ប្រព័ន្ធទូទាត់លុយ SPFS ដែលរុស្សីត្រៀមទុកជំនួស SWIFT មានតាំងពីឆ្នាំ២០១៤

រុស្ស៊ី ៖ កាលពីឆ្នាំ២០១៤ បន្ទាប់ពីរុស្សីបានបើកការលុកលុយទៅលើតំបន់ Crimea ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ពីសំណាក់លោកខាងលិចត្រូវបានប្រកាសឡើងដើម្បីប្រឆាំងទៅនឹងរុស្ស៊ី។ នៅក្នុងឆ្នាំនោះហើយដែលរុស្ស៊ីបានសម្រេចចិត្តក្នុងការបង្កើតបានទៅជាប្រព័ន្ធទូទាត់លុយថ្មីមួយដែលហៅឈ្មោះថា SPFS (System for Transfer of Financial Messages) ក្នុងគោលបំណងសំខាន់សម្រាប់ជំនួសឲ្យការទូទាត់លុយតាមប្រព័ន្ធទូទាត់លុយអន្តរជាតិ SWIFT ដែលលោកខាងលិចកន្លងមកតែងតែគំរាមដករុស្ស៊ីចេញពីបញ្ជី។

នេះមានន័យថា មកទល់នឹងឆ្នាំនេះ ឆ្នាំ២០២២ ទណ្ឌកម្មប្រឆាំងទៅនឹងរុស្ស៊ីពីសំណាក់លោកខាងលិចគឺមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែក្រោយព្រឹត្តិការណ៍លុកលុយដោយប្រតិបត្តិការពិសេស Special Military កាលពីខែកុម្ភៈលើកនេះ រុស្ស៊ីត្រូវបានទទួលរងទណ្ឌកម្មធំៗជាបន្តបន្ទាប់រហូតដល់ចុងក្រោយមានទាំងការសម្រេចចិត្តដកប្រទេសរុស្ស៊ីមិនឲ្យដំណើរការជាមួយនឹងប្រព័ន្ធទូទាត់លុយអន្តរជាតិ SWIFT ថែមទៀតផង។

យោងតាមការចេញផ្សាយរបស់ Rail Freight និងបណ្តាសារព័ត៌មានផ្សេងទៀតកាលពីខែមីនាបានបញ្ជាក់ថា ធនាគារធំៗរបស់រុស្ស៊ីចំនួន ៧ ត្រូវបានដកចេញពី SWIFT ដែលមានទាំង Bank Otkritie, Novikombank, Promsvyazbank, Bank Rossiya, Sovcombank, VNESHECONOMBANK (VEB) និង VTB BANK។

នេះជាផ្នែកមួយដ៏ធំនៃទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក្តី ផលប៉ះពាល់ដែលរុស្ស៊ីទទួលបាននោះនៅមានកម្រិតនៅឡើយ ពីព្រោះថាការទូទាត់លុយទាំងឡាយពីប្រទេសរុស្ស៊ី និងក៏ដូចជាទូទាត់ទៅកាន់ប្រទេសរុស្ស៊ីវិញ នឹងធ្វើឡើងក្នុងភាពយឺតយ៉ាវ ហើយកាន់តែលំបាកឡើងដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចផ្សេងទៀតគួបផ្សំគ្នា។

ទោះបីជាយ៉ាងណាក្តី ជាឱកាស SPFS បានក្លាយទៅជាប្រព័ន្ធទូទាត់លុយបរទេសជាផ្លូវការនៅរុស្ស៊ី និងប្រើប្រាស់កាន់តែទូលំទូលាយ ជំនួសឲ្យប្រតិបត្តិការ SWIFT ជាពិសេសនៅពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានប្រកាសថា រាល់ការទិញទំនិញពីរុស្ស៊ី ជាពិសេសប្រេង និងហ្គាស ចាំបាច់ត្រូវប្រើប្រាស់រូបិយវត្ថុរបស់រុស្ស៊ី រូប៊ល (rubles) ផងនោះ។

គិតត្រឹមឆ្នាំ២០២០កន្លងទៅ យោងតាមការស្រាវជ្រាវដោយ wikipedia គេជឿជាក់ថា ធនាគារបរទេសដល់ទៅ ២៣ បានភ្ជាប់ប្រព័ន្ធ PSFS ដើម្បីអាចប្រតិបត្តិការទូទាត់លុយជាមួយនឹងរុស្ស៊ី ដែលធនាគារទាំងនោះមានប្រភពភាគច្រើនមកពីប្រទេសអាមេនី បេឡារូស កាហ្សាស្ថាន គីហ្សីស្ថាន ព្រមទាំងស្វីស និងអាល្លឺម៉ង់ផងដែរ។

គួរឲ្យដឹងដែរថា គិតព្រឹកថ្ងៃពុធ ក្នុងសប្ដាហ៍នេះ ធនាគារកណ្តាលរបស់រុស្ស៊ី (The Central Bank of Russian Federation) បានប្រកាសហើយថានឹងធ្វើការលាក់ការសម្ងាត់នូវអត្តសញ្ញាណនៃអតិថិជនជាបុគ្គល ឬក្រុមហ៊ុន និងអង្គការនានាដែលកំពុងប្រើប្រាស់ប្រព័ន្ធ SPFS ។ នេះបើយោងតាមការចេញផ្សាយ rt.com ដោយក្នុងនោះ ទេសាភិបាលធនាគារកណ្តាល លោកស្រី   Elvira Nabiullina ក៏បានបង្ហើបប្រាប់ដែរថា បច្ចុប្បន្នក្រុមហ៊ុន អង្គភាពបរទេសដល់ទៅ ៥២ មកពីបណ្តាប្រទេសចំនួន១២ ព្រមទាំងធនាគារស្ទើរតែទាំងអស់នៃធនាគារសរុបរបស់រុស្ស៊ី ជាង៣០០ កំពុងតែប្រើប្រាស់ និងប្រតិបត្តិការរបស់ខ្លួនជាមួយនឹង SPFS៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ