ត្រីឆ្លូញ ជាប្រភេទត្រីដ៏មានទីផ្សារខ្ពស់ដោយសារគេនិយមទទួលទានច្រើន ត្បិតត្រីប្រភេទនេះ មានសាច់ត្រីស្វិតល្អ រសជាតិឆ្ងាញ់ និងមិនមានឆ្អឹងល្អិតនោះទេ។ ដោយសារតែមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃ បច្ចុប្បន្ននេះ ត្រីឆ្លូញត្រូវបានកសិករ ឬវារីវប្បករមួយចំនួនបានធ្វើការចិញ្ចឹមតាមវិធីផ្សេងគ្នា ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺវិធីចិញ្ចឹមក្នុងអាងស៊ីម៉ងត៍ ដែលមិនសូវពិបាកថែទាំ និងអាចទទួលបានទិន្នផលខ្ពស់។
សម្រាប់វិធីសាស្ត្រនៃការចិញ្ចឹមត្រីឆ្លូញនៅក្នុងអាងស៊ីម៉ងត៍បាន ជាដំបូងគេត្រូវការរៀបចំអាងសម្រាប់ចិញ្ចឹមដែលមានទំហំធំល្មមអាចដាក់ពូជត្រីចូលបាន ហើយអាងត្រូវមានកម្ពស់ប្រមាណ ៧តឹក ចៀសវាងត្រីអាចលោតចេញ។ ក្រៅពីនេះ គេត្រូវរៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដើម្បីងាយស្រួលផ្លាស់ប្តូរទឹកកុំឱ្យស្អុយដែលបង្កឡើងដោយសារការដាក់ចំណីឱ្យត្រីស៊ី។

ក្រៅពីនេះ គេត្រូវប្រើប្រភេទដីស្អិតទ្រាប់នៅបាតអាង ដែលជាប្រភេទដីយកពីបាតត្រពាំង ឬបឹង ហើយដាក់ចូលកម្រាស់ប្រមាណ ២តឹក រួចចាក់ទឹកចូលកម្ពស់៤តឹក។ ជាចុងក្រោយ គេអាចបន្ថែមរុក្ខជាតិទឹកចូល ដូចជា កំប្លោក ចក និងត្រកួនទឹកមួយចំនួនដាក់ក្នុងអាង ដែលធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងអាងមានសភាពដូចក្នុងប្រភពទឹកធម្មជាតិដែរ។
ចំពោះពូជត្រីវិញ គេអាចទិញកូនត្រីពូជស្រាប់ៗពីកសិដ្ឋានបង្កាត់ពូជត្រី ឬអាចទិញមេ និងបាត្រីដែលធំល្អពីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯងក៏បាន។ សម្រាប់កូនត្រីដែលមានអាយុ ៣សប្តាហ៍ឡើងទៅគេអាចដាក់ចូលក្នុងអាងចិញ្ចឹមដែលបានរៀបចំដូចខាងលើជាការស្រេច។
ពាក់ព័ន្ធទៅនឹងការថែទាំ គេត្រូវផ្លាស់ប្តូរទឹកចេញរៀងរាល់មួយសប្តាហ៍ម្តង ដែលធ្វើយ៉ាងណាកុំឱ្យទឹកក្នុងអាងស្អុយអាចបង្កជាបញ្ហាដល់ត្រីចិញ្ចឹមក្នុងអាង។ ចំណែកការដាក់ចំណីវិញ ចំណីរបស់ត្រីឆ្លូញគេអាចរកបានងាយៗ ដូចជា កាកសំណល់ត្រីសាច់ផ្សេងៗ ជាពិសេសពពួកសត្វជន្លេនដែលសម្បូរទៅដោយប្រូតេអ៊ីន ជួយធ្វើឱ្យត្រីឆ្លូញឆាប់លូតលាស់ធំធាត់លឿន និងមានសុខភាពល្អ។
ដោយឡែកការដាក់ចំណីទៀតសោត គេត្រូវដាក់ ២ដងក្នុងមួយថ្ងៃ ពោលគឺរៀងរាលព្រឹក និងល្ងាច ធ្វើយ៉ាងណាឱ្យត្រីស៊ីចំណីបានគ្រប់គ្រាន់ ឆាប់លូតលាស់ តែក៏មិនត្រូវដាក់ចំណីច្រើនជ្រុលដែលធ្វើឱ្យខូចទឹកនោះដែរ។ ចំណែកឯរយៈពេលចិញ្ចឹមវិញ គេត្រូវការរយៈពេលប្រមាណ ៦-៧ខែ ទើបត្រីធំធាត់ល្អដែលអាចប្រមូលផលយកទៅលក់នៅលើទីផ្សារបាន។ នេះជាវិធីងាយៗក្នុងការចិញ្ចឹមត្រីឆ្លូញក្នុងអាងស៊ីម៉ង់ត៍ដែលរៀបចំបាននៅជុំវិញផ្ទះ ឬផ្ទៃដីទំនេរ ដោយប្រើកាកសំណល់ផ្ទះបាយធ្វើជាចំណីដើម្បីកាត់បន្ថយថ្លៃទិញចំណីត្រី និងអាចទទួលបានទិន្នផលល្អ បង្កើនចំណូលក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content