ក្រោយចូលឆ្នាំខ្មែរ បណ្ដាខេត្តនានាចាប់ផ្ដើម​ប្រកាស​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ និងបន្ត​ចែក​បណ្ណជូនពលរដ្ឋ​

ភ្នំពេញ ៖ ដូច​ទៅនឹងការគ្រោងទុក​របស់ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ ក្រោយពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ តាមបណ្ដាខេត្ត​មួយចំនួន​ចាប់ផ្ដើម​ប្រកាស​បញ្ចប់ការ​វាស់វែង​ដីធ្លី និងចាប់ផ្ដើម​ចែកបណ្ណកម្មសិទ្ធិ​ជូន​ប្រ​ជា​ពល​រដ្ឋ​ជា​បន្ត​បន្ទាប់។ ​ជាក់ស្ដែង​ រហូតមកដល់​ពេលនេះ ​បណ្ដា​ខេត្ត​ប្រមាណជាង​១០​ហើយបានប្រកាស​បញ្ចប់​កា​រ​វាស់វែង​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ ។​

ការ​បញ្ចប់​ការ​វាស់វែង​ដីធ្លីនាពេលនេះ គឺជាការ​គោលដៅអាទិភាព​មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​បញ្ចប់​ទំនាស់ដែលកើត​ឡើង​រ៉ាំរ៉ៃនាពេលកន្លង​មក​រវាង​ប្រជាពលរដ្ឋ និងប្រ​ជាពលរដ្ឋ និងអាច​បញ្ចប់​ការ​ទន្ទ្រាន​ដីរដ្ឋ​ធ្វើជា​កម្ម​សិទ្ធិពី​សំណាក់ជន​ខិលខូច​ផងដែរ ។​

សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​​បានកោតសរសើរ​ចំពោះ​ស​ក​ម្ម​ភាព​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ដែល​ធ្វើកិច្ច​កា​រងារ​នេះ​បានលឿន​ រហ័ស ដោយ​បាន​ប្រ​កាស​ខេត្ត​ជាច្រើន​ជា​បន្តបន្ទាប់ជា​ខេត្ត​បញ្ចប់កា​រវាស់វែង​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ  និង​បាន​ចាប់​ផ្ដើម​ចែក​​បណ្ណ​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​ផងដែរ ។

សម្ដេច​បានបញ្ជាក់ថា ​ទំនាស់ដីធ្លី​បានកើតឡើង​នៅពេលដែលចាប់ផ្ដើម​ឡើងថ្លៃ ចាប់ផ្ដើ​មត្រូ​វប៉ាន់ ហើយការ​បញ្ចប់​ការ​វាស់វែង ចុះបញ្ជីក្បាលដី​និង​ចេញបណ្ណ​ជូនពលរដ្ឋ​នឹង​លែង​មានទៀត​ហើយនូវការដណ្ដើម​យក​ដី​របស់​អ្នកដទៃមកធ្វើជាកម្មសិទ្ធិរ​បស់ខ្លួន ។

ឯកឧត្តម​ សាយ សំអាល់​ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើង​ផងដែរថា​ ការ​បញ្ចប់​កា​រវាស់វែង​ដីធ្លី​នាឱកាស​នេះ គឺជា​ប្រវត្តិ​សាស្ត្រ​សម្រាប់កម្ពុជា ហើយ​ការ​​បញ្ចប់​ការ​វាស់វែង ការ​ចុះបញ្ជី​ក្បាលដីនេះ គឺ​មិនចង់ឃើញពលរដ្ឋខ្មែរបើកភ្នែក​ឡើង​ត្រូ​វឈ្លោះគ្នា​រឿងព្រំដីនោះដែរ ។​

ឯកឧត្តម​ក៏បានផ្ដាំផ្ញើ​ និងអំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែលទទួលបានបណ្ណកម្មសិទ្ធិ​ សូម​ថែរក្សា​បណ្ណនេះឱ្យ​បានល្អ ​និង​ប្រើប្រាស់​ឱ្យ​ចំគោលដៅ ដើម្បីបង្កើន​សេដ្ឋកិច្ចគ្រួសារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *