ភ្នំពេញ ៖ សភាផាត់ទាត់ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច ។ ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិដែលមានទីតាំង នៅក្នុងធនាគារជាតិនៃកម្ពុជា ។

ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹង សុវត្ថិភាពប្រព័ន្ធស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹង សមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច ។ ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍ ទៅជាប្រព័ន្ធស្វ័យប្រវត្តិនិងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជា លក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក ។

ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរ មូលប្បទានបត្ររូបវន្តផងដែរ ។ ក្រៅពីមណ្ឌលដោះដូរមូលប្បទានបត្រដែលមានទីតាំងនៅសភាភាត់ទាត់ជាតិ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាក៏មានមណ្ឌលដោះដូរមូលប្បទានបត្រ ៦កន្លែងទៀតនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា គឺ ខេត្តសៀមរាប ព្រះសីហនុ កំពង់ចាម បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content