ផ្លែតហ្វមធនាគារអនឡាញ និងអេកូស៊ីស្ទែមឌីជីថលរបស់ ABA ទទួលបានពានរង្វាន់កម្រិតកំពូល  

ភ្នំពេញ ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ ពីទស្សនាវដ្តី International Finance។   

ឆ្នាំនេះ បានប្រាកដឡើងជាលើកដំបូងសម្រាប់ផ្លែតហ្វមពេញលេញ ABA Business ដែលត្រូវបានទទួលស្គាល់ជា សេវាធនាគារអនឡាញសម្រាប់សាជីវកម្មឆ្នើមបំផុតនៅកម្ពុជា។ ចំណែកឯពានមួយទៀតសម្រាប់ ABA គឺកិត្តិនាមជា ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ជាលើកទីពីរ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ និងសមត្ថភាពលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុ។ 

វឌ្ឍនភាពថ្មីលើសេវាធនាគារសម្រាប់អាជីវកម្មនៅកម្ពុជា    

ធនាគារ ABA តែងតែនាំមុខគេនៅកម្ពុជា លើទំនើបកម្មសេវាធនាគារ ដោយបញ្ចូលបច្ចេកវិទ្យាឈានមុខថ្មីៗទៅក្នុងបណ្ដាសេវាធនាគាររបស់ខ្លួន។ ចាប់តាំងពីបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៨ មក ផ្លែតហ្វម ABA Business  បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានសមត្ថភាពបត់បែនតម្រូវតាមអាជីវកម្មតូចធំទាំងអស់ រាប់ចាប់ពីសហគ្រាសខ្នាតតូច រហូតដល់សាជីវកម្មពហុជាតិធំៗ ខណៈដែលប្រតិបត្តិការសេវាផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។   

ផ្លែតហ្វម ABA Business បានរក្សាជំហរដ៏រឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដោយផ្ដល់នូវសំណុំមុខងារពេញលេញសម្បូរបែបរបស់ខ្លួន តាមរយៈមុខងារយ៉ាងច្រើនសម្បូរបែប ដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ សេវាទាំងនោះរួមមាន មុខងារបើកប្រាក់បៀវត្សរ៍បុគ្គលិក និងថ្នាក់ដឹកនាំ, មុខងារបង់វិក្កយបត្រទឹក ភ្លើង និងសំរាម, មុខងារបង់ពន្ធដារ និងពន្ធគយ, មុខងារទាត់ស្វ័យប្រវត្តិតាមកាលវិភាគ និងជាសំណុំ  និងបណ្ដាមុខងារទូលំទូលាយផ្សេងៗជាច្រើនទៀត សម្រាប់ការគ្រប់គ្រងការប្រមូលប្រាក់ទូទាត់ពីដៃគូ និងការទូទាត់ចំណាយ។ 

បន្ថែមលើនេះទៀត ផ្លែតហ្វម ABA Business ក៏អនុញ្ញាតឲ្យមានការភ្ជាប់ប្រព័ន្ធភាគីទីបី ERP និងប្រព័ន្ធទ្រទ្រង់ (back-office system) តាមរយៈសេវាកម្មប្រតិបត្តិការផ្ទាល់ (Host-to-Host) ក៏ដូចជាប្រព័ន្ធគណនេយ្យភាគីទីបី ដើម្បីផ្គូផ្គងផ្ទៀងផ្ទាត់គណនីយ៉ាងងាយស្រួល។ មុខងារទាំងនេះ នៃផ្លែតហ្វម ABA Business ជាមួយការផ្ទៀងផ្ទាត់ពីរកត្តា (two-factor authentication) និងដំណើរការអនុម័តច្រើនកម្រិត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយកំហុសនិងរំហូរការងារដោយដៃ ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុត និងងាយស្រួលបញ្ចូលក្នុងដំណើរប្រតិបត្តិការបម្រើអតិថិជនរបស់អាជីវកម្ម។    

គួរឲ្យកត់សម្គាល់ផងដែរថា ចន្លោះពីឆ្នាំ ២០២១ និង ២០២៣ ផ្លែតហ្វម ABA Business មានអត្រាកំណើនអតិថិជនប្រចាំឆ្នាំចំនួន ៤៣%។ ការធ្វើប្រតិបត្តិការប្រព័ន្ធអនឡាញតាមរយៈផ្លែតហ្វម ABA Business ក៏មានអត្រាកំណើនដល់ ២០០% ដែលគិតជាទឹកប្រាក់បានហក់លើស ១០ ពាន់លានដុល្លារអាមេរិក។ ការកើនឡើងនេះ បានបង្ហាញពីការបេ្តជ្ញាចិត្តរបស់ធនាគារក្នុងការបម្រើសេវាធនាគារប្រកបដោយភាពបត់បែនតម្រូវតាមអាជីវកម្មកម្ពុជាតូចធំទាំងអស់ ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការប្រើប្រាស់ប្រកបដោយភាពជឿជាក់របស់អតិថិជនជាមួយ ABA។   

ការកំណត់ស្តង់ដារហិរញ្ញវត្ថុផ្នែកឌីជីថល   

ជាមួយនឹងវឌ្ឍនភាពថ្មីនៃឌីជីថល ធនាគារ ABA បន្តភាពល្អឯកក្នុងសេវាធនាគារ ជាមួយអេប ដ៏ប្រណីតផ្ដាច់គេ ពេញនិយមបំផុត និងងាយស្រួលប្រើប្រាស់ គឺ ABA Mobile និងអេប ABA Merchant ដែលផ្តោតសំខាន់លើអាជីវកម្ម។   

ក្នុងឆ្នាំ២០២៣ ធនាគារ ABA ទទួលបានកំណើនអ្នកប្រើប្រាស់ សម្រាប់អេបទាំងពីរ ដោយ ABA Mobile អ្នកប្រើប្រាស់កើនបាន ៣០% ហើយបណ្ដាញអាជីវករទូទាត់តាម KHQR សម្រាប់ ABA Merchant កើនបាន ៤៣%។ ធនាគារ កំពុងបង្កើន និងពង្រឹងវឌ្ឍនភាពថ្មីៗរបស់អេបទាំងពីរ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពកាន់តែរឹងមំាជាលំដាប់ដល់អ្នកប្រើប្រាស់។   

អេប ABA Mobile ក្នុងកំណែ ៥.០ មានផ្ទៃអន្តរកម្មថ្មីរស់រវើក ដែលអាចរៀបចំអេក្រង់ឲ្យមានលក្ខណៈផ្ទាល់ខ្លួន ជ្រើសរើសម៉ូដរចនា ដូរទំហំអក្សរ កែសម្រួលផ្ទាំងវិចិត្រតាមតម្រូវការ និងស្របតាមអ្នកប្រើប្រាស់ម្នាក់ៗ រួមទាំងបទពិសោធកាន់តែប្រសើរជាមួយគម្រោងទិន្នន័យឥតគិតថ្លៃនៅក្នុងអេប ដែលអ្នកប្រើប្រាស់ជាមួយប្រព័ន្ធទូរស័ព្ទមួយចំនួន អាចប្រើ ABA Mobile ដោយមិនចាំបាច់មាន ឬមិនមានកាត់សេវាអ៊ីនធឺណិតផ្ទាល់ខ្លួនឡើយ។ បន្ទាប់ពីការដាក់ដំណើរការការទូទាត់ឆ្លងប្រទេសរបស់ប្រព័ន្ធបាគង អ្នកប្រើប្រាស់ អេប ABA Mobile ក៏អាចធ្វើការស្គែនទូទាត់ជាមួយកូដ Thai QR នៅប្រទេសថៃបានផងដែរ។   

អេប ABA Merchant ក៏បន្តទទួលបានការកែប្រែ ដូចជាមុខងារវិភាគ ដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មប្រើប្រាស់ និងវិភាគទិន្នន័យ ដែលជួយឲ្យពួកគាត់គ្រប់គ្រងសកម្មភាពលក់ដូរប្រកបដោយប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនឲ្យកាន់តែប្រសើរ។   

អេបទាំងពីរនេះ ជាមូលដ្ឋានគ្រឹះពង្រឹងបន្ថែមលើឧត្តមភាព ក្នុងការទូទាត់ផ្នែកឌីជីថល ដែលផ្តល់នូវភាពងាយស្រួលលើសគេ សម្រាប់អតិថិជនរបស់ខ្លួន។   

ដោយត្រូវបានទទួលស្គាល់ និងផ្ដល់កិត្តិនាមជាបន្តបន្ទាប់ពីសំណាក់ស្ថាប័នអន្តរជាតិកំពូលជាច្រើន ABA បង្ហាញឲ្យឃើញពីជំហរប្រកបដោយស្ថិរភាពរឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអតិថិជនគ្រប់រូប ដែលរួមចំណែកដល់កំណើននៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេសកម្ពុជា សមស្របទៅនឹងកិត្តិនាមជាធនាគារឆ្នើមបំផុតនៅកម្ពុជា។  

អំពីធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៣។ ដោយបម្រើសេវាជូនអតិថិជនជាង ៤លាន  ABA នាំមុខគេនៅក្នុងសេវាហិរញ្ញវត្ថុឌីជីថល តាមរយៈក្នុងផ្តល់សេវាធនាគារតាមទូរស័ព្ទដៃ និងអនឡាញដ៏ទំនើបសម្បូរបែបរបស់ខ្លួន។ ផ្លែតហ្វមទាំងនេះ ផ្តល់នូវសេវាកម្មប្រកបដោយនវានុវត្ត និងសុវត្ថិភាព សម្រាប់រូបវន្ដបុគ្គល និងអាជីវកម្មតូចធំគ្រប់ប្រភេទ ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការជំរុញវឌ្ឍនភាពឌីជីថល នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

កម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ហើយ

ផលិតផលថ្មីពី អិលអូអិលស៊ី បើក “គណនីសន្សំតាមផែនការ” អាចទទួលបានអត្រាការប្រាក់ខ្ពស់ហួសពីការរំពឹង រហូតដល់ 6.25% ក្នុងមួយឆ្នាំ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/05/2026

អិលអូអិលស៊ី សូមណែនាំផលិតផលសន្សំថ្មីសន្លាង “គណនីសន្សំតាមផែនការ” ដែលត្រូវបានរចនាឡើងដើម្បីជួយអតិថិជនគ្រប់រូប សម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសន្សំប្រាក់ដែលមានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់របស់អតិថិជនជាក់ស្តែង

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]