កម្ពុជារំពឹងយកផលិតផលក្នុងស្រុកទៅផ្គត់ផ្គង់ទេសចរឱ្យបានកាន់តែច្រើនក្នុងពេលអនាគត

(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញការសប្បាយចិត្តចំពោះផលិតផលខ្មែរជាច្រើនមុខ ដែលបានដាក់តាំងលក់នៅក្នុងពិធីបុណ្យទន្លេដែលក្រសួងទេសចរណ៍បានរៀបចំនៅក្នុងខេត្តកំពង់ធំ និងត្រូវបានប៉ានស្មានថានឹងមានមនុស្សប្រមាណ ១លាននាក់ចូលរួម។

ដោយមើលឃើញពីភាពល្អប្រសើរនៃគំនិតរៀបចំលើកស្ទួយផលិតផលខ្មែរនេះ សម្ដេចបានដាក់ក្ដីរំពឹងថាទៅថ្ងៃអនាគត កម្ពុជានឹងអាចទាក់ទាញទេសចរចូលមកកាន់តែច្រើន ហើយផលិតកម្មក្នុង​ស្រុកក៏នឹងមានការរីកចម្រើន តាមរយៈការរកផលិតផលទៅផ្គត់ផ្គង់ទេសចរណ៍តែម្ដង។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា៖

“ខ្ញុំពិតជាមានការជក់ចិត្ត ហើយក៏នឹកឃើញរឿង​អតីតកាល​ប្រៀបធៀបនឹងពេលបច្ចុប្បន្នកាល ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិតប្រកបដោយ​ការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ… ខ្ញុំកំពុងតែ​ស្រមើ​ស្រម៉ៃថា ប្រទេសរបស់យើងនឹងក្លាយជាប្រទេសដែលផលិតនូវស្វាយ​ចន្ទីច្រើនបំផុតនៅ​លើ​ពិភពលោក”

សម្ដេចមានប្រសាសន៍បន្តទៀតថា៖

“មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺបានទៅហួសប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោន ឥលូវយើងមាន ១លាន ១៨ម៉ឺនតោនរួចស្រេចទៅហើយ ដូចនេះយើងសង្ឃឹមថា កម្ពុជានា​ពេលអនាគត បន្ទាប់ពីមានសន្តិភាពបូកជាមួយនឹង​គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្មដែលបម្រើឱ្យ​សេចក្តី​​ត្រូវការ​របស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍នោះឯង”

យ៉ាងណាមិញ ដើម្បីអាចយកផលិតផលដែលផលិតបានក្នុងស្រុកទៅផ្គត់ផ្គង់ឱ្យទេសចរណ៍ គឺត្រូវតែ បង្កើនការទាក់ទាញឱ្យមានភ្ញៀវចូលមកសិន។ ហើយកត្តាសំខាន់ដែលអាចទាញទេសចរមកបាន គឺកត្តាសន្តិភាព។ ក្នុងន័យនេះ សម្ដេចបានអំពាវនាវឱ្យមានការពង្រឹងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព​ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ ព្រោះបើទីកន្លែងទេសចរណ៍មួយមានតែអំពើឆក់ប្លន់ កាប់សម្លាប់ អាណាធិបតេយ្យ ប្រាកដជា មិនមានភ្ញៀវណាចង់មកលេងនោះទេ។ ម្យ៉ាងទៀត ប្រជាជនខ្លួន​ឯងដែលរស់នៅក្នុងតំបន់ទេសចរណ៍ស្រាប់ ត្រូវចូលរួមក្នុងការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ព្រោះពួកគេនឹងក្លាយជាអ្នកទទួលផលវិញ នៅពេលមានភ្ញៀវកាន់តែ ច្រើនចូលមកទស្សនាតំបន់ពួកគេ។

គួរជម្រាបថា ក្នុងឱកាសពិធីបុណ្យទន្លេលើកទី៧នេះ ក្រសួងទេសចរណ៍ ព្រមទាំងគណៈកម្មាធិការ​ជាតិជំរុញចលនា ភូមិមួយផលិតផលមួយ បានសហការគ្នាដាក់ស្តង់តាំងពិព័រណ៍ផលិតផលខ្មែរប្រ មាណជាង ៥០០មុខ។ ក្នុងនោះ មានស្ដង់ VIP ចំនួន៤ស្ដង់ និងស្ដង់របស់សមាជិកចំនួន២១ស្ដង់ ហើយផលិតផលទាំង ៥០០មុខនោះ សុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែល បានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ