ភ្នំពេញ ៖ ឆ្នាំថ្មីមានន័យថា ការចាប់ផ្តើមថ្មី លទ្ធភាពថ្មី ឱកាសថ្មី និងបទពិសោធន៍ថ្មី ហើយក៏មានន័យថា មានឱកាសថ្មីៗផងដែរ។ ដូច្នេះប្រសិនបើរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកមិនទាន់រៀបគម្រោង ឬផែនការហិរញ្ញវត្ថុនោះទេ អ្នកគួរចាប់ផ្តើមពេលនេះ ដោយបណ្តុះទម្លាប់មួយចំនួនដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត ហើយតម្រូវការហិរញ្ញវត្ថុក្នុងពេលចាំបាច់ត្រូវត្រៀមទុកឱ្យបានរួចរាល់ សម្រាប់ជីវិត និងភាពមិនច្បាស់លាស់នាពេលអនាគត។

ការធ្វើដំណើរឆ្ពោះទៅរកស្ថិរភាពហិរញ្ញវត្ថុគឺជាដំណើរការដែលមិនអាចសម្រេចបានតែមួយ ឬពីរថ្ងៃនោះទេ ហើយនឹងមិនធ្វើឱ្យយើងក្លាយជាអ្នកមានជាងកាលពីម្សិលមិញនោះទេ។ ប៉ុន្តែមនុស្សម្នាក់ៗបណ្ដុះទម្លាប់ចាំបាច់មួយចំនួន ហើយត្រូវរកហេតុផលបន្ថែមទៀតដើម្បីចាប់ផ្តើមធ្វើការឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវស្ថិរភាពហិរញ្ញវត្ថុ។

ការស្រាវជ្រាវវិទ្យាសាស្ត្របង្ហាញថា វាត្រូវចំណាយពេលជាមធ្យម ៦៦ ថ្ងៃ សម្រាប់ការធ្វើឱ្យមានទម្លាប់មួយ ដើម្បីក្លាយជាផ្នែកមួយនៃរបៀបរស់នៅទម្លាប់រស់នៅរបស់អ្នក។ ដូច្នេះប្រសិនបើមានពេលល្អដើម្បីចាប់ផ្តើមធ្វើការឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់យើង និងបណ្តុះវិន័យហិរញ្ញវត្ថុមួយចំនួន វាគឺចាប់ផ្តើមពីពេលឥឡូវនេះ។ ខាងក្រោមនេះជាទម្លាប់ចំនួន ៣ ដែលមនុស្សម្នាក់អាចបណ្តុះដើម្បីសម្រេចគោលដៅរបស់ខ្លួននៅឆ្នាំ ២០២២។
បង្កើតទម្លាប់តាមដានការចំណាយ
ជំហានដំបូងដ៏ល្អក្នុងការរៀបចំផែនការហិរញ្ញវត្ថុគឺត្រូវចាប់ផ្តើមតាមដានការចំណាយរបស់អ្នក។ អ្នកត្រូវដឹងពីអ្វីដែលត្រូវចំណាយ និងខ្ទង់ចំណាយរបស់អ្នក។ ពេលខ្លះ បទពិសោធន៍កន្លងជួយឱ្យអ្នកយល់ដឹងកាន់តែច្បាស់។ ដូច្នេះ សូមក្រឡេកមើលចំណូល និងការចំណាយរបស់អ្នកជាមួយទស្សនៈទូលំទូលាយ ដើម្បីកំណត់នូវអ្វីដែលអាចត្រូវបានកាត់បន្ថយ ហើយបន្ទាប់មកផ្តោតអារម្មណ៍របស់អ្នកលើការចំណាយរបស់អ្នក តើថា ចំណូលនៅប៉ុន្មាន បន្ទាប់គុណគូរលើការចំណាយប្រចាំខែរបស់អ្នករួច។
ក្នុងករណីដែលវាធុញទ្រាន់ក្នុងការកត់ត្រាលើការចំណាយទាំងអស់របស់អ្នក កម្មវិធីគ្រប់គ្រងការចំណាយលើទូរសព្ទដៃជាច្រើននឹងអាចជួយដល់អ្នកបាន។ កម្មវិធីទាំងនេះនឹងមានកំណត់ត្រានៃប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកទាំងអស់ វានឹងជួយអ្នកពិនិត្យមើលកម្រងព័ត៌មានការចំណាយរបស់អ្នកបានប្រសើរជាងមុន និងជួយកំណត់អាទិភាពលើការចំណាយរបស់អ្នក។
បង្កើតទម្លាប់សន្សំរបស់អ្នក
ជាការពិត ការសន្សំគឺពិបាកណាស់។ ប៉ុន្តែការសន្សំប្រាក់គឺចាំបាច់ណាស់ ព្រោះថាប្រាក់សន្សំនឹងផ្តល់ឱ្យអ្នកភាពងាយស្រួលផ្នែកហិរញ្ញវត្ថុ ក្នុងករណីដែលអ្នកបញ្ហាផ្នែកហិរញ្ញវត្ថុ ឬភាពមិនច្បាស់លាស់ណាមួយ ដែលអាចកើតមានឡើង ដែលអ្នកអាចដឹងមុនក្នុងពេលណាមួយ។ វិធីសាស្រ្តសម្រាប់សន្សំប្រាក់ ដែលអ្នកជំនាញហិរញ្ញវត្ថុតែងតែលើកឡើង គឺជារូបមន្ត ៥០-៣០-២០។
យោងតាមអ្នកជំនាញ បុគ្គលម្នាក់គួរតែបែងចែក ៥០% នៃប្រាក់ចំណូល សម្រាប់ការចំណាយសំខាន់ៗ ឬ “តម្រូវការចាំបាច់ លើការរស់នៅ អាហារ និងការចំណាយផ្សេងទៀត ២០% សម្រាប់ការចំណាយផ្ទាល់ខ្លួននិងការកម្សាន្តផ្សេងៗ) និង ២០% សម្រាប់ការសន្សំ ឬ គោលដៅហិរញ្ញវត្ថុ ដូចជាការវិនិយោគ។
ទោះយ៉ាងណាក៏ដោយ ជារឿងសំខាន់ដែលអ្នកត្រូវដឹងថា អ្នកទាំងអស់គ្នាអាចអនុវត្តតាមរូបមន្តនេះបាន ប៉ុន្តែក៏ត្រូវចង់ចាំផងដែរថា អ្នកក៏បង្កើតរូបមន្តផ្សេងៗ ឬទម្លាប់ហិរញ្ញវត្ថុផ្សេងៗដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើរូបខាងលើនេះ ដើម្បសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកចង់សន្សំប្រាក់បានច្រើន អ្នកអាចធ្វើវា ដោយអនុវត្តតាមបញ្ច្រាស់ពីរូបមន្តខាងលើ។
ចាប់ផ្តើមទម្លាប់វិនិយោគ
អ្នកត្រូវគិតថា វាមិនលឿនពេក ឬយឺតពេលក្នុងការចាប់ផ្តើមវិនិយោគនោះទេ។ ចាប់ផ្តើមជាមួយការវិនិយោគតូច ប៉ុន្តែឆ្លាតវៃ។ សាកល្បងឧបករណ៍ដ៏ងាយស្រួល និងឆ្លាតវៃ ដូចជាផែនការវិនិយោគជាប្រព័ន្ធ ប៉ុន្តែអ្នកត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមានការរៀបចំក្រុងត្រា និងផ្នែកច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងជម្លោះផលប្រយោជន៍នាថ្ងៃខាងមុខ។ ការវិនិយោគជាប្រព័ន្ធ ឬជាក្រុម បានក្លាយជាការពេញនិយមសម្រាប់ប្រជាជននៅបរទេស។ ឧទាហរណ៍ មានការវិនិយោគក្រុមតម្លៃ ១ លានដុល្លារ លើអចលនទ្រព្យក្នុងទីតាំងណា ហើយនឹងអាចទាញយកផលចំណេញក្នុងពេលណាមួយពីអចលនទ្រព្យនេះ ដូច្នេះប្រធានបង្កើតជាមូលនិធិវិនិយោគមួយ ដើម្បីកៀរគរទុនពីអ្នកវិនិយោគសម្រាប់ការវិនិយោគនេះ។ ប្រសិនអ្នកស្គាល់ពីគម្រោងនេះច្បាស់លាស់ ហើយអ្នកគួរបង្កើតឱកាសសម្រាប់ខ្លួនឯង។
ជាមួយនេះដែរ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ក៏អាចផ្តល់ឱកាសក្នុងការបង្កើនប្រាក់របស់អ្នកផងដែរ តាមរយៈការទទួលបានអត្រាប្រាក់ដែលអ្នកបានដាក់ប្រាក់បញ្ញើក្នុងស្ថាប័នហិរញ្ញវត្ថុដែលមានសិទ្ធទទួលបានប្រាក់បញ្ញើស្របច្បាប់។ បច្ចុប្បន្ន នៅកម្ពុជា មានធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលមានសិទ្ធទទួលបានប្រាក់បញ្ញើស្របច្បាប់ជាច្រើន អ្នកអាចជ្រើសរើសបានក្នុងការដាក់ប្រាក់បញ្ញើដើម្បីទទួលបានអត្រាប្រាក់។ លើសពីនេះ ក៏មានជម្រើសជាច្រើនទៀត។ សូមបញ្ជាក់ ការវិនិយោគមានភាពទូលំទូលាយណាស់ ដូច្នេះអ្នកអាចមានជម្រើស និងឱកាសផ្សេងៗគ្នា ហើយទម្លាប់ជាច្រើនទៀតដែលអាចបង្កើតឡើងដោយឯង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content