អាជីវកម្មលក់ភេសជ្ជៈសុខភាពកាន់តែមានតម្រូវការ និងទីផ្សារល្អ

ភ្នំពេញ ៖ ភេសជ្ជៈសុខភាព សម្ដៅលើក្រុមភេសជ្ជៈទាំងឡាយណាដែលផលិតចេញពីវត្ថុធាតុដើមល្អៗ មានគុណភាព និងសុវត្ថិភាពខ្ពស់ក្នុងការកែច្នៃឱ្យទៅជាគ្រឿងទឹកដែលអាចទទួលទានបាន មានរសជាតិឆ្ងាញ់ និងជំនួយដល់សុខភាព។ ក្នុងនោះ សិប្បកម្មផលិតភេសជ្ជៈមួយកន្លែងកំពុងផលិត និងផ្គត់ផ្គង់ឱ្យអតិថិជនបានកាន់តែច្រើនជាងមុន។  

សិប្បកម្ម ស៊ូហ៊ាន ឬ SouHean Food Safety ដែលមានផលិតនូវគ្រឿងភេសជ្ជៈធម្មជាតិ បិងសុវត្ថិភាព រួមមានដូចជា ទឹកសណ្តែកសៀង ទឹកសណ្តែកខៀវ ទឹកល្ពៅ ទឹកពោត និងទឹកម្ជូរព្រឹក ដែលផលិតឡើងផ្ដោតលើគុណភាព រសជាតិ និងសុវត្ថិភាពចំពោះសុខភាពអ្នកទទួលទាន កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនដែលនិយមគាំទ្រនូវអាហារ និងភេសជ្ជៈមានគុណប្រយោជន៍ចំពោះសុខភាព។

លោក បេ អ៊ិញហ៊ាន ជាម្ចាស់អាជីវកម្មខាងលើ បានមានប្រសាសន៍ប្រាប់ AMS Economy ឱ្យដឹងថា៖

«សម្រាប់អាជីវកម្មយើងគឺមានការកើនឡើងច្រើនបើធៀបនឹងឆ្នាំមុន គឺកើនឡើងដល់ទៅ ៧ដង  ដោយមួយថ្ងៃយើងផលិតបាន ១០០០ដប មួយខែ ៣ម៉ឺនដប ហើយក្នុងនោះ ទីផ្សារ ៨០ភាគរយរបស់យើងគឺលក់រាយដោយខ្លួនឯងទៅតាមពិព័រណ៌នានា»។

លោកបន្តថា ផលិតផលដែលលក់ដាចជាងគេគឺ ទឹកសណ្ដែកសៀង ទឹកសណ្កែកខៀវ និងទឹកម្ជូរព្រឹក ដែលក្នុងក្នុងតម្លៃសមរម្យដូចជា ទឹកសណ្តែកសៀង ទឹកសណ្ដែកខៀវ និងទឹកល្ពៅ លក់ក្នុងតម្លៃ ២៥០០រៀល ឯទឹកម្ជូរព្រឹកគល់ស្លឹកគ្រៃថ្លៃ ៣០០០រៀលផងដែរ។

ទាក់ទងនឹងចំណុចពិសេសដែលអតិថិជនតែងតែគាំទ្រផលិតផលពីសិប្បកម្មខាងលើនេះ លោក អ៊ិញហ៊ាន បញ្ជាក់ថា ៖

«ផលិតផលយើងផ្ដោតលើវត្ថុធាតុដើមដែលជាកសិផលធម្មជាតិគ្មានសារធាតុគីមីជាចម្បង ដោយយកតែកសិផលក្នុងស្រុកដែលមានគុណភាព និងមិនមានបន្ថែមនូវសារធាតុរក្សាទុកបានយូរដែលប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះទេ»។

សូមរំឭកដែរថា SouHean Food Safety បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២១ ដោយចំណាយដើមទុនដំបូងប្រមាណ ៣០០០ដុល្លារ ទៅលើការទិញម៉ាស៊ីនផលិត និងការរៀបចំទីតាំង ហើយនៅថ្ងៃអនាគត ម្ចាស់អាជីវកម្មរូបនេះក៏មានគម្រោងចង់ពង្រីកការផលិត ចែកចាយបន្ត និងបន្ថែមប្រភេទភេសជ្ជៈប្រើប្រាស់វត្ថុធាតុក្នុងស្រុកបន្ថែមទៀត ដែលមានគុណភាព តម្លៃសមរម្យ និងសុវត្ថិភាពដល់អ្នកទទួលទាន។

គួរបញ្ជាក់ដែរថា ការទទួលទានទឹកសណ្ដែក អាចផ្ដល់ប្រយោជន៍ជាច្រើនដល់សុខភាព ដូចជា កាត់បន្ថយខ្លាញ់ក្នុងឈាម ជួយឱ្យសម្ពាធឈាមដើរល្អ ឆ្អឹងរឹងមាំ រាងកាយមាំមួន ប្រឆាំងជំងឺមហារីក បង្កើនថាមពល សម្បូរកាល់ស្យូម ប្រូតេអ៊ីន ការពារជំងឺថ្លើមផងដែរ។ ចំណែកឯអត្ថប្រយោជន៍របស់ផ្កាម្ជួរព្រឹករួមមាន ជួយសម្រួលដល់ការបន្ទោរបង់ សម្បូរទៅដោយវីតាមីនC ជំនួយស្បែក ជួយបញ្ចុះជាតិអាស៊ីត ជាតិខ្លាញ់ បំប៉នថ្លើម ការពារជំងឺផ្ដាសាយ សម្រកទម្ងន់ បំប៉នកម្លាំង បំបាត់អាការៈស្ងួតក បញ្ចុះកម្ដៅ បំបាត់ក្អក កាត់បន្ថយស្លេស ជួយក្នុងការរំលាយអាហារ ជួយបង្ការជំងឺទឹកនោមផ្អែម ជួយកាត់បន្ថយការរលាក ជំរុញប្រពន្ធ័ភាពស៊ាំ ប្រឆាំងនឹងជម្ងឺមហារីក បង្កើនថាមពល ជួយឱ្យសម្រានលក់ស្រួល និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត