ក្រុមហ៊ុនបច្ចេកវិទ្យា Momentum Works របស់សិង្ហបុរី និងក្រុមហ៊ុនទូទាត់លុយតាមឌីជីថល Qlub បានសហការគ្នាក្នុងការស្រាវជ្រាវ និងវាស់វែងទៅលើទំហំទីផ្សារនៃការចំណាយលុយរបស់ពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅលើភេសជ្ជៈទទួលទានប្រចាំថ្ងៃរបស់ពួកគេ ហើយជាលទ្ធផលដែលបានរកឃើញ គិតត្រឹមតែភេសជ្ជៈតែគុជប៉ុណ្ណោះ ខ្ទង់ចំណាយដែលពលរដ្ឋអាស៊ីអាគ្នេយ៍បានចំណាយជាប្រចាំឆ្នាំគឺមានរហូតទៅដល់៣៦៦០លានដុល្លារខណៈដែលពលរដ្ឋឥណ្ឌូនេស៊ីគឺជាអ្នកចំណាយខ្លាំងជាងគេ ឬប្រមាណជា១៦០០លានដុល្លារជារៀងរាល់ឆ្នាំ។

ពលរដ្ឋថៃដែលយើងធ្លាប់ដឹងហើយថាជាអ្នកពូកែច្នៃភេសជ្ជៈប្រភេទនេះគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ដែលបានចំណាយប្រមាណជា៧៤៩លានដុល្លារជាមួយនឹងទីតាំងហាងលក់តែគុជសរុប ៣១ ០០០កន្លែងនៅទូទាំងប្រទេស។ នៅលេខរៀងបន្ទាប់គឺជាពលរដ្ឋនៃប្រទេសវៀតណាមដែលបានចំណាយលុយប្រមាណជា៣៦២លានដុល្លារ និងសិង្ហបុរីលេខ៤ចំណាយប្រមាណជា៣៤២លានដុល្លារ ប៉ុន្តែសិង្ហបុរីត្រូវបានគេចាត់ទុកថាជាអតិថិជនដែលមានកម្លាំងចាយខ្លាំងជាងគេបំផុតដោយសារតែជាប្រទេសដែលមានចំនួនប្រជាពលរដ្ឋតិច ប៉ុន្តែចំណាយគិតជាមធ្យមច្រើនជាងគេ។

គួរឲ្យដឹងដែរថា ភេសជ្ជៈតែគុជគឺជាប្រភេទតែដែលបង្កើតឡើងដំបូងគេមានប្រភពមកពីកោះតៃវ៉ាន់កាលពីដើមឆ្នាំ១៩៨០ និងបានក្លាយទៅជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទូទាំងប្រទេសចិន ហើយជាបន្តបន្ទាប់ឈានទៅកាន់តំបន់ផ្សេងទៀតនៅអាស៊ី ដោយគេអាចមើលឃើញថាវាគឺជាទីផ្សារដែលអាចរកបានប្រាក់ចំណូលរហូតទៅដល់២០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/08/2026
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content