោលវិញ។

ចិន នឹងនាំចូលគ្រឿងសមុទ្រពីជប៉ុនឡើងវិញបន្ទាប់ពីមានការហាមឃាត់ និងផ្អាកជិត ២ឆ្នាំ

ការសម្រេចចិត្តរបស់ចិនបានកើតឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការធ្វើតេស្តរកភាពមិនប្រក្រតីណាមួយ ខណៈដែលរដ្ឋាភិបាលជប៉ុនសន្យាថានឹងធានាសុវត្ថិភាព និងគុណភាពនៃផលិតផលដែលនាំចេញទៅកាន់ប្រទេសចិន។

បច្ចេកវិទ្យាដ្រូនថ្មី ទំហំប៉ុនសត្វមូស មានសមត្ថភាពអស្ចារ្យ និងបង្ហាញអំពីអនាគតកាលនៃវិធីសាស្ត្រធ្វើសង្គ្រាម

សកលវិទ្យាល័យជាតិបច្ចេកវិទ្យាការពារជាតិចិន បានអភិវឌ្ឍនូវបច្ចេកវិទ្យាដ្រូនដ៏អស្ចារ្យមួយប្រភេទដែលមានទំហំ និងរូបរាងប៉ុនសត្វមូសប៉ុណ្ណោះ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុត

ក្រុងវ៉ាស៊ិនតោន កំពុងរកវិធីបង្ខំឲ្យទីក្រុងហាណូយដកខ្លួនចេញឱ្យដាច់ពីផលិតផលបច្ចេកវិទ្យារបស់ចិននៅក្នុងវិស័យផលិតកម្ម

រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់ចេញនូវគោលការណ៍ដំឡើងពន្ធថ្មីដ៏ខ្ពស់មួយដោយសង្ឃឹមថានឹងអាចជាលក្ខខណ្ឌក្នុងការចរចាជាមួយភាគីវៀតណាមឲ្យបញ្ចប់ ឬកាត់បន្ថយការប្រើប្រាស់ឧបករណ៍ និងគ្រឿងបង្គុំបច្ចេកវិទ្យាទាំងឡាយណាដែលផលិតនៅប្រទេសចិន