កម្ពុជា-សិង្ហបុរី សហការគ្នាអភិវឌ្ឍន៍គម្រោង FTC សម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនសម្រាប់ SME

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីអភិវឌ្ឍគម្រោង Financial Trarsparency Corridor (FTC) ក្នុងគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។

ក្រោមការអភិវឌ្ឍគម្រោង FTC គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅសិង្ហបុរីអាចធ្វើការវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់សហគ្រាសធុនតូច និងមធ្យមនៃប្រទេសសិង្ហបុរី ជាមួយសហគ្រាស ធុនតូច និងមធ្យមនៃប្រទេសកម្ពុជា ដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈផ្លេតហ្វម FTC។

ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលផ្តល់សេវាដល់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជាក៏អាចធ្វើការវាយតម្លៃហិរញ្ញប្បទាន ដោយប្រើប្រាស់ព័ត៌មានទទួលបាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅសិង្ហបុរីតាមរយៈផ្លេតហ្វម FTC ផងដែរ។ ការប្រើប្រាស់ផ្លេតហ្វម FTC នេះនឹងជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ពង្រីកបណ្តាញពាណិជ្ជកម្មឌីជីថលកាន់តែទូលំទូលាយតួយ៉ាងតាមរយៈបណ្ដាញ Bisness Sars Border Proxtera និងផ្ដល់ឱកាសដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរក្នុងតំបន់អាស៊ាន និង តំបន់ផ្សេងៗទៀត។

ការអភិវឌ្ឍផ្លេតហ្វម FTC មានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីធីថលសម្រាប់ផ្តល់ការព្រមព្រៀងជាមុន (consent-based) ដើម្បី សម្រួលដល់ការដោះដូរព័ត៌មានរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលចូលរួមក្នុងផ្លេតហ្វម នៅក្នុងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា លើការផ្តល់សេវាហិរញ្ញវត្ថុឆ្លងដែនដល់សហគ្រាស ធុនតូច និងមធ្យម និងគាំទ្រការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុលើការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម និង ការអនុលោមតាមបទប្បញ្ញត្តិស្តីពី ការប្រឆាំងការសម្អាតប្រាក់ ដើម្បីកាត់បន្ថយវិវាទពាណិជ្ជកម្ម និងហានិភ័យ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កាលពី ខែមីនា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាបានសហការលើការចែករំលែកព័ត៌មានឥណទានរបស់អតិថិជនឆ្លងដែន ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួលក្នុងការទទួល បានសេវាហិរញ្ញវត្ថុពីប្រទេសនីមួយៗ។

លោកជំទាវ បានថ្លែងបន្តថា ៖

“យើងក៏មានសេចក្តីសោមនស្សក្នុងការចូលរួមអភិវឌ្ឍគម្រោង FTC ដែលធ្វើឱ្យការចែករំលែកព័ត៌មានឆ្លងដែនរបស់ប្រទេសទាំងពីរកាន់តែមានភាពទូលំទូលាយ សម្រាប់ពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងសិង្ហបុរី ហើយលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានឆ្លងដែនរបស់សហគ្រាស នឹងជួយដល់ប្រតិបត្តិការរបស់អាជីវកម្ម និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។”

លោក Sopnendu Mohanty អគ្គនាយកប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានលើកឡើងថា ការសហការជាមួយធនាគារជាតិនៃកម្ពុជាលើការអភិវឌ្ឍគម្រោង FTC គឺជាគំនិតផ្តួចផ្តើមថ្មីនៅតំបន់អាស៊ី។ គម្រោង FTC នឹងគាំទ្រដល់លំហូរពាណិជ្ជកម្មបើកចំហសម្រាប់អាជីវកម្មជា ពិសេសសហគ្រាសធុនតូច និងមធ្យមតាមរយៈការពង្រឹង គុណភាពទិន្នន័យសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ ការណ៍នេះ នឹងនាំឱ្យមានភាពជាដៃគូកាន់តែជិតស្និទ្ធរវាងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ប្រទេសយើងលើការអភិវឌ្ឍផលិតផល និងសេវាប្រកបដោយនវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចឌីជីថល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក