រដ្ឋបាល Donald Trump នឹងហាមឃាត់សញ្ជាតិ ៣៦ ប្រទេសបន្ថែមទៀត មិនឲ្យចូលក្នុងទឹកដីអាម៉េរិក

ក្រសួងការបរទេសអាម៉េរិកបានកំណត់អត្តសញ្ញាណប្រទេសចំនួន ៣៦ បន្ថែមទៀតដែលអាចត្រូវបានហាមឃាត់ពេញលេញ ឬដោយផ្នែកសម្រាប់ការចូលទឹកដីអាម៉េរិក ប្រសិនបើពួកគេមិនបំពេញតាមស្តង់ដាររបស់ខ្លួនក្នុងរយៈពេល ៦០ ថ្ងៃ

អាម៉េរិក – ចិន ព្រមព្រៀងគ្នាលើក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ប៉ុន្តែនៅរង់ចាំការអនុម័តពីមេដឹកនាំទាំងពីរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក Howard Lutnick លើកឡើងថា “យើងបានឈានដល់ក្របខ័ណ្ឌមួយដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ​ ហើយនៅ​ពេល​ដែល​ប្រធានាធិបតី​អនុម័ត​វា​ហើយ យើង​នឹង​ព្យាយាម​អនុវត្ត​វា​​តែម្ដង

កិច្ចចរចា​ថ្មី ៖ ​អាម៉េរិក ​និងចិន គ្រោង​រៀបចំ​នៅក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភពអង់គ្លេស នាថ្ងៃ​ដើមសប្ដាហ៍នេះ

ប្រធានាធិបតីអាម៉េរិក Donald Trump ប្រកាសថា គណៈប្រតិភូជាន់ខ្ពស់អាម៉េរិកនឹងជួបជាមួយតំណាងរបស់ចិន ខណៈដែលទីក្រុង​ប៉េកាំង​ក៏បាន​បញ្ជាក់ដែរ​ថា ឧបនាយក​រដ្ឋមន្ត្រី He Lifeng នឹង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ

ផែនការអាម៉េរិក ធ្វើឲ្យផលិតកម្មក្នុងស្រុកកាន់តែលំបាកខ្លាំង ខណៈស្ថានភាពស្ទើរតែគ្រប់គ្រងលែងបានដូចមុន

ពន្ធគយនៃរដ្ឋបាលលោក Donald Trump ដែលធ្លាប់អះអាងថា វាជាផែនការធ្វើឲ្យវិស័យផលិតកម្មក្នុងស្រុកងើបឡើងខ្លាំង និងទទួលបានអត្ថប្រយោជន៍កប់ក្តោងនោះ រហូតមកទល់ពេលនេះ ជាលទ្ធផល មានបណ្តាក្រុមអ្នកផលិតកាន់តែច្រើនបានក្លាយទៅជាជនរងគ្រោះ

តម្លៃប្រេងឡើងថ្លៃបន្តិចវិញ បន្ទាប់ពីមានដំណឹងថាអាម៉េរិក និងចិន អាចនឹងចរចាពាណិជ្ជកម្មបន្ថែមទៀត

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៧ ភាគរយ ឬ ៦៥,៣៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate ឡើងថ្លៃ ០,៨% ឬ ៦៣,៣៧ ដុល្លារក្នុងមួយបារ៉ែល

Donald Trump បង្ហើបថា នឹងធ្វើដំណើរ​​ទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួបនឹងប្រធានាធិបតី Xi Jinping

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ​បានបង្ហើបអំពីគោលបំណង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​បន្ទាប់​ពី​មានការសន្ទនាជាមួយនឹងប្រធានាធិបតីចិន Xi Jinping តាម​ទូរស័ព្ទ

Donald Trump ហាមឃាត់សញ្ជាតិមកពី ១២ ប្រទេស មិនឲ្យចូលក្នុងទឹកដីអាម៉េរិក

សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធ ដោយសញ្ជាតិមកពី ១២ ប្រទេសត្រូវបានហាមឃាត់ទាំងស្រុងពីការចូលមកកាន់ទឺកដីអាម៉េរិកមានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

ចិន និងអាម៉េរិក ចោទប្រកាន់គ្នាទៅវិញទៅមកលើការបំពានកិច្ចព្រមព្រៀងបន្ថយសម្ពាធពាណិជ្ជកម្ម

ជម្លោះរវាងមហាអំណាចទាំងពីកំពុងផ្ទុះឡើងម្តងទៀត ដែលគេកំពុងព្រួយបារម្ភថា តើភាពផុយស្រួយនៃកិច្ចព្រមព្រៀងរយៈពេលខ្លីនាពេលបច្ចុប្បន្ននេះអាចមានបញ្ហាប្រឈមយ៉ាងណាក្នុងការឈានដល់កិច្ចព្រមព្រៀងរយៈពេលវែង?

Elon Musk រិះគន់អំពីច្បាប់ពន្ធរបស់ Donald Trump ថាជារឿងគួរឲ្យស្អប់ខ្ពើម

Elon Musk បានបង្ហោះនៅលើ X ថា “វាពិតជាមានភាពអាម៉ាស់ចំពោះអ្នកដែលបានបោះឆ្នោតឱ្យ” ដែលនេះចង់សំដៅទៅ Trump ។ ខ្ញុំសុំទោស ប៉ុន្តែខ្ញុំមិនអាចទ្រាំបានទៀតទេ។ ច្បាប់ចំណាយមួយនេះ​មានភាពហួសចិត្តជាខ្លាំង ដោយសារវានឹងបង្កើនឱនភាពថវិកាជាតិដ៏ធំសម្បើមដល់ទៅ ២,៥ ទ្រីលានដុល្លារ

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន សាចទឹកដាក់ក្រុមអ្នកសារព័ត៌មានចំពោះផែនការទិញយន្តហោះ F-16 ពីអាម៉េរិក ជិត៦ពាន់លានដុល្លារ

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនបានលើកឡើងពីផែនការនៃការបញ្ជាទិញយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាម៉េរិកក្នុងតម្លៃប្រមាណជា ៥,៦ពាន់លានដុល្លារនោះថា ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ