ជនជាតិជប៉ុនម្នាក់បានបង្កើត​​​​ក្រុមហ៊ុនដឹកជញ្ជូន ជួយដល់អាជីវកម្មក្រៅប្រព័ន្ធនៅតាមជនបទ

នៅតាមតំបន់ដាច់ស្រយាល ឬទីជនបទ អាជីវកម្មក្រៅប្រព័ន្ធដែលគេឧស្សាហ៍ឃើញមានច្រើនជាងគេ គឺអាជីវកម្មលក់ចាប់ហួយ។ អាជីវកម្មប្រភេទនេះ មានលក់នូវផលិតផលចម្រុះ ដែលប្រជាជនក្នុងតំបន់ នោះអាចរកទិញស្ទើរតែគ្រប់មុខទំនិញតែម្ដង។ ប៉ុន្តែអាជីវកម្មប្រភេទនេះក៏ប្រឈមនឹងការលំបាកច្រើនផងដែរ ដោយជាធម្មតាអ្នកលក់តែងតែមមាញឹក ក្នុងការគ្រប់គ្រងទំនិញចេញ-ចូល​ ខណៈដែលប្រាក់ចំណេញមិនសូវជាច្រើនប៉ុន្មាននោះទេ។

ក្នុងមុខទំនិញនីមួយៗ អាជីវករអាចចំណេញបានបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះប្រសិនបើអាជីវករមិនមានការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវទេ មុខរបរនេះច្រើនតែខាតបាត់ដើមទុន បាត់ប្រាក់ចំណេញជាដើម។

ដោយមើលឃើញពីបញ្ហានេះ ជនជាតិជប៉ុនម្នាក់បានបង្កើតជាកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាត​ឱ្យអាជីវករក្រៅប្រព័ន្ធទាំងនោះ អាចប្រើប្រាស់ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុបានប្រសើរជាងមុន និងអាច​បញ្ជាទិញ ទំនិញជាច្រើនប្រភេទដែលខ្លួនត្រូវការបានទៀតផង។

បើតាមលោក Ryo Nakano ដែលជាស្ថាបនិកក្រុមហ៊ុន Atelier Asia Co.,Ltd បានឱ្យដឹងថា ក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ២០២១ ដោយមានទីស្នាក់ការនៅខេត្តបាត់ដំបង។

ការជ្រើសរើសយកខេត្តបាត់ដំបងនេះ ក៏ដោយសារលោកមើលឃើញថា ខេត្តនេះធំ មានប្រជាជនច្រើន និងនៅឆ្ងាយពីទីក្រុងភ្នំពេញ ដូច្នេះការហូរចូលនៃទំនិញពីទីក្រុងទៅគឺត្រូវចំណាយលើការដឹកជញ្ជូនច្រើន។

ស្ថាបនិកក្រុមហ៊ុនរូបនេះបានបន្តឱ្យដឹងទៀតថា៖

«អាជីវករដែលលក់ចាប់ហួយ នឹងលែងចំណាយពេលវេលា ច្រើនក្នុងការដើរទិញទំនិញដោយខ្លួនឯង ជាពិសេសអាចដោះស្រាយបានចំពោះទំនិញឆ្លងកាត់ឈ្មួញ​កណ្ដាលច្រើន ដែលមានតម្លៃថ្លៃ»។

ដោយមានសហការជាមួយហាងទំនិញបោះដុំធំៗ លោកអាចដឹកជញ្ជូនទំនិញដែលអាជីវករបានបញ្ជាទិញតាមកម្មវិធីទូរស័ព្ទ ហើយថែមទាំងមានសេវាកម្មដឹកជញ្ជូនដល់ទីតាំងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនលោកក៏បានផ្ដល់ជូននូវសេវារៀបចំហិរញ្ញវត្ថុ សំដៅលើកកម្ពស់អាជីវកម្មក្រៅប្រព័ន្ធឱ្យមានការគ្រប់គ្រងមួយដែលប្រសើរជាងមុន។

លោក Ryo Nakano បានបន្តគូសបញ្ជាក់ទៀតផងដែរថា៖

«អ្វីដែលពួកយើងកំពុងធ្វើនេះជាការកែលម្អតម្លៃនៃសង្វាក់ផលិតកម្មទំនិញ ហើយវានឹងជះផលល្អទៅលើអាជីវករ ដែលភាគច្រើនជាស្ត្រី។ កាលណា​ស្ត្រីអាចគ្រប់គ្រងអាជីវកម្មបានល្អជាងមុន កូនៗនៅក្នុងបន្ទុកក៏មានឱកាសច្រើនក្នុងការទទួលបានការ​អប់រំពេញលេញផងដែរ»។

គួរបញ្ជាក់ថា អាជីវកម្មក្រៅប្រព័ន្ធនេះបានរួមចំណែកច្រើននៅក្នុងសេដ្ឋកិច្ចជាតិរបស់កម្ពុជា ហើយប្រជាពលរដ្ឋដែលកំពុងបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានរហូតទៅដល់ជាង​៦លាននាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន