តំណាប់ផ្លែឈើ ឬគេនិយមហៅថា Jam ជាប្រភេទអាហារកែច្នៃមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្ត និងនិយមបរិភោគជាមួយនឹងនំប៉័ងដើម្បីបង្កើនរសជាតិ ដោយសារវាមានរសជាតិផ្អែម ឈ្ងុយ ផ្សំចេញមកពីផ្លែឈើផ្សេងៗ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស និងមានទីផ្សារខ្ពស់។

MND Bakery Coffee Food ជាឈ្មោះហាងកាហ្វេមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ខាងត្បូងផ្សារណាត់) ជាទីកន្លែងកែច្នៃ និងផលិត Jam ដែលជាស្នាដៃរបស់កូនខ្មែរផ្សំចេញពីផ្លែឈើក្នុងស្រុក មានគុណភាពល្អ រសជាតោឆ្ងាញ់ និងកំពុងមានការគាំទ្រខ្ពស់ពីសំណាក់អតិថិជនជាជនជាតិខ្មែរ និងបរទេសផងដែរ។
អ្នកនាង រស់ ជំនោរស្មី ជាម្ចាស់ហាងខាងលើបានមានប្រសាសន៍ឱ្យដឹងថា អ្នកនាងបានបង្កើតតំណាប់ផ្លៃឈើ(Jam)នេះឡើងដោយសារតែសង្កេតឃើញថាផ្លើឈើក្នុងស្រុកនៅសល់ច្រើន និងចង់បង្ហាញទៅដល់បរទេសថា ខ្មែរក៏អាចធ្វើ Jam បានប្រកបដោយគុណភាព រសជាតិឆ្ងាញ់ មិនចាញ់បរទេសនោះឡើយ។

អ្នកនាងបញ្ជាក់ថា ៖
“មូលហេតុដែលនាងខ្ញុំសម្រេចចិត្តធ្វើ jam គឺដោយសារនាងខ្ញុំឃើញមានដំណាំក្នុងស្រុកច្រើន ហើយអត់មានទីផ្សារ ដូចជា ស្វាយ ផាស់សិន ល្ហុង ចេក ក្រូច និង បន្លែផ្លែឈឺជាច្រើនទៀត ហើយខ្ញុំចង់បង្ហាញឱ្យបរទេសបានឃើងថា ប្រជាជនខ្មែរក៏អាចប្រើប្រាស់ផលិតផលក្នុងស្រុកមកកែច្នៃធ្វើជា jam បានដែរ ហើយណាមួយវាក៏តម្រូវចិត្តភ្ញៀវបរទេសផងដែរ ហើយវាក៏ជាផ្នែកមួយជួយប្រយោជន៍ដល់សហគមន៍ផងដែរ”
អ្នកនាងបានបន្តថា ៖
“ការច្នៃរបស់នាងខ្ញុំបានផ្តល់ផលប្រយោជន៍ដល់សហគមន៍ ឬកសិករខ្មែរយើងដូចជាផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករក្នុងតំបន់តាមរយៈការជួយទិញដំណាំផ្លែឈឺពីពួកគាត់ ផ្តល់ជាជំនាញដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ជួយលើកស្ទួយផលិតផលខ្មែរ កាត់បន្ថយការនាំចូលផលិតផលពីបរទេស និងផ្តល់នូវឱកាសការងារដល់សិស្ស និសិ្សត និងដល់ប្រជាជនទូទៅទាំងចេះអក្សរ និងមិនចេះអក្សរថែមទៀតផង”

សម្រាប់ Jam នេះ មានច្រើនរសជាតិច្រើន អាស្រ័យលើវត្ថុធាតុដើម ដោយអ្នកនាងបានប្រើប្រាស់បន្លែផ្លែឈើក្នុងស្រុកដូចជា ស្វាយ ល្ហុង ល្មុត ផាស់សិន ចេក ទំលាប់ ម្នាស់ ប៉ោម ទំពាំងបាយជូរ ស្ត្រប៊ឺរី ព្រីង និងផ្លែឈើក្នុងស្រុកជាច្រើនទៀត ដោយការចំណាយថ្លៃដើមសម្រាប់ Jam ១គីឡូក្រាម ត្រូវចំណាយដើមទុនអស់ ១៥ ០០០ – ២០ ០០០ររៀល ដោយមិនបានរាប់បញ្ចូលទាំងការវិចខ្ចប់នៅឡើយ។
ចំពោះផលិតផល Jam នេះផងដែរ អាចលក់បានមួយកំប៉ុងមានតម្លៃ ៦ ០០០រៀល ជាមួយនឹងការទទួលបានការកោតសរសើរពីអតិថិជនទាំងជាតិ និងអន្តរជាតិថាមានរសជាតិឆ្ងាញ់ មានអនាម័យល្អ ហើយតម្លៃក៏សមរម្យ ជាពិសេស ការផលិតមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ និងប្រើប្រាស់តែកសិផលក្នុងស្រុក ព្រមទាំងគិតពីសុខភាពអ្នកបរិភោគជាចម្បង។ គួរបញ្ជាក់ដែរថា អ្នកនាង រស់ ជំនោរស្មី បានចាប់ផ្ដើមធ្វើតំណាប់នេះតាំងពីឆ្នាំ២០០៨ ដោយមានជំនាញធ្វើ Jam នេះមកពីការចុះធ្វើកម្មសិក្សានៅប្រទេសអ៊ីតាលីរយៈពេល ៣ខែ ហើយបានសិក្សាជំនាញនេះពីគ្រូអ៊ីតាលីដោយផ្ទាល់តែម្ដង។ ចំណែកឯបញ្ហាប្រឈមវិញហាក់មិនមានផលវិបាកអ្វីច្រើននោះទេ ខណៈដែលសហគ្រិនរូបនេះកំពុងព្យាយាមពង្រីកទីផ្សារឱ្យកាន់តែទូលាយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content