បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ ជួយសម្រួលដល់ការដឹកជញ្ជូននានានៅទូទាំងប្រទេសឡើងវិញយ៉ាងណាក៏ដោយ ភាពប្រឈមទៅនឹងការខាតបង់របស់បណ្តាវារីវប្បករនៅតែមាន ខណៈដែលទីផ្សារបញ្ចេញត្រីនៅតែមានឧបសគ្គ ហើយតម្លៃនៃការលក់ចេញពីស្រះទាបជាងថ្លៃដើមផលិតផងនោះ។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ2021 ចំនួនទិន្នផលត្រីគ្រប់ប្រភេទដែលត្រូវបញ្ចេញលក់នៅលើទីផ្សាររបស់បណ្តាវារីវប្បករដែលជាសមាជិកសមាគមវារីវប្បកម្មនៅកម្ពុជាចំនួន៣១៥ទីកន្លែង មានចំនួនរហូតដល់ជាង 5,500តោន រួចជាស្រេច ហើយបើបន្តរហូតដល់ដំណាច់ខែឧសភានេះ កំណើនត្រីនឹងបន្តកើនឡើងប្រមាណជិត5,000តោនបន្ថែមទៀត ដែលជាចំនួនច្រើនក្រាស់ក្រែល ខណៈដែលតម្រូវការទីផ្សារធ្លាក់ចុះ។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី4 ខែឧសភា ឆ្នាំ2021ថា បច្ចុប្បន្ន កំណើនទិន្នផលត្រីចិញ្ចឹមរបស់បងប្អូនដែលជាវារីវប្បករនៅកម្ពុជាភាគច្រើនកំពុងតែជួបផលលំបាកក្នុងការបញ្ចេញត្រីចូលទីកាន់ទីផ្សារ ដោយសារតម្លៃធ្លាក់ថ្លៃ ហើយមិនសូវមានការតម្រូវការនោះឡើយ។
លោក សុខ រ៉ាដែន បានមានប្រសាសន៍បញ្ជាក់ថា ៖
“ពីមួយខែទៅមួយខែ កំណើនទិន្នផលត្រីចិញ្ចឹមរបស់បងប្អូនដែលជាសមាជិកសមាគមវារីវប្បកម្មនៅកម្ពុជាគឺមានកំណើនជាបន្តបន្ទាប់ ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបាន ប៉ុន្តែចាប់តាំងពីដើមខែឆ្នាំ2021រហូតមកនេះ អ្នកចិញ្ចឹមត្រីភាគច្រើនកំពុងជួបផលលំបាកយ៉ាងខ្លាំងក្នុងការបញ្ចេញត្រីចេញពីស្រះនាំយកទៅកាន់ទីផ្សារ រហូតមានអ្នកខ្លះបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងថ្លៃដើមក៏មាន”
លោកលើកឡើងថា បច្ចុប្បន្នមានប្រភេទត្រីខ្លះនៅមិនទាន់អាចមានលទ្ធភាពក្នុងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារនោះទេ ដូចជាប្រភេទត្រីរស់ជាដើម ប៉ុន្តែក្រៅពីនេះវារីវប្បកម្មនៅកម្ពុជាមានការផ្គត់ផ្គង់ប្រភេទត្រីចំរុះជាច្រើន ដូចជាត្រីអណ្តែង ត្រីប្រា ត្រីពោ ត្រីស្ដោ ត្រីឆ្ពិន ត្រីក្រាញ់ ត្រីទីឡាព្យា និងត្រីផ្សេងៗមួយចំនួនទៀត។

លោក សុខ រ៉ាដែន បានមានប្រសាសន៍បន្តបញ្ជាក់ថា ៖
“ពេលនេះបើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ ដឹកជញ្ជូនឆ្លងខេត្ត បាន ប៉ុន្តែផលលំបាកនៅតែមាន នោះគឺតម្រូវការទីផ្សារមានការធ្លាក់ចុះ ហើយតម្លៃលក់ចេញពីស្រះក៏ទាប ខណៈដែលតម្លៃចំណីត្រីដែលត្រូវនាំចូលពីប្រទេសជិតខាងមានការកើនឡើង។ ទាំងនេះវាជាផលលំបាករបស់បងប្អូនដែលជាអ្នកចិញ្ចឹម ដែលតម្រូវឱ្យមានវិធីសាស្ត្រក្នុងការដោះស្រាយ និងស្នើសុំការជួយអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាលផងដែរ”
លោកថា ដោយសារតែបញ្ហានៃតម្រូវការទីផ្សារ ហើយតម្លៃនៃការលក់បានទាបជាងថ្លៃដើមក្នុងការផលិតផងនោះ បច្ចុប្បន្នមានវារីវប្បករខ្លះមានភាពអលអែក ក្នុងការធ្វើផែនការសម្រាប់គម្រោងចិញ្ចឹមត្រីនៅក្នុងរដូវកាលបន្ទាប់ ខណៈដែលតម្រូវការទីផ្សារនាពេលអនាគតនៅតែមិនមានភាពច្បាស់លាស់ដែលអាចប្រឈមទៅនឹងការខាតបង់។
ជាមួយគ្នានេះ ប្រធានសមាគមវារីវប្បកម្មកម្ពុជា ក៏បានបានសំណូមពរដល់ក្រសួងពាក់ព័ន្ធផ្ទាល់ទាំង3 គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលឲ្យកាន់តែម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការណ៍ជាក់លាក់ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់វារិវប្បករនៅកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ


















Account
Security
Favourite Content