ជីប ម៉ុង អ៊ិនស៊ី ជប់លៀងជូនមហាគ្រួសារដៃគូអាជីវកម្ម ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេសនៅក្នុងរោងចក្រលំដាប់ពិភពលោកនៅខេត្តកំពត

កំពត៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានរៀបចំកម្មវិធីដ៏ធំអស្ចារ្យ ជូនដេប៉ូចែកចាយ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដើម្បីជាការលើកទឹកចិត្ត ក៏ដូចការអបអរដល់ការខិតខំប្រឹងប្រែងរបស់ដៃគូអាជីវកម្មទូទាំងប្រទេសរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជាពិសេសថ្លែងអំណរគុណដល់ម្ចាស់ដេប៉ូទាំងអស់ដែលបាន ផ្តល់ទំនុកចិត្ត និងបន្តកិច្ចសហការជាមួយក្រុមហ៊ុន តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន។

ពិធីជួបជុំមហាគ្រួសារដេប៉ូចែកចាយនិងជាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ទាប់នេះ បានប្រារព្ធធ្វើនាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណរោងចក្រស៊ីម៉ងត៍ អ៊ិនស៊ី ដែលស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត និងមានការអញ្ជើញចូលរួម ពីសំណាក់វត្តមាន លោកអ្នកឧកញ្ញ៉ា ភាព ហៀក ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុងព្រមទាំងអ្នកចែកចាយស៊ីម៉ងត៍អូដ្ឋនិងស៊ីម៉ងត៍វីមកពី២៥រាជធានីខេត្ត ប្រមាណ៦០០នាក់។
គួរជម្រាបថា៖ថ្មីៗនេះបន្ទាប់ពីស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី បានចេញសម្បកកញ្ចប់ថ្មី នៅលើទីផ្សារ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអតិថិជន។ ក្រុមហ៊ុនតែងតែ គិតគូ ដល់ដៃគូអាជីវកម្មជានិច្ច ដូច្នេះក៏សម្រេចចិត្តបង្កើតការភ្ញាក់ផ្អើលមួយគឺដាក់រង្វាន់នៅក្នុងបាវស៊ីម៉ងត៍ ដើម្បីជួយជំរុញការលក់ក៏ដូចជាលើកទឹកចិត្តដល់អ្នកប្រើប្រាស់ផងដែរ។

ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជាផលិតផលក្នុងស្រុក ដែលបង្កើតឡើងដោយក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនយក្សធំបំផុតនៅក្នុងស្រុកខ្មែរនិង មានរោងចក្រស្តង់ដារពិភពលោក ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបដែលមានទំហំទឹកប្រាក់វិនិយោគជិត៣០០លានដុល្លារ។ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ឈរជើងលើទីផ្សាជាង២ទស្សវត៍ មកហើយលើទីផ្សារប្រទេសកម្ពុជាដែលអតិថិជន មានទំនុកចិត្តតជំនាន់។


អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងក្នុងពិធីជួបជុំនេះថា៖
ក្រុមហ៊ុន ជីប ម៉ុង ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៨២ ជាក្រុមហ៊ុនមួយដែលមើលឃើញចក្ខុវិស័យវែងឆ្ងាយបំផុត និងមានគោលដៅច្បាស់លាស់បំផុត។
អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា៖«ជីប ម៉ុង ជាក្រុមហ៊ុនកូនខ្មែរ១០០ភាគរយ ។បើសិនថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង មិនមែនជាម្ចាស់ភាគហ៊ុនធំទេ រោងចក្រស៊ីម៉ងត៍ស្រុកខ្មែរទាំងអស់មិនមែនវិនិយោគដោយកូនខ្មែរនោះទេ។នេះជាមោទនភាព និងបង្ហាញពីការគិតគូយ៉ាងច្បាស់បំផុតដើម្បីឈរជើងនៅស្រុកខ្មែរឱ្យគេទទួលស្គាល់ថាខ្មែរយើងមិនអន់នោះទេ។ ជីប ម៉ុង ធ្វើអ្វីមានការគិតគូរហ្មត់ចត់បំផុតនិងគោលដៅច្បាស់លាស់ ដូច្នេះម្ចាស់អាជីវកម្មទាំងអស់ ត្រូវជឿទុកចិត្តលើក្រុមគ្រួសារ ជីប ម៉ុង ដែលតែងតែយល់ច្បាស់ពីអាជីវកម្ម និងធ្វើឱ្យអាជីវកម្មទាំងអស់ដែល ជីប ម៉ុង កំពុងគ្រប់គ្រងទទួលបានជោគជ័យនិងនាំមុខគេ។



ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានថ្លែងថា៖ ជីប ម៉ុង ជាក្រុមហ៊ុនយក្សមួយ ដែលបានឈរជើងនិងមានវត្តមាននៅក្នុងប្រទេសកម្ពុជាជិត៤ទសវត្សរ៍មកហើយនេះ ដែលមកទល់និងពេលនេះមានបុគ្គលិកសរុប ជិត១ម៉ឺននាក់ ដែលក្នុងនោះនៅរោងចក្រស៊ីម៉ងត៍អូដ្ឋ មានបុគ្គលិកខ្មែរជាង៩០ភាគរយ។ ចក្ខុវិស័យ ជីប ម៉ុង អ៊ិនស៊ី គឺកសាងសមត្ថភាព បង្កើនធនធានកូនខ្មែរ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសកម្ពុជា ។ ស៊ីម៉ងត៍អូដ្ឋ ជាផលិតផលដែលមានគុណភាពខ្ពស់ ទទួលស្គាល់ពីមហាជន និងវិស្វករសំណង់ធំៗ។ គួរបញ្ជាក់ផងដែរថាគុណភាពល្អឥតខ្ចោះនោះបានសាងសង់អគារធំៗខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា ដែលរួមមានអគារ កម្ពស់ជាង៤០ជាន់ ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធធំៗក្នុងប្រទេសកម្ពុជាគឺសុទ្ធតែប្រើស៊ីម៉ងត៍អូដ្ឋ ។


រោងចក្រស៊ីម៉ងត៍អូដ្ឋ ផលិតឡើងដោយរោងចក្រស្តង់ដារពិភពលោក ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបដែលមានទំហំទឹកប្រាក់វិនិយោគជិត៣០០លានដុល្លារ ។ការគ្រប់គ្រងផលិតស៊ីម៉ងត៍ ប្រព័ន្ធខួរក្បាលនៃការផលិតស៊ីម៉ងត៍និងប្រព័ន្ធខ្សែសង្វាក់ផលិតកម្ម សុទ្ធតែដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ព្រមទាំងគិតគូបរិស្ថានជាធំនិងប្រើប្រាស់ថាមពលកកើតឡើងវិញ» ។
មិនតែប៉ុណ្ណោះ ជីប ម៉ុង អ៊ិនស៊ី ក៏មានប្រព័ន្ធអេកូសាយខល សម្រាប់បំប្លែងកាកសំណល់ ធំជាងគេ និងដំបូងគេនៅកម្ពុជា ដោយបានចូលរួមជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែល បំឡែង កាកសំណល់ ឲ្យទៅជាថាមពលប្រើប្រាស់ឡើងវិញ និងបានរួមចំនែកជួយដោះស្រាយនូវបញ្ហាប្រឈមរបស់រោងចក្រសហគ្រាស ជាពិសេសរាជរដ្ឋាភិបាល ទៅលើផលប៉ះពាល់បរិស្ថាន ដែល ពិភពលោកកំពុងជួបប្រទះនាពេលសព្វថ្ងៃ។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *