សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានី/ខេត្ត ដោយមានឯកឧត្តម លេង វី រដ្ឋលេខាធិកាក្រសួងមហាផ្ទៃជាប្រធាន និងសមាសភាពមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួងពាកព័ន្ធចំនួន៦ និងមន្ត្រីថ្នាក់រាជធានី/ខេត្ត មួយចំនួនទៀតជាសមាជិក។
តាមរយៈសេចក្ដីសម្រេចលេខ 52 សសរ ចុះថ្ងៃទី22 ខែមេសា ឆ្នាំ2021 ក្រោមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្រុមការងារដែលបានតែងតាំងទាំងអស់មានតួនាទីចុះសិក្សា និងស្រាវជ្រាវលើសំណើសុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានី/ខេត្ត រៀបចំរបាយការណ៍ស្ដីពីលទ្ធផលសម្រេចបាន និងវឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យសម្រេច និងផ្តល់យោបល់ដឹកនាំ ពិនិត្យ និងវាយតម្លៃ និងលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច រួមជាមួយនឹងការបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។
ដោយឡែក ប្រធានក្រុមការងារអន្តរក្រសួងមានសិទ្ធិកោះអញ្ជើញតំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធចូលពិភាក្សាតាមការចាំបាច់ ហើយអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងត្រូវបំពេញការងារក្រោមការចាត់ចែងរបស់ប្រធានក្រុមការងារអន្តរក្រសួង។ ជាមួយគ្នានេះ ក្រុមការងារអន្តរក្រសួងមានសិទ្ធិចាត់ចែងមន្ត្រីក្រោមឱវាទដើម្បីជួយបំពេញការងារតាមការចាំបាច់ និងមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធទៅនឹងការចំណាយលើមធ្យោបាយ និងសម្ភារៈបរិក្ខាសម្រាប់បំពេញបេសកកម្មការងាររបស់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ជាបន្ទុករបស់ក្រសួង ស្ថាប័នសាមី៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/03/2026
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content