ចំណេះដឹងកសិកម្ម ៖ ងាយៗបច្ចេកទេសផលិតស្កររងូ សម្រាប់ផលិតមេជី និងមេចំណីសត្វ

សម្រាប់ការកែច្នៃផលិតជីធម្មជាតិ ឬចំណីសត្វ កសិករមិនអាចមើលរំលងបាននោះទេនូវវត្ថុធាតុដើមដែលជាគ្រឿងផ្សំមួយប្រភេទដ៏មានសារៈសំខាន់ នោះគឺ ស្កររងូ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើប្រតិកម្មកែច្នៃចំពោះវិស័យកសិកម្ម ផលិតជីកំប៉ុសទឹក ជីគោក មេចំណីសត្វ ជាដើម។ ដូច្នេះ សូមងាកមកចាប់អារម្មណ៍ នឹងស្វែងយល់ពីបច្ចេកទេសក្នុងការផលិតស្កររងូ ដែលកសិករអាចអនុវត្តបានដោយខ្លួនឯង មានប្រសិទ្ធភាព និងជួយបង្កើនទិន្នផលកសិកម្មបានយ៉ាងប្រសើរ។

គ្រឿងផ្សំចម្បងដែលគេត្រូវការ គឺ ទឹកអំពៅ និងទឹកឃ្មុំ ប៉ុន្តែចៀសវាងប្រើទឹកអំពៅជូរផ្អូម ឬទឹកឃ្មុំមិនសុទ្ធ ដែលអាចប៉ះពាល់ដល់គុណភាពស្ករ។ ចំណែកបរិមាណ កសិករអាចគណនាតាមតម្រូវការស្ករដែលចង់បាន។ ក្នុងករណីធ្វើសម្រាប់ស្រោចដំណាំតិចតួច អាចសាកស្បងត្រឹមទឹកអំពៅ ៥លីត្រ ទឹកឃ្មុំ ៤ស្លាបព្រាបាយ អាចទទួលបានស្កររងូ ជាង ១គីឡូក្រាម។

ពាក់ព័ន្ធនឹងការផលិត គេត្រូវយកទឹកអំពៅសុទ្ធទៅចាក់ចូលក្នុងឆ្នាំងដែលដាក់កម្ដៅលើភ្លើង លាយជាមួយទឹកឃ្មុំ ដែលជួយឱ្យវាកាន់តែមានគុណភាព និងអាចរក្សាទុកបានយូរ។ បន្តកូរល្បាយទឹកអំពៅ ដោយបើកភ្លើងតិចៗ ចៀសវាងខ្លោចបាតឆ្នាំង ឬពុះហៀរពពុះចោល ហើយឧស្សាហ៍កូរវារហូតដល់រីងទឹក មានសភាពខាប់ជាស្ករ ឬមានពណ៌ជើងអង្ក្រង ប្រើរយៈពេលប្រមាណ ២ម៉ោង។

បន្ទាប់ពីកូរឱ្យវាដាច់ទឹកហើយ ត្រូវទុកវាឱ្យត្រជាក់ និងអាចច្រកដបសម្រាប់ប្រើប្រាស់បានហើយ។ ដោយឡែកស្ករដែលកូររួចរាល់ហើយមានសភាពខាបល្មម ពណ៌ជើងអង្ក្រង ឬទុកយូរអាចមានពណ៌កាន់តែក្រមៅ តែចៀសវាងទុកឱ្យខ្លោច។ ក្រៅពីនេះ កសិករក៏អាចប្រើស្ករត្នោតបានដែរ តែបើតាមបច្ចេកទេស គេណែនាំឱ្យប្រើទឹកអំពៅដែលមានប្រសិទ្ធភាពជាង។

បន្ទាប់ពីបានស្វែងយល់ពីបច្ចេកទេសដូចបានរៀបរាប់ខាងលើ កសិករអាចពិចារណាក្នុងការផលិតដោយខ្លួនឯង ឬអាចទិញស្រាប់ពីអ្នកលក់ផលិតផលកសិកម្មតែម្ដងក៏បាន ព្រោះការកែច្នៃដោយខ្លួនឯងអាចទទួលបានស្កររងូល្អ និងមានគុណភាព ប៉ុន្តែត្រូវចំណាយពេលវេលា និងថវិកាច្រើនទៅលើទឹកអំពៅស្រស់ ខណៈដែលស្កររងូដែលមានលក់នៅលើទីផ្សារ ភាគច្រើនគេយកចេញពីរោងចក្រ ដែលអាចមានតម្លៃប្រមាណ ៤ម៉ឺនរៀលក្នុងមួយកានប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ស្កររងូ ឬកាកស្ករ គឺជាកាកសំណល់ដែលសល់ពីរោងចក្រស្ករស ហើយវាមានប្រយោជន៍ច្រើនក្នុងវិស័យកសិកម្ម ដែលគេអាចប្រើសម្រាប់ផលិតជី (ជីកំប៉ុសគោក ជីទឹក) ផលិតមេថ្នាំ ផលិតមេចំណី ក៏ដូចជាអាចផលិតអតិសុខុមប្រាណនានាផងដែរ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

Leave a Reply

Your email address will not be published.Required fields are marked *