យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ការនាំចូលមាសពីរុស្ស៊ីមកកាន់ប្រទេសចិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ ពោលគឺនៅក្នុងរយៈពេល១០ខែ ចំនួនមាសរបស់រុស្ស៊ីមកកាន់ប្រទេសចិនមានចំនួនរហូតដល់ប្រមាណ ៥,៧២ តោន ឬ មានតម្លៃសរុប ៣៣០ លានដុល្លារ។

កាលពីខែតុលាកន្លងទៅនេះ ចិនបាននាំចូលមាសពីរុស្ស៊ីមានចំនួន ២,១៦ តោន ដែលជាកម្រិតខ្ពស់មួយក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ហើយការនាំចេញមាសរបស់រុស្ស៊ីក្នុងទម្រង់ជាមាសមិនទាន់កែច្នៃ និងជាទម្រង់ពាក់កណ្តាលផលិតផលមាសសុទ្ធទៅកាន់ប្រទេសចិន បានកើនឡើងទ្វេដងដែលមានតម្លៃសរុប ១២៤,៦ លានដុល្លារ។ ជាក់ស្ដែង ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២កន្លងទៅនេះ ចិនបាននាំចូលមាសពីរុស្ស៊ីជាសរុប ៥,៧២ តោន ឬ មានតម្លៃសរុប ៣៣០ លានដុល្លារ។
ការនាំចេញមាសរបស់រុស្ស៊ីទៅកាន់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់នៅឆ្នាំនេះ ដោយសារតែកំឡុងពេលមានការរឹតបន្តឹងកូវីដ-១៩ធ្វើឱ្យមានការធ្លាក់ចុះនៃការចែកចាយ ហើយអ្នកផលិតមាសរុស្ស៊ីបានស្តុកទុកមាសយ៉ាងច្រើនក្នុងកំឡុងពេលនោះ។

យ៉ាងណាក៏ដោយ បើទោះបីជាមានការកើនឡើងខ្ពស់ក៏ដោយ អ្នកផលិតមាសរុស្ស៊ីគ្រាន់តែជាផ្នែកតូចមួយនៅក្នុងបញ្ជីអ្នកផ្គត់ផ្គង់កំពូលរបស់ប្រទេសចិន ដោយប្រទេសស្វីសបាននាំចេញមាសមានតម្លៃ ២៦,៥ ពាន់លានដុល្លារទៅកាន់ប្រទេសចិន ខណៈដែលការនាំចេញរបស់កាណាដាមានចំនួន ៩,៧ ពាន់លានដុល្លារ អាហ្វ្រិកខាងត្បូងនាំចេញមាសទៅកាន់ប្រទេសចិនមានចំនួនសរុប ៧,៧ ពាន់លានដុល្លារ ខណៈដែលអូស្ត្រាលី និងអាល្លឺម៉ង់បាននាំចេញ ៧,២ ពាន់លានដុល្លារ និង ៧៧៥ លានដុល្លាររៀងៗខ្លួន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content