៦ខែ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កើនឡើងជិត ​១០០ប៊ីលាន​ដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុ បានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះបានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ លើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។

ជាក់ស្ដែង គិតត្រឹមដំណាច់ឆមាសទីមួយឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានកំណើន ៧% ឬប្រមាណជាង ៩៧ប៊ីលានដុល្លារអាម៉េរិក។ ក្នុងនោះ ឥណទានអតិថិជន​កើនឡើង ៤,៥% ដល់ជាង ៦២ប៊ី លានដុល្លារអាម៉េរិក។ រីឯប្រាក់បញ្ញើអតិថិជនមានកំណើនជាង ១៤% ដល់ប្រមាណជាង ៦១,៤ប៊ីលាន ដុល្លារអាម៉េរិក និងដើមទុនមានកំណើន ៥,៥% ដល់ ១០,៤ប៊ីលានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងដំណាច់ឆមាសទី១ ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីលោក ឌិត សុចល តំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ថ្លែងក្នុងកម្មវិធី​បណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា អំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ លោក ឌិត សុចល បានបន្តឱ្យដឹងថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តចូលរួមជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈ​ការ​ផ្តល់​សេវាហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព រហ័ស និងទូលំទូលាយជាងមុន ស្របទៅតាមយុទ្ធ​សាស្ត្រ​បរិយាបន្នហិរញ្ញវត្ថុជាតិ។ ជាលទ្ធផល គិតត្រឹមរយៈពេលដូចគ្នានេះ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនដល់ប្រមាណ ២៧,៥​លាន​គណនី និងគណនីឥណទានអតិថិជនកើនដល់ដល់ប្រមាណ៤,៣លានគណនី។ ជាមួយគ្នានេះ ដើម្បីបន្តចូលរួមអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងរឹងមាំ សមាគមធនាគារ​ និងសមាគមមីក្រូហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវគោលនយោបាយ និង គោលការណ៍​មួយចំនួនក្នុងការពង្រឹងការអនុវត្តការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការអប់រំ​ប្រជាពល​រដ្ឋ​អំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវផងដែរ។

យ៉ាងណាក៏ដោយ បញ្ហាប្រឈមនានានៅតែបន្តកើតមាន ដូច្នេះដើម្បីបន្តដោះស្រាយ សមាគមទាំង​ពីរ​បាន​បង្កើតកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ បង្កើតយន្តការផ្តល់ព័ត៌មាន និងវគ្គបណ្តុះបណ្តាលជា​បន្តបន្ទាប់ ក្នុងនោះក៏មាននូវវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា អំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១ និងទី១៥ ខែសីហា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែ​មិថុនា ឆ្នាំ២០២៥នេះ សមាគមទាំងពីរមានសមាជិកសរុបចំនួន ២០៩គ្រឹះស្ថាន​ដែលទទួលបានអាជ្ញាប័ណ្ណដំណើការអាជីវកម្មពីធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានសមាជិករបស់សមាគមធនាគារនៅ កម្ពុជាមានចំនួន ៧៧ ក្នុងនោះរួមធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៨ តំណាងការិយាល័យធនាគារ បរទេស ៥ និងសមាជិក៤ទៀតរួមមាន សមាគម សហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និងសាជីវកម្មធានាឥណទានកម្ពុជា។

ដោយឡែកសមាជិក សមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជាមានចំនួន ១៣២ ដែលរួមមានគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុទទួល ប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានភតិ​សន្យាហិរញ្ញវត្ថុ ១២ គ្រឹះស្ថានឥណទានជនបទ ៣២ និងធនាគារពាណិជ្ជចំនួន២។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិក ទាំងអស់មានបុគ្គលិក បម្រើការសរុប ប្រមាណជាង ៨ម៉ឺននាក់នៅទូទាំង​ប្រទេស ហើយបានផ្តល់ជូនអតិថិ ជននូវសេវា ហិរញ្ញវត្ថុច្រើនប្រភេទ ដែលសេវាចំបងៗរួមមាន សេវាប្រាក់សន្សំ(បញ្ញើ) សេវាកម្ចី(ឥណ ទាន) និងសេវាទូទាត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *