បច្ចេកទេសដាំគូលែនដែលកសិករគួរយល់ដឹង

គូលែន ជាប្រភេទដំណាំត្រូពិចម្យ៉ាង ដែលផ្លែរបស់រុក្ខជាតិនេះ មានរសជាតិផ្អែម ឆ្ងាញ់ និងមានភាពពេញនិយមច្រើនពីសំណាក់អ្នកទទួលទានផ្លែកឈើ។ ដើម្បីដាំដំណាំប្រភេទនេះឱ្យបានជោគជ័យ កសិករគួរយល់ដឹងពីបច្ចេកទេសសំខាន់ៗក្នុងការដាំ និងថែទាំមួយចំនួនដែលអ្នកបច្ចេកទេសកសិកម្មបានចងក្រង។

មុននឹងធ្វើការដាំដំណាំគូលែន កសិករត្រូវជីករណ្តៅទំហំ ៦ តឹកបួនជ្រុង និងជម្រៅ ៦ តឹក ឃ្លាតពីគ្នា ៨ ម៉ែត្រ បន្ទាប់មករោយកំបោរសប្រមាណ ២ ស្លាបព្រាបាយក្នុងរណ្តៅ។ ក្រៅពីនេះ គេត្រូវដាក់ផេះ ឬអង្កាម កំប្លោក ចំបើងពុក អាចម៍មាន់ ឬអាចម៍ជ្រូក ឬអាចម៍គោ មួយស្រទាប់កម្រាស់ ១ តឹក រួចដាក់ដីពីលើ ១ តឹកទៀត រហូតទាល់តែពេញរណ្តៅ ហើយទុកក្នុងរយៈពេល ២-៣ សប្តាហ៍។

ចំពោះកូនគូលែន កសិករត្រូវរក្សា និងផ្សាំទុក ១ សប្តាហ៍ មុនពេលដាំ ដោយផ្អាកស្រោចទឹក ២ ថ្ងៃមុនដាំ ដើម្បីកុំឱ្យបែកដី និងឫស។ មុនពេលដាំ កសិករត្រូវជញ្ជូនកូនគូលែនដាក់ក្បែររណ្តៅ និងបកថង់ចេញ ធ្វើយ៉ាងណាកុំឱ្យបែកដី បន្ទាប់មកកប់កូនគូលែនក្នុងរណ្តៅ ដោយធ្វើយ៉ាងណា ឱ្យដីកន្ទោងកូនគូលែនស្មើមាត់រណ្តៅ រួចយកមែកឈើដោតក្បែររណ្តៅចងទប់ជាមួយកូនគូលែន ទើបគេអាចលប់ដីបន្តិចម្តងៗ ដោយសង្កត់ថ្នមៗ ចៀសវាងធ្វើឱ្យដាច់ឫសកូនដំណាំ។

សម្រាប់ការថែទាំវិញ នៅខែវស្សា អ្នកដាំត្រូវពូនគល់ ដើម្បីការពារទឹកជាំនៅគល់បណ្តាលឱ្យរលួយឫស ចំណែកនៅដើមរដូវប្រាំង គេគួរដាក់ជីបំប៉ន ដោយប្រើជីអាចម៍មាន់ អាចម៍ជ្រូក ឬអាចម៍គោ លាយជាមួយអង្កាមពុក ចំបើង ឬកំប្លោករលួយកាយកប់ក្នុងដីធ្វើជាកំពែង។ ក្នុងករណីកូនគូលែនមានសត្វល្អិតស៊ីត្រួយ គេត្រូវប្រើថ្នាំសម្លាប់សត្វល្អិត (ណាតូ)។

ក្រៅពីនេះ កូនគូលែនក៏ត្រូវការការស្រោចទឹកតាមដំណាក់កាល ពិសេសចន្លោះកូនអាយុតិចជាង ២ ឆ្នាំ កសិករត្រូវស្រោចទឹក ១ សប្តាហ៍ម្ដង នៅរដូវប្រាំង។ ចំណែក នៅពេលដែលគូលែនចេញផ្កា គេត្រូវស្រោចទឹកតែម្តងបានហើយ។

យ៉ាងណាមិញ ការដាំដំណាំគូលែក៏មិនខុសពីដើមឈើហូបផ្លែផ្សេងទៀតដែរ ដែលកសិករត្រូវធ្វើការកាត់តែងមែក ពោលគឺត្រូវកាត់ត្រួយចេញនៅឆ្នាំទីមួយ ហើយកាត់មែកមិនសូវល្អចេញរៀងរាល់ឆ្នាំ ដោយទុកតាមប្រព័ន្ធ ១-៣-៦-១៨ (ដើម១ – មែកធំ ៣-ខ្នែងធំ ៦ និងខ្នែងត្រួយ១៨) បើអាចធ្វើបានជាការល្អ។ លុះពេលផ្លែគូលែនមានទំហំប៉ុនមេដៃ គេត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិត (ណាតូ) ទៅលើផ្លែ ដើម្បីការពារដង្កូវស៊ីផ្លែ នៅពេលវាទុំ។ ចុងក្រោយគឺការប្រមូលផល កសិករមិនត្រូវបេះផ្លែគូលែនទម្លាក់លើដីទេ ហើយគេត្រូវបេះផ្លែគូលែនឱ្យមានជាប់ទង ដើម្បីឱ្យឈ្មួញងាយលក់ និងមានសោភណភាពស្អាត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​