ស្វែងយល់ពីបច្ចេកទេសដាំឃ្លោកបែបថ្មី ដែលអាចទទួលបានទិន្នផលខ្ពស់  

ឃ្លោក ជាប្រភេទរុក្ខជាតិទ្រើងម្យ៉ាងមានរូបរាងស្រដៀងទៅនឹងត្រឡាច ដែលមានរាងទ្រវែង ស្រឡូនៗល្អ តែមានសម្បករលោងខុសពីផ្លែត្រឡាចបន្តិច ហើយដំណាំនេះក៏ដូចជាបន្លែដែលបងប្អូនយើងនិយមទទួលទាន ពិសេសច្នៃចម្អិនជាម្ហូបក៏បាន ធ្វើអន្លក់ក៏បាន។ ហេតុនេះ កសិករដែលនិយមទទួលទាន ឬមានដីទំនេរគួរចាប់អារម្មណ៍ពីដំណាំឃ្លោក និងត្រូវដឹងពីបច្ចេកទេសក្នុងការដាំ ថែទាំ និងប្រមូលផលឱ្យបានជោគជ័យ។

មុននឹងចាប់ផ្ដើមដាំដំណាំឃ្លោក កសិករត្រូវរៀបចំដីសម្អាតដីឱ្យស្អាត បន្ទាប់មកភ្ជួររាស់ដីឱ្យបានម៉ដ្ឋល្អ ហើយហាលដីពី ១០-១៥ថ្ងៃ ទើបគេប្រើគោយន្តភ្ជួរដីម្ដងទៀតជម្រៅពី ១៥-២០សង់ទីម៉ែត្រ។ ចំណែករង គេត្រូវលើករងដោយមានទទឹង ១ម៉ែត្រ ឯបណ្ដោយអាស្រ័យទៅតាមប្រវែងដី និងកម្ពស់រងចន្លោះ ២-៣តឹកនៅរដូវប្រាំង ឬ ៣-៥តឹកនៅរដូវវស្សា។ បន្ទាប់ពីលើករងហើយ គេត្រូវដាក់ជីលាមកសត្វ ឬជីកំប៉ុស្តិ៍ ពី ១-២គីឡូក្រាមសម្រាប់ផ្ទៃដី ១ម៉ែត្រការ៉ កប់ទ្រាប់បាតរងដោយច្របល់វាឱ្យសព្វល្អជាមួយដីរង ហើយធ្វើការគ្របរងដោយថង់ប្លាស្ទិក ឬដោយប្រើចំបើង ដើម្បីទប់ស្កាត់ការហូរច្រោះរង និងការពារសំណើមដី។

ក្រៅពីរងសម្រាប់ដាំ កសិករក៏ត្រូវធ្វើរោងបណ្ដុះកូនឃ្លោកដើម្បីឱ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងការពារកូនដំណាំពីការឆ្លងជំងឺ ក៏ដូចជាការបំផ្លាញពីសត្វចង្រៃ។ សម្រាប់ទំហំរោង គេអាចធ្វើដំបូលកម្ពស់ ១.៨-២ម៉ែត្រ ដើម្បីងាយចេញចូល និងការពារកម្ដៅ ចំណែកឯកម្ពស់រានដំណាំពី ០.៨-១ម៉ែត្រ និងទទឹងពី ០.៨-១ម៉ែត្រ។

ចំពោះការលាយដីសម្រាប់បណ្ដុះកូនឃ្លោកក៏មិនខុសពីដំណាំទ្រើងផផ្សេងទៀតដែរ គេត្រូវយកដីចំនួន ២ភាគ លាយជាមួយជីលាមកគោ ១ភាគ ផេះអង្កាម ៤-៦ភាគ ឬអាចលាយជាមួយមម៉ោគ ឬស្រកីដូងម៉ដ្ឋ ១ភាគ។ យកល្បាយដែលច្របល់ហើយ ទៅលីងឱ្យក្ដៅសព្វល្អ ទុកឱ្យត្រជាក់ និងច្រកចូលកន្ទោង ឬថាសបណ្ដុះ។

ពាក់ព័ន្ធនឹងការបណ្ដុះគ្រាប់វិញ គេអាចធ្វើបានពីររៀបគឺ ការបណ្ដុះគ្រាប់ជាមុន និងការដាក់គ្រាប់បណ្ដុះដោយផ្ទាល់ក្នុងថាសបណ្ដុះ តែវិធីទាំងពីរនេះគេត្រូវយកគ្រាប់ឃ្លោកដែលផ្អាប់ហើយ ឬមិនទាន់ផ្អាប់ចំនួន ១គ្រាប់ដាក់បណ្ដុះក្នុងប្រឡោះថាស និងស្រោចទឹកព្រឹកល្ងាចឱ្យជោកចៀសវាងគ្រាប់មិនដុះ។  ចំណែកការចាប់ផ្ដើមដាំកូនឃ្លោកវិញ គេត្រូវរើសយកកូនណាដែលមានដើមរឹកមាំល្អ អាយុពី ៧-១២ថ្ងៃ ហើយត្រូវដាក់វាហាលពី ២-៣ថ្ងៃដើម្បីពង្រឹងកូនមុនពេលដាំ។ មុនពេលដាំ គេត្រូវបញ្ចូលទឹកតាមរងសម្រាប់រងគ្របថង់ប្លាស្ទិក និងស្រោចទឹកលើរងគ្របចំបើង រួចបន្ថែមជីនៅតាមរណ្ដៅកូនដំណាំហើយច្របល់ឱ្យសព្វដោយទុករយៈពេលពី ៦-៧ថ្ងៃ ហើយស្រោចទឹក ៥-៦ដងមុនពេលដាំ ហើយគេគួរដាក់ដាំកូនននោងនៅពេលល្ងាចមេឃត្រជាក់ល្អ។

សម្រាប់ការថែទាំដំណាំឃ្លោក កសិករត្រូវស្រោចទឹក ដាក់ជីឱ្យបានទៀតទាត់ដើម្បីឱ្យដំណាំផ្ដល់ផ្លែផ្លាបានច្រើន។ ឯការដាក់ជីក៏អាស្រ័យលើប្រភេទដីផងដែរ ដូចជាដីល្បាយនិងដីខ្សាច់ត្រូវដាក់ជីរៀងរាល់ ៧ថ្ងៃម្ដង តែចំពោះដីខ្សាច់ត្រូវដាក់ជីច្រើនជាងដីល្បាយចំនួន ២ ភាគ ៣ ឬពាក់កណ្ដាល។

ការដាក់ជីនេះទៀតសោត ដើម្បីឱ្យដំណាំស្រូបបានច្រើន គេត្រូវដាក់ជីភ្លាមស្រោចទឹកភ្លាម ហើយការដាក់ជីបំប៉នត្រូវកប់ក្នុងរន្ធសងខាងរណ្ដៅ ចម្ងាយពីគល់ដំណាំ ៨-២៥សង់ទីម៉ែត្រទៅតាមអាយុដំណាំ ហើយការស្រោចទឹក គេត្រូវស្រោចព្រឹកល្ងាចឱ្យបានទៀងទាត់ ចៀសវាងដីស្ងួតធ្វើឱ្យដំណាំលូតលាស់មិនបានល្អ។ 

បន្ទាប់ពីដំាំបាន ២០-២៥ថ្ងៃ ដើមឃ្លោកចាប់ផ្ដើមបែកខ្នែងចេញពីដើមមេ ដែលគេត្រូវទុកតែមួយដើមប៉ុណ្ណោះចន្លោះពីថ្នាំងទី១ ដល់ថ្នាំងទី៨ ហើយថ្នាំងឬស្លឹកទី៩ ទើបយើងទុកឱ្យបែកខ្នែងបានតាមដែលវាលូតលាស់។ ​ថែមលើនេះ គេក៏ត្រូវសម្អាតស្មៅឱ្យបានស្អាត ទោះបីជារងគ្របប្លាស្ទិក ឬចំបើងក៏ដោយ គេត្រូវដកស្មៅនៅតាមចន្លោះរងចេញ ព្រោះវាអាចជាជម្រកសត្វចង្រៃបំផ្លាញដំណាំ។ ទន្ទឹមនឹងនេះ ដំណាំឃ្លោកក៏អាចជួបប្រទះនឹងជំងឺ ក៏ដូចជាកត្តាចង្រៃផងដែរដូចជា ជំងឺទុំលឿងស្លឹក និងសត្វបំផ្លាញដូចជា ដង្កូវស៊ីញ៉េ និងទ្រីប ដែលសកិករអាចការពារនិងកម្ចាត់បានដោយការដកសម្អាត ថែទាំអនាម័យ ឬប្រើថ្នាំគីមីក៏បាន។ ចុងក្រោយការប្រមូលផលឃ្លោក គឺអាចកាត់ទៅតាមតម្រូវការទីផ្សារ ហើយកាត់ពេលព្រឹកដោយប្រកូនកាំបិត ឬកន្ត្រៃដើម្បីកាត់ទងឃ្លោក ហើយវេចខ្ចប់នៅក្នុងថង់ ចោះរន្ធឱ្យមានខ្យល់ចេញចូល និងច្រកក្នុងបរិមាណល្មមចៀសវាងផ្លែឃ្លោកសង្កត់លើគ្នាបណ្ដាលឱ្យខូចគុណភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump