បច្ចេកវិទ្យាដ្រូនថ្មី ទំហំប៉ុនសត្វមូស មានសមត្ថភាពអស្ចារ្យ និងបង្ហាញអំពីអនាគតកាលនៃវិធីសាស្ត្រធ្វើសង្គ្រាម

បរទេស ៖ សកលវិទ្យាល័យជាតិបច្ចេកវិទ្យាការពារជាតិចិន ឬ NUDT (China’s National University of Defense Technology ថ្មីៗនេះបានអភិវឌ្ឍនូវបច្ចេកវិទ្យាដ្រូនដ៏អស្ចារ្យមួយប្រភេទដែលមានទំហំ និងរូបរាងប៉ុនសត្វមូសប៉ុណ្ណោះ ប៉ុន្តែអាចប្រើប្រាស់ក្នុងប្រតិបត្តិការយោធាបានយ៉ាងមានប្រសិទ្ធភាព។

បើទោះបីជាមិនមានព័ត៌មានលំអិតពីបច្ចេកវិទ្យានេះក្តី ប៉ុន្តែគេជឿជាក់ថា ការអភិវឌ្ឍរបស់ NUDT គឺផ្តោតសំខាន់ទៅលើសមត្ថភាពយោធាសំខាន់ៗមួយចំនួនដូចជាមុខងារឈ្លបយកការណ៍ និងឃ្លាំមើលសកម្មភាពនានា ទាំងនៅទីតាំងដែលមិនអំណោយផល និងទីតាំងដែលគ្រោះថ្នាក់ខ្លាំង។

ចំណុចពិសេសដែលធ្វើឲ្យដ្រូនយោធានេះអាចទាក់ទាញអតិថិជនដើម្បីបញ្ជាទិញបាននោះគឺដោយសារតែទំហំដ៏តូចរបស់វាដែលអាចមានភាពងាយស្រួលក្នុងការលាក់ខ្លួនពីសត្រូវ។ ស្លាបទាំងសងខាងរបស់វាមានលក្ខណៈដូចទៅនឹងស្លាបរបស់សត្វមូសពិតៗ និងអាចធ្វើសកម្មភាពដូចទៅនឹងសត្វស្លាបមែនទែន។

ដ្រូននេះ មានបំពាក់មកជាមួយនឹងជើងដ៏តូចស្តើង និងមានរោមផងដែរ ដែលអាចប្រើប្រាស់ជាជើងសម្រាប់បញ្ឈរ និងទប់ខ្លួននៅពេលដែលវាត្រូវចុះចត។ បន្ថែមពីមុខងារសម្រាប់ឃ្លាំមើលហើយនោះ នៅក្នុងប្រតិបត្តិការប្រយុទ្ធនានា ដ្រូននេះអាចប្រើប្រាស់សម្រាប់បេសកកម្មជួយសង្គ្រោះនានា ក៏ដូចជាផ្តល់សញ្ញាសម្រាប់ប្រភេទអាវុធអេឡិចត្រូនិកផងដែរ។

ដ្រូនដែលមានរូបរាងដូចទៅសត្វមូសរបស់ NUDT និងជាប្រភេទដ្រូនខ្នាតតូចនឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃរបៀបធ្វើសង្គ្រាមរបស់ពិភពលោកនាពេលអនាគត៖

ដ្រូនប្រភេទតូចបែបនេះ បច្ចុប្បន្នគឺជាឧបករណ៍ដ៏មានតម្លៃសម្រាប់ប្រតិបត្តិការឈ្លបយកការណ៍ និងបេសកកម្មពិសេស។ វាដើរតួនាទីដូចជាយន្តហោះគ្មានមនុស្សបើកដែលមានលក្ខណៈពិសេសរួមបញ្ចូលកម្រិតខ្ពស់នៃប្រព័ន្ធថាមពល ការគ្រប់គ្រងអេឡិចត្រូនិក និងឧបករណ៍ចាប់សញ្ញាទៅក្នុងកញ្ចប់ដ៏តូចស្ទើរតែមិនគួរឱ្យជឿ។

យន្តហោះគ្មានមនុស្សបើកខ្នាតតូចទាំងនេះអាចដំណើរការដោយសំងាត់បំផុត ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដោយសារទំហំដ៏តូចរបស់វា បានក្លាយជាបញ្ហាប្រឈមនៅពេលផលិត ពីព្រោះថាវិស្វកម្មនៅក្នុងមាត្រដ្ឋានដ៏តូចបែបនោះមានភាពលំបាកក្នុងការរចនាខ្លាំងណាស់ ជាពិសេសជាមួយនឹងសមាសធាតុដែលកាន់តែតូចជាងខ្លួនរបស់វាទៀតនោះដូចជា ថ្ម ឧបករណ៍ទំនាក់ទំនង និងឧបករណ៍ចាប់សញ្ញា(sensor)ជាដើម។

សម្រាប់នៅពេលអនាគត ដ្រូនខ្នាតតូច ឬមីក្រូដ្រូន នឹងក្លាយទៅជំហានដ៏សំខាន់មួយនៅក្នុងបច្ចេវិទ្យានៃការផលិតរ៉ូបូតយោធាខ្នាតតូច ជាពិសេស សម្រាប់ប្រទេសមហាអំណាច ដូចជា ចិន និងអាម៉េរិកជាដើម។ តាមរយៈការផលិត និងបង្កើតមីក្រូដ្រូននេះ ក៏បានបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការប្រណាំងជាសកល ដែលមនុស្សយន្តខ្នាតតូច ឆ្លាតវៃ និងបំបាំងកាយផងដែរ។ វានឹងអាចកំណត់ឡើងវិញពីរបៀបដែលទាហាន និងអ្នកវិទ្យាសាស្ត្រធ្វើសង្គ្រាម ក៏ដូចជារបៀបរស់នៅថ្មីជាមួយពិភពលោក មិនថានៅក្នុងសមរភូមិ ឬការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *