ការប្រមូលផលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព អាចជួយបង្កើនចំណូលដល់ប្រជាសហគមន៍

ទឹកឃ្មុំព្រៃ ជាប្រភេទទឹកឃ្មុំធម្មជាតិដែលបងប្អូនប្រជាសហគមន៍យកចេញពីសំបុកឃ្មុំដែលក្រេបលំអងផ្កាព្រៃចម្រុះនៅតាមតំបន់នានា ដោយក្នុងនោះ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពក៏ជាផ្នែកមួយដែលត្រូវតែមានការយកចិត្តទុកដាក់ ចៀសវាងការប្រមូលខុសគោលការណ៍ដែលអាចធ្វើឱ្យឃ្មុំព្រៃដាច់ពូជ។

លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសនៃអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP) បានមានប្រសាសន៍ថា លក្ខខណ្ឌនៃការប្រមូលផលទឹកឃ្មុំប្រកបដោយនិរន្តរភាព អាស្រ័យលើលក្ខខណ្ឌ៣យ៉ាងគឺ ទី១ គោលការណ៍ អនាម័យ និងភាពប្រាកដប្រជាក្នុងការប្រមូលផល ដែលជាផ្នែកមួយជំរុញឱ្យសក្ដានុពុលទឹកឃ្មុំព្រៃកាន់តែល្អប្រសើរឡើង។

លោកបន្តថា ៖

“ការប្រមូលផល គឺយើងមិនយកទាំងសំបុក ទាំងកូនទេ ហើយការចៀរយកក្បាលទឹកគឺត្រឹមប្រមាណតែ ៧៥-៨០ភាគរយប៉ុណ្ណោះ ដោយរក្សា ២៥ភាគរយទៀតភ្ជាប់នឹងសំបុកដើម្បីឱ្យឃ្មុំវាចិញ្ចឹមកូនផង និងអាចឱ្យឃ្មុំបំពេញនូវក្បាលទឹកបន្តផង ដែលត្រឹមមួយខែបន្ទាប់បងប្អូនយើងអាចទៅយកម្ដងទៀតបាន ហើយឃ្មុំមួយសំបុក យើងអាចប្រមូលផលបានដល់ទៅ៣ដង”

លោកបន្តថា ៖

“ដោយឡែកការយកឃ្មុំវិញ យើងត្រូវញែកក្បាលទឹកដោយប្រើកំបិតឈើ ដើម្បីកាត់យក្បាលទឹក ដោយមិនត្រូវកាត់យកសំបុកកូន ឬកាប់ទាំងបង្គងនោះទេ ចៀសវាងធ្វើឱ្យឃ្មុំផុតពូជ។ ចំណែកឯការប្រមូលទាំងសំបុក គឺការជាប្រមូលមិនមាននិរន្តរភាព ដោយសារការឃ្មុំសម័យមុនគេប្រើគប់ភ្លើងអាចធ្វើឱ្យងាប់មេឃ្មុំ ហើយបើយកទាំងសំបុកមានកូន ក៏ធ្វើឱ្យដាច់ពូជកូនឃ្មុំផងដែរ”

ចំពោះគុណភាពវិញ លោក ប៊ុនធឿន បានលើកឡើងថា ទឹកឃ្មុំដែលមានគុណភាពគឺទាក់ទងនឹងកត្តាអាកាសធាតុ ប្រសិនបើពុំមានភ្លៀងធ្លាក់មុនរដូវនោះទេ ទឹកឃ្មុំមានសភាពខាប់ល្អដែលមានកំហាប់សំណើមក្នុងទឹកឃ្មុំត្រឹម ១៨-១៩ភាគរយ នោះជាទឹកឃ្មុំមានគុណភាពល្អ។ ប្រសិនបើមានភ្លៀងធ្លាក់ច្រើនចំពេលឃ្មុំក្រេបផ្កា ឬក៏រដូវប្រមូលផលនោះទឹកឃ្មុំអាចរាវ និងថយចុះគុណភាពបន្តិច ដែលមានកំហាប់សំណើមត្រឹម ២២-២៣ភាគរយប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា ៖

“ទឹកឃ្មុំដែលមានសភាពរាវ មិនមែនវាជាទឹកឃ្មុំមិនសុទ្ធនោះទេ គឺសុទ្ធដូចគ្នាគ្រាន់តែសភាពទឹកឃ្មុំមានរាវ មានខាប់ អាស្រ័យទៅតាមរដូវកាល និងកំហាប់សំណើម ដែលគេអាចវាស់ដោយម៉ាស៊ីនត្រឹមត្រូវ។ ពាក់ព័ន្ធនឹងគុណភាពនេះដែល ក៏អាស្រ័យលើទំនុកចិត្ត និងភាពជឿជាក់គ្នារវាងសមាជិកសហគមន៍ និងសហគមន៍ ដែលអ្នកប្រមូលផលមានភាពស្មោះត្រង់ថាខ្លួនយកទឹកឃ្មុំព្រៃពិតមែន មិនមែនលាយស្ករអ្វីឡើយ។ ចំណែកពណ៌ទឹកឃ្មុំពុំអាចកំណត់ថា ទឹកឃ្មុំពណ៌ណាមួយជាទឹកឃ្មុំសុទ្ធនោះទេ ដោយសារទឹកឃ្មុំមានច្រើនប្រភេទ ហើយពណ៌របស់ទឹកឃ្មុំអាចខុសគ្នាទៅតាមតំបន់ដូចជានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កោះកុងជាដើម ដោយភាគច្រើនទឹកឃ្មុំដែលមានពណ៌ស្អាតគឺមកពីខេត្តមណ្ឌលគិរី ចំណែកខេត្តដទៃទៀតអាចឆាប់ខ្មៅបន្តិច”

សម្រាប់ទឹកឃ្មុំមណ្ឌគិរីនេះទៀតសោត ក៏ជាឱសថមួយដ៏មានប្រសិទ្ធភាព ដោយសារនៅតំបន់នោះឃ្មុំអាចក្រេបយកលំអងផ្កាព្រៃបានច្រើនប្រភេទ ពោលគឺច្រើនជាខេត្តដទៃទៀត ប៉ុន្តែគុណភាពគឺសុទ្ធដូចគ្នា ផ្អែមដូចគ្នា។

ចុងក្រោយ លោក ស៊ឹម ប៊ុនធឿន ក៏សូមលើកទឹកចិត្តឱ្យបងប្អូនក្នុងសហគមន៍គោរពគោលការណ៍យកឃ្មុំប្រកបដោយនិរន្តរភាព ដែលអាចទទួលបានផលប្រយោជន៍រយៈពេលយូរ ទទួលបានទំនុកចិត្តពីសហគមន៍ ក៏ដូជជាពង្រីកទីផ្សារទឹកឃ្មុំព្រៃឱ្យកាន់តែធំ។

សូមបញ្ជាក់ផងដែរថា ទឹកឃ្មុំ គឺជាអង្គធាតុរាវដែលមានរសជាតិផ្អែមផលិតដោយឃ្មុំហើយរសជាតិផ្អែមទាំងនោះបានមកពីទឹកដមផ្កា។ ពណ៌លឿងថ្លារបស់វាក៏បានមកពីធម្មជាតិដែលធ្វើឱ្យតម្លៃរបស់វាខ្ពស់។ រសជាតិនៃទឹកឃ្មុំខុសគ្នាអាស្រ័យលើប្រភេទផ្កាដែលឃ្មុំក្រេបទឹកដម។ ទឹកឃ្មុំមានកម្រិតស្ករម៉ូណូសាក់ការីត ហ្វុចតូស និងគ្លុយកូសខ្ពស់ ហើយវាមានផ្ទុកជាតិស្ករប្រហែលពី ៧០ ទៅ ៨០ ភាគរយដែលអាចផ្ដល់នូវភាពផ្អែម។ ទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិជាថ្នាំសំលាប់មេរោគ និងបាក់តេរីផងដែរ។


តាមរយៈគេហទំព័រស្ពានបានលើកឡើងពីអត្ថប្រយោជន៍មួយចំនួននៃទឹកឃ្មុំដូចខាងក្រោម ៖
១. ព្យាបាលរបួស និងរលាក៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងបណ្ណាល័យ Cochrane បានបង្ហាញថាទឹកឃ្មុំអាចជួយព្យាបាលការរលាកបាន ហើយការប្រើទឹកឃ្មុំគឺមានការចំណាយថវិការអស់តិច និងមានសុវត្ថិភាពជាងការប្រើប្រាស់ពពួកថ្នាំអង់ទីប៊្យូទិចដែលត្រូវបានគេប្រើជាញឹកញាប់ និងមានផលរំខាន។ ជាការពិតណាស់ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី The Lancet Infectious Disease បានសន្និដ្ឋានថាការលាបទឹកឃ្មុំទៅនឹងស្នាមរបួសរបស់អ្នកជំងឺមានគុណសម្បត្តិដូចជាថ្នាំអង់ទីប៊្យូទិចធម្មតា។

២. កាត់បន្ថយរយៈពេលនៃជំងឺរាគ៖​ យោងតាមការពិនិត្យអ្នកជំងឺដោយផ្អែកលើការស្រាវជ្រាវអំពីទឹកឃ្មុំវាបានបង្ហាញឱ្យឃើញពីប្រសិទ្ធិភាពកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺរាគ។ ទឹកឃ្មុំក៏ជួយលើកកម្ពស់នៃការកើនឡើងជាតិប៉ូតាស្យូម និងការទទួលទានទឹកដែលជាជំនួយយ៉ាងខ្លាំងនៅពេលដែលមានបញ្ហារាគ។ ការស្រាវជ្រាវមួយនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាបានបង្ហាញថាទឹកឃ្មុំក៏មានសមត្ថភាពក្នុងការទប់ស្កាត់សកម្មភាពរបស់ភ្នាក់ងារបង្កជំងឺដែលបណ្តាលឱ្យរាគ។

៣. ការពារការចាល់ជាតិអាស៊ីត៖ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាទឹកឃ្មុំអាចកាត់បន្ថយលំហូរនៃអាស៊ីតក្រពះ និងអាហារដែលមិនងាយរំលាយ ដែលជាហេតុអ្វើឱ្យមានជំងឺច្រាលអាស៊ីតក្នុងក្រពះ (GERD)។ GERD អាចបណ្តាលឱ្យរលាកក្រពះ និងក្រហាយទ្រូង។

៤. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៖ ក្នុងឆ្នាំ ២០១០ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិក្សានៅសាកលវិទ្យាល័យ Amsterdam បានរាយការណ៍នៅក្នុងកាសែត FASEB ថាសមត្ថភាពរបស់ទឹកឃ្មុំក្នុងការសម្លាប់បាក់តេរីស្ថិតនៅក្នុងទម្រង់ជាប្រូតេអ៊ីនហៅថា defensin-1 ដែលមាននៅក្នុងទឹកឃ្មុំ។ ការសិក្សាថ្មីមួយបន្ថែមទៀតនៅក្នុងគ្លីនិកអតិសុខុមជីវសាស្ត្រ និងជំងឺឆ្លងរបស់អឺរ៉ុបបានបង្ហាញថាទឹកឃ្មុំអាចជួយការពារបាក់តេរី Clostridium difficile ពីការតាំងទីលំនៅនៅក្នុងខ្លួនមនុស្ស។ C. difficile ត្រូវបានគេស្គាល់ថាបណ្តាលឱ្យរាគ និងឈឺធ្ងន់ធ្ងរ។

៥. បន្ថយរោគសញ្ញាផ្តាសាយ និងក្អក៖ អង្គការសុខភាពពិភពលោក (WHO) ណែនាំថាទឹកឃ្មុំជាឱសថបំបាត់ក្អកធម្មជាតិ។ បណ្ឌិត្យសភាកុមារអាមេរិចក៏ទទួលស្គាល់ទឹកឃ្មុំជាថ្នាំព្យាបាលសម្រាប់ការក្អកផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេណែនាំថាទឹកឃ្មុំមិនសមស្របសម្រាប់កុមារអាយុក្រោមមួយឆ្នាំទេ។ ការសិក្សាមួយនៅឆ្នាំ ២០០៧ ដោយមហាវិទ្យាល័យវេជ្ជសាស្ត្រ Penn State បានបង្ហាញថាទឹកឃ្មុំកាត់បន្ថយអាការៈក្អកនៅពេលយប់ និងធ្វើឱ្យការគេងមានភាពប្រសើរឡើងចំពោះកុមារដែលមានការបញ្ហាផ្លូវដង្ហើមល្អជាងប្រើថ្នាំក្អកដែលមានឈ្មោះថា dextromethorphan ។

៦. ជំនួសស្ករដែលបានបន្ថែមនៅក្នុងរបបអាហារ៖ រសជាតិផ្អែមរបស់ទឹកឃ្មុំធ្វើឱ្យវាអាចជំនួសស្ករនៅក្នុងរបបអាហារ។ ស្ករដែលបានបន្ថែមនៅក្នុងរបបអាហារផ្តល់នូវកាឡូរីលើសលប់ និងមិនមានសារធាតុចិញ្ចឹមទេដែលអាចនាំឱ្យមានការឡើងទម្ងន់ ព្រមទាំងធ្វើឱ្យហានិភ័យនៃជំងឺលើសឈាម និងទឹកនោមផ្អែមមានការកើនឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥