បរទេស ៖ ក្រុមហ៊ុនអ្នកផ្គត់ផ្គង់សេវាទំនាក់ទំនងធំបំផុត Zoom ត្រូវបានគេជឿជាក់ថាបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការទិញយកក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយដែលមានឈ្មោះថា Five9 Inc ក្នុងតម្លៃនៃការទិញលក់គឺអាចមានទំហំដល់ទៅ ១៤,៧ ពាន់លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផ្ទាល់កាលពីថ្ងៃម្សិលមិញបានឲ្យដឹងទៀតថា ក្រោយកិច្ចព្រមព្រៀង Five9 នឹងក្លាយទៅជាផ្នែកមួយនៃការិយាល័យ ឬនាយកដ្ឋានរបស់ Zoom ហើយប្រធានប្រតិបត្តិរបស់ Five9 លោក Rowan Trollope នឹងត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Zoom ទទួលបន្ទុកកិច្ចការងារប្រតិបត្តិរបស់ Five9 ។
នៅក្នុងកិច្ចព្រមព្រៀងនេះក៏បានបង្ហាញផងដែរថា អ្នកកាន់ភាគហ៊ុនរបស់ Five9 នឹងអាចទទួលបានហ៊ុនចំនួន ០,៥៥៣៣ ពីប្រភេទហ៊ុន Class A របស់ Zoom លើគ្រប់ហ៊ុនដែល Five9 បានលក់ទៅដល់។
គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ តម្លៃហ៊ុនចុងក្រោយរបស់ហ៊ុន Class A នៃក្រុមហ៊ុន Zoom គឺស្មើទៅនឹងហ៊ុនរបស់ Five9 ឬប្រមាណជា ២០០,២៨ ដុល្លារក្នុងមួយហ៊ុន ដែលវាបានធ្វើឲ្យតម្លៃនៃកុងត្រាទិញលក់ក្រុមហ៊ុនបានកើនទៅដល់ ១៤,៧ ពាន់លានដុល្លារ។
គួរឲ្យដឹងដែរថា Zoom បានក្លាយទៅជាកម្មវិធីដ៏ល្បីល្បាញ និងក្លាយជាគោលដៅដ៏ទាក់ទាញបំផុតរបស់ក្រុមអ្នកវិនិយោគគិតចាប់តាំងតែពីពេលដែលពិភពលោកត្រូវបានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់វីរុសកូវីដ ជាពិសេសនៅពេលដែលអាជីវកម្ម និងសាលារៀននានាត្រូវបានប្រកាសបិទទ្វារដែលវាបានធ្វើឲ្យ Zoom បានក្លាយជាអ្នកផ្តល់សេវាកម្មប្រជុំការិយាល័យ និងថ្នាក់រៀនអនឡាញដ៏ពេញនិយមបំផុត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content