ការបើកការិយាល័យពាណិជ្ជកម្ម គឺដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ដោយសង្ឃឹមថា ការបើកការិយាល័យពាណិជ្ជកម្មរបស់តួកគីនៅកម្ពុជា គឺដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ហើយការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាឈ្វេងយល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជំនួបពិភាក្សាការងារ ជាមួយ លោកជំទាវ អ៊ូឃូល កូចាអេហ្វេ Ülkü Koca​efe ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដោយសម្តេច​បានយល់ស្របថា កម្ពុជា និងតួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត”

លោកជំទាវ Ülkü Kocaefe បានប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្នុងក្របខ័ណ្ឌពិភពលោក ។

លោកជំទាវ Ülkü Kocaefe បានមានប្រសាន៍ថា៖    

“ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត”

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានលើកឡើង សហព័ន្ធធុរជនឧស្សាហកម្មតួកគី ដែលបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចនៅតួកគីក្នុងអំឡុងខែកុម្ភៈកន្លងទៅ ដែលយើងមានការអភិវឌ្ឍគម្រោងរួម ក៏ដូចជាការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ ដោយសភាពាណិជ្ជកម្មកម្ពុជា បានត្រៀមខ្លួន ក្នុងការសហការជាមួយ សហព័ន្ធធរុជនឧស្សាហកម្មតួកគី ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ។

ឧកញ៉ា លឹម ហេង បានមានប្រសាសន៍ អំពីទីតាំងភូមិសាស្ត្រដ៏អំណោយផលរបស់កម្ពុជា ដែលស្ថិតនៅចំកណ្តាលអាស៊ាន និងមានទីផ្សារដ៏ទូលំទូលាយដែលវិនិយោគិនអាចនាំផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារចិន កូរ៉េ អាមេរិក អង់គ្លេស សហគមន៍អឺរ៉ុប និងអាស៊ាន ដោយមិនជាប់ពន្ធ។

បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យ​សភាកម្ពុជាបានប្រាប់ AMSថា ការបើកការិយាល័យពាណិជ្ជកម្មរបស់តួកគី យើងមានភាពចំណេញទាំងទិដ្ឋភាពនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ ព្រោះថាប្រទេសតួកគី ជាសមាជិកនៃសហភាពអឺរ៉ុប និងមានសំឡេង ដែលអាចឈានទៅរកធ្វើការពាណិជ្ជកម្មសេរី នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច មួយកម្រិតបន្ថែមទៀត រវាងភ្នាក់ងារពាណិជ្ជកម្មរបស់ទួគី និងកម្ពុជា។ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ថាទោះបីជាធំពាណិជ្ជកម្មមិនមានអ្វីជាធំដុំ នៅឡើយតែក្នុងទំនាក់ទំនងកន្លងមករដ្ឋាភិបាលកម្ពុជានឹងពិនិត្យ​មើលបន្ថែមទៀតនូវទំនិញនាំចេញសម្រាប់ប្រទេសតួកគី ថាតើយើងមានអ្វី ដើម្បីជំរុញពាណិជ្ជកម្មឱ្យមានទំហំធំ និងច្រើនសម្រាប់ជំរុញទំហំពាណិជ្ជកម្មកម្ពុជា-តួកគីទៅថ្ងៃខាងមុខ។ ជាមួយគ្នានេះ ការបង្កើតពាណិជ្ជកម្មតាមរយៈ ការទាក់ទាញវិនិយោគិនរបស់តួកគី មកបណ្ដាក់ទុននៅកម្ពុជា ដែលចំណុចសំខាន់រាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវតែសហការគ្នាដើម្បីផលិតនូវទំនិញណា ដែលអាចជាតម្រូវការរបស់ភាគី និងនាំទៅរកការជំរុញ ពង្រីកពាណិជ្ជកម្មឱ្យបានល្អប្រសើរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)