ខេត្តចំនួន​ ២ ​ត្រូវបាន​រៀបចំ​បែងចែក​ដីធ្លី​សម្រាប់​ទាក់ទាញ​ការវិនិយោគក្នុង និងក្រៅ​ប្រទេស​

ភ្នំពេញ ៖ ខេត្តសក្ដានុពលចំនួន ២ រួមមាន​ខេត្តព្រះសីហនុ និ​ងខេត្តសៀមរាប ត្រូវ​បានរាជរដ្ឋា​ភិបា​លអា​ណ​ត្តិ​​​​មុ​ន ​និង​អាណត្តិ​នេះ កំពុង​បន្ត​យកចិត្តទុកដាក់​ដោយរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និ​ងបែងចែកប្រភេទដី​ដើម្បីបង្កភាពងា​យ​ស្រួ​ល​ក្នុងការទាក់ទាញ​វិនិយោគិន​ក្នុ​ង និងក្រៅ​ប្រទេស​ចូលមក​បណ្ដាក់​ទុន​វិនិយោគ ។

ខេត្តទាំង​ពី​រនេះ ត្រូ​វបាន​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ខ្ទង់​រយ​លានដុល្លា​រអាមេរិក​ដើម្បីសាងសង់​ហេដ្ឋារ​ច​នាស​ម្ព័​ន្ធ​ក្នុ​ងក្រុង​ សម្រួ​ល​ការ​ធ្វើដំណើរ និងរៀបចំបានឱ្យ​ស្អាត​ប្លែ​ក​ខុស​ពី​ខេត្ត​ដទៃទៀត ហើយ​ខេត្តទាំង​ ២ នេះដែរ​ ក៏គ្រោងនឹង​បែង​ចែកប្រភេទដី​ទៅតាម​តំបន់ ដូចជា​ តំបន់ឧស្សាហកម្ម តំបន់​ពាណិជ្ជកម្ម​ និងតំបន់លំនៅឋាន​​ជាដើម ដើម្បីសម្រួ​ល​ដល់អ្នកវិនិយោគ​ដែល​ចូល​មកកម្ពុជា​ងាយស្រួលក្នុ​ងរកទីតាំង​វិនិយោគ​របស់ពួកគេ ។

បើតាមឯកឧត្តម​ គួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ កាលពីពេលកន្លងមកនេះ បានជម្រាបជូន​បណ្ដា​វិនិ​យោគិ​ន​បរទេស​ដែល​ចូលម​ក​សិក្សាពីឱកាស​វិនិយោគក្នុង​ខេត្ត​ព្រះសីហនុថា រាជរដ្ឋាភិបាល​ក៏ដូចជា​រដ្ឋ​បាល​ខេត្តព្រះសីហនុ បាន និងកំពុង​រៀបចំបែងចែក​ដីធ្លីទៅតាមតំបន់​ ដូចជា​តំបន់ឧស្សាហកម្ម តំបន់​ស​​ណ្ឋាគា​រ និងបដិសណ្ឋារកិច្ច តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅឋាន​​និង​តំបន់​កម្សាន្ត​ជាដើម​ ។​ ការ​រៀបចំ​បែប​នេះ នឹង​ងាយស្រួលដល់​អ្នកវិនិយោគដែល​ចង់វិនិយោគ​ទៅ​លើ​វិស័យណាមួយ ។ ឧទាហរណ៍ថា​ អ្ន​កវិ​និ​​យោគ​​ច​ង់​វិ​និយោគលើ​សណ្ឋាគារ គាត់អាចទៅរក​តំបន់ដែល​យើ​ងកំណត់សម្រាប់​អភិវឌ្ឍន៍​សណ្ឋាគារ​ ។​

ឯកឧត្ត​ម​បាន​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ ខេត្តព្រះសីហនុ​បាន និង​កំពុង​ទទួល​បាន​វិនិយោគិន​ចូលមក​បណ្ដាក់​ទុន​​ជា​បណ្ដើរៗឡើង​វិញ  ដោយ​មាន​វិនិយោគិន​ថ្មីៗជាច្រើន​ចាប់អារម្មណ៍​ និងបង្ហាញពីបំណង​វិនិយោគ​របស់ពួ​កគេ​នៅក្នុង​ខេត្តព្រះសីហនុ ។

ដោយឡែក​ ខេត្ត​សៀមរាប​វិញ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ក៏បាន​ជំរុ​ញ​ឱ្យក្រសួង​ស្ថាប័ន​​និងអាជ្ញាធរ​ពាក់ព័ន្ធ​ រៀបចំ​បែង​ចែក​ទៅតាម​ប្រភេទ​ដី​ជាពិ​សេស​សម្ដេច​បានជំរុញឱ្យ​មាន​កា​រអភិវឌ្ឍ​នៅតំបន់រុនតាឯក ​និងពាក់ស្នែង​ដើម្បី​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​ និង​រៀបចំ​ដី​សម្រាប់​ឧស្សាហកម្ម ​និ​ងពាណិជ្ជកម្ម​ ស្រ​ប​នឹង​ព្រ​លាន​​យន្តហោះថ្មីក្នុង​ទឹកដីខេត្តសៀមរាប​កំពុង​ទទួលបាន​ការ​ចាប់​អារម្មណ៍ខ្លាំងពី​វិនិយោគិន​បរទេស​ ។​

គួរ​បញ្ជាក់ថា ​ខេត្តព្រះសីហនុ ជា​តំបន់មួយ​ដែលមានផ្លូវ​ល្បឿនលឿនតភ្ជាប់ពី​រាជធានីភ្នំពេញមុនគេ ហើយ​ក្រោយ​ពេល​ផ្លូវ​នេះ បានសាងសង់រួច និងដាក់ដំណើរការ​ជាផ្លូវការ​នោះ សកម្មភាពទេសចរណ៍ និង​ពាណិជ្ជ​កម្ម​ក្នុ​ង​ខេត្ត​មួយនេះ​ក៏ឃើញថា​មានកំណើន​គួរឱ្យកត់សម្គាល់ ។​ ដោយឡែក​ខេត្តសៀមរាប ក៏ជា​ខេត្ត​មួយ​ដែលគ្រោងនឹង​សាងសង់​ផ្លូវ​ល្បឿនលឿន​​ឆ្លងកាត់ដែរ គឺផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយ​ប៉ែត ។ គម្រោង​សិក្សា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-សៀមរាប នឹង​បញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ​២០២៤​ខាងមុខនេះ ហើយ​ក៏​គ្រោងនឹ​ងចាប់ផ្ដើម​សាងសង់​នៅពេល​បន្ទាប់ផងដែរ ។ អ្វីដែល​ពិសេស​ ទាំង​ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​ គឺសុទ្ធតែមាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ដូច​គ្នា ដូច្នេះ​វា​ក៏អាច​សម្រួលដល់ភ្ញៀ​វទេសចរ​បរទេស​ក៏ដូចជា​វិនិយោគិនបរទេស​អាច​ចុះចត​នៅព្រលានយន្តហោះនេះផ្ទាល់​តែម្ដង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ