សម្ដេចតេជោ ៖ កម្ពុជាផ្លាស់ប្តូរពី​ចាយលុយតិច​សង់ផ្លូវ​ឱ្យបាន​វែង​មកជាសង់ផ្លូវដែលមានគុណភាព​

ភ្នំពេញ ៖​ ការ​សាងសង់ផ្លូវ​នៅកម្ពុជា​កាលពីសម័យ​ក្រោយសង្គ្រាម​ គឺធ្វើយ៉ាងណា​សាងសង់​ផ្លូវឱ្យ​បានវែង ឱ្យមានផ្លូវ​សម្រាប់​ធ្វើដំណើរ​ដោយមិនទាន់​គិតគូ​រ​ដល់​គុណភាព​នៃផ្លូ​វនៅឡើយ​ ដូច្នេះហើយទើបមាន​ពាក្យ​ថា​កម្ពុជា​ធ្វើផ្លូវ​បានយូរ ប៉ុន្តែមកដល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចាប់ផ្ដើម​អភិវឌ្ឍន៍​ផ្លូវដែលគិតពីគុណភាព​ជា​បន្តបន្ទាប់​។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែង​នៅក្នុងពិធី​បើក​ការដ្ឋាន​លើកកម្រិត​គុណភាព​ផ្លូវលេខ​៣១ និង៣៣ កាលពីព្រឹកថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២២បាន​ឱ្យដឹងថា ​កាលពីមុន​ រដ្ឋាភិបាលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការសាងសង់ផ្លូវ ដូច្នេះ​​ការ​សាងសង់ផ្លូវ​​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ចំណាយ​លុយ​តិច​តែត្រូវធ្វើឱ្យបានវែង ធ្វើយ៉ាងណាឱ្យ​ប្រជាពលរដ្ឋមានផ្លូ​វធ្វើ​ដំណើរ​។​ ប៉ុន្តែ​មកដល់​បច្ចុ​ប្ប​ន្ន​​នេះ រដ្ឋាភិបាល​ចាប់ផ្ដើម​ផ្លាស់ប្តូរ​ពីការ​ចំណាយលុយតិចសង់ផ្លូវ​ឱ្យបានវែង​ មកជា​ការ​សាងសង់ផ្លូវ​ដែល​មាន​គុណ​ភាព។

សម្ដេច​តេជោ​បានមានប្រសាសន៍ថា​ ៖

“ដោយសារតែសេដ្ឋកិច្ច​រីកចម្រើន ការដឹកជញ្ជូនក្នុងប្រទេស​ក៏មាន​សក​​ម្មភា​ពមមាញឹក និងមានរថយន្ត​តូចធំជាច្រើន​ធ្វើដំណើរលើ​ដងផ្លូវ ​ដូច្នេះ​ហើយ​ បើសិនជា​យើងធ្វើ​ផ្លូវមិនមាំ​ មិនមានគុណភាព​ កា​រប្រើប្រាស់ក៏មិនបានយូរដែរ ។ ផ្លូវខ្លះ​នៅក្នុងប្រទេស​កម្ពុជា​មាន​តម្លៃ​រហូត​ដល់​២​លា​ន​ដុល្លារ​​អាមេរិក​ក្នុងមួយគីឡូម៉ែត្រ ផ្លូវ​ខ្លះ​ជាង​១លានដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រគីឡូម៉ែត្រ”

សម្ដេច​បន្តថា ៖

“កាលពីមុនយើងមានលុយ​តិច តែត្រូវ​ធ្វើផ្លូវឱ្យ​វែង តែឥឡូវ​យើងមិនធ្វើ​ដូច្នេះទៀតទេ គឺត្រូវ​ធ្វើឱ្យ​រឹង​មាំ ឱ្យប្រើប្រាស់​បានយូរ ដោយ​ត្រូវ​ចាក់បេតុង គឺត្រូវធ្វើឱ្យរឹងមាំ​តាមដែលអាច​ធ្វើទៅបាន”

សម្ដេច​បន្ថែមថា​ គម្រោងផ្លូវ២​ខ្សែ​ដែលបើក​ការដ្ឋានស្ដារ​ និងលើកកម្រិត​គុណភាព​នៅថ្ងៃនេះ មានប្រវែង​សរុបប្រមាណ១០៦​គីឡូម៉ែត្រ តែ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ១២០លានដុល្លារអាមេរិក​ ដែល​ក្នុង​មួយ​គីឡូ​ម៉ែត្រ​ត្រូវ​ចំណាយថវិកា​ជាង​១លានដុល្លារ​អាមេរិក  ជាថវិកា​ឥណទានសម្បទាន​របស់សាធារណរដ្ឋ​ប្រជាមានិត​ចិនផង និងថវិកា​បដិភាគរបស់ព្រះរាជាណាចក្រកម្ពុជា​ផង ។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​បន្តអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ ស្ពាន​ជាច្រើន​ទៀត ​​​ជាពិសេស​នៅ​ចុង​ឆ្នាំ២០២​២ ​និងដើមឆ្នាំ២០២៣​ខាងមុខនេះ កម្ពុជាបាន​បើ​ក ​និងគ្រោង​បើក​ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​កន្លែងទៀតនៅតាមបណ្ដាខេត្ត ​និ​ងក្នុង​រាជធានីភ្នំពេញផងដែរ ដែល​ហេដ្ឋារចនាសម្ព័ន្ធទាំង​នោះត្រូវបានធ្វើឡើងក្រោម​ថវិកា​ជាតិ និង​កម្ចីពីបរទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា