អន្ទង់ ជាសត្វល្មូនមួយប្រភេទដែលប្រជាជនខ្មែរនិយមទទួលទានដោយច្នៃជាមុខម្ហូបអាហារបានច្រើនមុខ និងមានឱជារសឆ្ងាញ់ ខណៈដែលតម្រូវការទីផ្សារមានភាពធំទូលាយ និងមានតម្លៃថ្លៃ។ ដោយសារមើលឃើញពីតម្រូវការរបស់អន្ទង់បែបនេះហើយ បានជាកសិដ្ឋានមួយកន្លែងបានប្រមូលទិញកូនអន្ទង់ និងចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅតាមបណ្តាខេត្តក្រុងនានានៅទូទាំងប្រទេស។

កសិដ្ឋាន ឯករាជ្យ ជាកសិដ្ឋានមួយស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលមានចិញ្ចឹមពូជត្រីជាច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់ទីផ្សារ ហើយក្នុងនោះក៏មានការផ្គត់ផ្គង់កូនអន្ទង់សម្រាប់ចិញ្ចឹមបន្ត និងចែករំលែកបច្ចេកទេសក្នុងការចិញ្ចឹមទៅកាន់បងប្អូនកសិករ ក៏ដូចជាអ្នកចិញ្ចឹមបែបលក្ខណៈគ្រួសារផងដែរ។
អ្នកស្រី ណា សុភា ជាម្ចាស់កសិដ្ឋានខាងលើបានប្រាប់ AMS ឱ្យដឹងថា អ្នកស្រីទើបតែសាកល្បងចិញ្ចឹមប៉ុណ្ណោះ ហើយការចិញ្ចឹម និងចែកចាយក៏នៅមានបរិមាណតិចតួច តែមើលទៅឃើញថាវាងាស្រួល ចំណែកឯតម្រូវការកូនអន្ទង់គឺមានច្រើន។

អ្នកស្រីបញ្ជាក់ថា៖
“ទីផ្សារអន្ទង់គឺល្អ អាចលក់បានតម្លៃថ្លៃ ហើយសម្រាប់កសិដ្ឋានយើងអាចនិយាយបានថាចិញ្ចឹមផង ប្រោសផង ដែលយើងលក់កូនអន្ទង់បន្តទៅឱ្យអតិថិជនដែលគាត់កម្មង់ទិញ ហើយតម្លៃសម្រាប់កូនអន្ទង់យើងអាចលក់បាន ៤ម៉ឺនរៀល ក្នុង១គីឡូក្រាម”
អ្នកស្រីបន្តថា ៖
“ជាទូទៅយើងអាចលក់បាន ១០-៣០ គីឡូក្រាមក្នុង១ថ្ងៃ ហើយចំពោះបរិមាណកូនអន្ទង់នេះក៏មិនទាន់មានច្រើននៅឡើយ ដែលយើងអាចរកបានត្រឹម៣០-៥០ គីឡូក្រាមទៅតាមថ្ងៃ អាស្រ័យលើការប្រមូលទិញកូនអន្ទង់ពីបងប្អូនយើងដែលដាក់លាន់នៅតាមស្រែផ្ទាល់តែម្ដង”

អ្នកស្រីបានបន្តថា ៖
“សម្រាប់អតិថិជន ភាគច្រើនជាបងប្អូនកសិករយើងនៅតាមបណ្ដាខេត្តនានា ហើយក្នុងការលក់នេះខាងកសិដ្ឋានក៏បានប្រាប់ពីរបៀបរៀបចំចំណី រៀបចំអាង ក៏ដូចជានៅតែធ្វើការតាមដានជាមួយពួកគាត់ក្នុងការចិញ្ចឹមផងដែរ”
អ្នកស្រី ណា សុភា បានលើកឡើងផងដែរថា ៖
“សម្រាប់ការចិញ្ចឹមអន្ទង់ស្រដៀងទៅនឹងការចិញ្ចឹមត្រីដែរ គឺមិនពិបាកអ្វីច្រើនឡើយ ដោយគ្រាន់តែដាក់ចំណីឱ្យស៊ីជាប្រចាំ ហើយក្នុងនោះការចិញ្ចឹមក្នុងភក់ក៏រឹតតែងាយស្រួលថែមទៀតផង។ សម្រាប់ចំណីរបស់អន្ទង់វិញ យើងអាចប្រើចំណីគ្រាប់ ឬក៏ដាក់ជាកូនជន្លេនក្រហម កំពឺស កូនត្រី ឬក៏សំណល់ដូចជាពោះត្រី ស្រកាត្រីជាដើម”
ចុងក្រោយអ្នកស្រី ណា សុភា ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រកសិដ្ឋានរបស់អ្នកស្រី មិនថាចំពោះតែកូនត្រី ឬកូនអន្ទង់នោះទេ ហើយនៅថ្ងៃខាងមុខ អ្នកស្រីមានគម្រោងពង្រីកការចិញ្ចឹមនេះឱ្យកាន់តែធំជាងពេលបច្ចុប្បន្ន ដោយមានលក់ទាំងជាកូនអន្ទង់ ទាំងអន្ទង់សាច់ សម្រាប់ចែកចាយទៅលើទីផ្សារឱ្យបានធំទូលាយផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content