សេដ្ឋកិច្ចចិនមានកំណើនយឺតក្នុងខែកក្កដា ដោយសារសម្ពាធពន្ធពីអាម៉េរិក និង​ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ

សេដ្ឋកិច្ចចិនបានបង្ហាញពីកំណើនយឺតក្នុងខែកក្កដា ដោយសារទិន្នផលរោងចក្រ និងការលក់រាយបានធ្លាក់ចុះ ខណៈដែលវិបត្តិអចលនទ្រព្យនៅមិនទាន់ធូរស្រាលនៅឡើយ។

សង្គ្រាមពាណិជ្ជកម្មរបស់ Donald Trump ជាឱកាសសម្រាប់ចិន និងឥណ្ឌាផ្សះផ្សារទំនាក់ទំនងឡើងវិញ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងថា ភាគីចិន និងឥណ្ឌា គួរតែចាត់ទុកគ្នាជាដៃគូទៅវិញទៅមកជាជាងការចាត់ទុកគ្នជាសត្រូវ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរ

Donald Trump យល់ព្រមបន្តក្របខណ្ឌកាត់បន្ថយសម្ពាធពាណិជ្ជកម្មជាមួយចិនបន្ថែមរយៈពេល ៩០ ថ្ងៃទៀត

ក្របខណ្ឌនៃការកាត់បន្ថយសម្ពាធពាណិជ្ជកម្មត្រូវផុតកំណត់នៅថ្ងៃទី ១២ ខែសីហានេះ ប៉ុន្តែ Trump យល់ព្រមពន្យារពេលបន្ថែម ៩០ ថ្ងៃទៀត ដោយអាម៉េរិកអាចនឹងយកពន្ធយ៉ាងហោចណាស់ ៣០% លើការនាំចូលពីចិន ហើយចិនអាចនឹងយកពន្ធ ១០% លើការនាំចូលពីអាម៉េរិក

Donald Trump ទាមទារឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Intel ចុះចេញពីតំណែង ពាក់ព័ន្ធនឹងការមានទំនាក់ទំនងជាមួយប្រទេសចិន

Donald Trump បានបង្ហោះនៅលើ Truth Social ថា “មានជម្លោះយ៉ាងខ្លាំងជាមួយនឹងនាយកប្រតិបត្តិរបស់ INTEL ហើយលោកត្រូវលាលែងពីតំណែងភ្លាមៗ ដោយសារមិនមានដំណោះស្រាយផ្សេងទៀតចំពោះបញ្ហានេះទេ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់លោកអ្នកចំពោះបញ្ហានេះ!”

នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលកំពុងមានភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក

នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីអាក់ខានអស់រយៈពេល៧ឆ្នាំ ដែលផែនការមួយនេះជាសញ្ញាបង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងល្អឡើងវិញជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង

អាម៉េរិក – ចិន ព្រមព្រៀងគ្នាពង្រីកក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ប៉ុន្តែរង់ចាំការយល់ព្រមពី Donald Trump សិន

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក Scott Bessent បានលើកឡើងថា ការពង្រីក ឬ ការបន្តណាមួយពាក់ព័ន្ធនឹងការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម គឺអាស្រ័យលើប្រធានាធិបតី Donald Trump

អាម៉េរិក និងចិន ចរចាគ្នាម្តងទៀត ដើម្បីពង្រីកក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម

កិច្ចប្រជុំរវាងអាម៉េរិក និងចិន បានកើតឡើងម្តងទៀតនៅប្រទេសស៊ុយអែត ដែលដឹកនាំដោយភាគីទីក្រុងវ៉ាស៊ីនតោនដោយមានរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងភាគីទីក្រុងប៉េកាំង គឺលោកឧបនាយករដ្ឋមន្ត្រី He Lifeng ខណៈដែលក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរយៈពេល ៩០ ថ្ងៃរវាងមហាអំណាចទាំងពីរជិតផុតកំណត់នៅថ្ងៃទី ១២ ខែសីហា

មេដឹកនាំកំពូលចិន និងអឺរ៉ុប ជួបគ្នាក្នុងសប្តាហ៍នេះ រំពឹងអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងវិបត្តិមួយចំនួនធំ

នៅថ្ងៃចន្ទសប្តាហ៍នេះ ចិន បានប្រកាសហើយថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំចិនជាមួយនឹងសហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅចំថ្ងៃគំរប់ខួបលើកទី៥០នៃការកកើតទំនាក់ទំនងរវាងភាគីទាំងពីរដោយមានប្រធានបទសំខាន់ពាក់ព័ន្ធទៅនឹងជម្លោះពាណិជ្ជកម្ម

ទំហំនាំចេញប្រភេទមេដែកកម្ររបស់ចិនទៅក្នុងទីផ្សារអាម៉េរិក ហក់ឡើង ៧ដង ក្រោយកិច្ចព្រមព្រៀង

នៅក្នុងខែមិថុនាកន្លងទៅនេះបានបង្ហាញថា ទំហំនៃប្រភេទមេដែកកម្រ (Rare Earth Magnet) របស់ប្រទេសចិន ដែលបានាំចេញទៅកាន់សហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងខ្លាំងក្នុងចំនួនដល់ទៅ ៧ដងធៀបទៅនឹងទំហំដែលធ្វើបានកាលពីខែឧសភាព ឆ្នាំ២០២៥

ការដំឡើងពន្ធរបស់ Trump ៩៣,៥% លើធ្យូងក្រាភីតនាំចូលពីចិន នឹងបង្កើនថ្លៃដើមនៃការផលិត EV នៅអាម៉េរិក

កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកប្រកាសដំឡើងពន្ធ ៩៣,៥% លើក្រាភីតនាំចូលពីចិន ដោយចោទប្រកាន់ថា ប្រទេសនេះលក់ក្រាភីតក្នុងតម្លៃក្រោមទីផ្សារនៅអាម៉េរិក។