ពានរង្វាន់ក្នុងកម្មវិធី សហគ្រិនបច្ចេកវិទ្យា  វគ្គ “សង្វៀនរ៉ូបូត” រដូវកាលទី៤ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយអភិវឌ្ឍគំនិតបែបសហគ្រិនភាព និងភាពច្នៃប្រឌិតក្នុងជំនាញបច្ចេកវិទ្យា

ភ្នំពេញ ៖ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ — សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី ​សហគ្រិនបច្ចេកវិទ្យា វគ្គ “សង្វៀនរ៉ូបូត”​ រដូវកាលទី៤ ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីក្រុមសិស្ស-និស្សិត និងយុវជនច្រើនជាង ៣០ក្រុម ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AI Farm Robotics Factory, សមាគមអភិវឌ្ឍន៍ឧស្សាហកម្មរ៉ូបូតកម្ពុជា និងក្រុមការងារ Battlebotx។

កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសផ្នត់គំនិតសហគ្រិនភាព បណ្ដុះជំនាញបច្ចេកវិទ្យា និងអភិវឌ្ឍគំរូ រ៉ូបូតជាក់ស្ដែង ព្រមទាំងដំណោះស្រាយបច្ចេកវិទ្យានានា។ តាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតប្រជែង អ្នកចូលរួម ទទួលបានបទពិសោធន៍ក្នុងការអនុវត្តជំនាញ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងឱ្យមានប្រយោជន៍សម្រាប់សង្គម និង ក្លាយជាកត្ដាមួយដែលជំរុញការផ្លាស់ប្តូរដ៏វិជ្ជមានក្នុងជីវភាពប្រចាំថ្ងៃ។

កម្មវិធីនេះបែងចែកជាវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ការរចនា និងបង្កើតរ៉ូបូត និងការប្រកួតប្រជែងរយៈពេលពីរថ្ងៃ។ ក្រុមនីមួយៗទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញមកពីឧស្សាហកម្មរ៉ូបូត និងវត្ថុធាតុដើមសម្រាប់ផលិតរ៉ូបូតនេះ ផងដែរ។ រ៉ូបូតនីមួយៗត្រូវបានរចនាឡើងដែលស្របតាមទម្ងន់កំណត់ជាក់លាក់ និងផលិតដោយប្រើបច្ចេកវិទ្យាបោះពុម្ព 3D។ ទោះជាយ៉ាងណាក្ដី ការស្រមើស្រមៃ និងនវានុវត្តន៍គឺគ្មានដែនកំណត់ឡើយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមាន ប្រសាសន៍ថា “កម្មវិធី ​សហគ្រិនបច្ចេកវិទ្យា បានទាក់ទាញចំណាប់អារម្មណ៌សិស្សានុសិស្ស ក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យា និងថែមទាំងលើកកម្ពស់ទេពកោសល្យយុវជន។ ការកសាងវិស័យបច្ចេកវិទ្យា មានការចូលរួមពីរាជរដ្ឋាភិបាល ដូចជា ការផ្តួចផ្តើមគោលនយោបាយ និងកៀរគរថវិកា ដើម្បីពង្រឹងគ្រឹះស្ថានស្រាវជ្រាវបច្ចេកវិទ្យា ដែលផ្តល់ជាសេវាកម្ម ទៅវិស័យឯកជន និងសាធារណៈ។

ជាលទ្ធផល កម្មវិធីបានផ្ដល់ពានរង្វាន់ និងទឹកប្រាក់ទៅកាន់ក្រុមជ័យលាភីឯកចំនួន ៣ ដែលបានឆ្លងកាត់ការប្រកួត ជាច្រើនជុំ។ ដោយឡែក ក្រុមប្រកួតចំនួន ៧ ចុងក្រោយផ្សេងទៀត ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តលើការច្នៃប្រឌិត និងនវានុវត្តន៍។ ការប្រគល់ពានរង្វាន់នេះ មិនមែនគ្រាន់តែជាការទទួលស្គាល់លទ្ធផលនៃការខិតខំរបស់ក្រុមដែលបាន ឈ្នះនោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យបន្តស្វែងរកចំណេះដឹងថ្មីៗ និងបង្កើតវិជ្ជាជីវៈសម្រាប់អនាគត ប្រទេសជាតិ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *