ក្រុមហ៊ុនថៃ Urmatt អនុវត្តអាជីវកម្មបរិយាបន្នជួយជីវភាពកសិកររាប់ពាន់នាក់

បរទេស៖​ យោងតាមប្រភពពី Inclusivebusiness.Net បានលើកឡើងថា ក្រុមហ៊ុនអង្ករ និងអាហារសរីរាង្គដ៏ធំបំផុតរបស់ថៃ Urmatt បានអនុវត្តគំរូអាជីវកម្មបរិយាបន្ន ក្នុងគោលបំណងជួយដល់សហគមន៍កសិកម្មដែលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងបង្កើតឱកាសសម្រាប់កសិករដែលមានជីវភាពលំបាក។

បច្ចុប្បន្ននេះ ថៃ គឺ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏ធំ​មួយ​របស់​ពិភពលោក ដែលការនាំចេញអង្ករត្រូវបានប៉ាន់ស្មានថា លើសពី ៨,៥​ លាន​តោនកាលពី​ឆ្នាំ​២០២៣។  ទន្ទឹមនឹងនេះ ក្រុមហ៊ុន Urmatt គឺជាក្រុមហ៊ុនកសិកម្មសរីរាង្គដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ ដោយស្ថាបនិក Arvin Narula។ នៅទសវត្សរ៍ឆ្នាំ១៩៩០ Urmatt បានផ្លាស់ប្តូរទៅធ្វើកសិកម្មដែលមានកិច្ចសន្យាជាមួយកសិករ និងការអនុវត្តកសិកម្មសរីរាង្គ ហើយបានចាប់​ផ្តើ​ម​ផ្គត់​ផ្គង់​ផលិត​ផល​កសិកម្ម​សរីរាង្គ​​ទៅកាន់​គ្រប់​តំបន់​សំខាន់​ៗរបស់​ពិភព​លោក​។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិបត្តិការរបស់ពួកគេបានក្លាយជាអាជីកម្មបរិយាបន្នមានលក្ខណៈរួមបញ្ចូលយ៉ាងពេញលេញផងដែរ ដោយសារពួកគេអាចផ្តល់គ្រាប់ពូជ,​ ជីកសិកម្ម, ការបណ្តុះបណ្តាល, និងជំនួយផ្សេងៗទៅកាន់កសិករ។​ បន្ថែមពីនេះ ផលិតផលកសិកម្មរបស់ Urmatt ត្រូវបានទទួលស្គាល់ដោយស្ថាប័នជាច្រើនដូចជា ស្ថាប័នវាយតម្លៃស្តង់ដារសរីរាង្គអន្តរជាតិ ECOCERT ជាដើម។ ទន្ទឹមនឹងនេះ អង្ករសរីរាង្គគឺជាលិតផលចម្បងរបស់ Urmatt ខណៈដែលពួកគេក៏កំពុងផលិត​ផល ដំណាំ​កសិកម្ម​មួយ​ចំនួន​ផ្សេងទៀត​ផង​ដែរ។

នៅក្រោមគំរូកសិកម្មជាមួយកសិករជាប់កិច្ចសន្យាជាមួយនឹងក្រុមហ៊ុន Urmatt បានធ្វើការជាមួយកសិករខ្នាតតូចជាង ៣ ០០០ នាក់នៅភាគខាងជើងប្រទេសថៃ ដែលក្នុងនោះមានសហគមន៍កុលសម្ព័ន្ធជនជាតិភាគតិចផងដែរ។ នៅក្រោមកិច្ចសន្យាជាមួយនឹង​ Urmatt កសិករត្រូវបានធានានូវប្រាក់ចំណូលខ្ពស់ជាងអ្វីដែលពួកគេនឹងទទួលបានពីពាណិជ្ជករផ្សេងទៀតដោយធានាថា ពួកគេចំណេញបន្ថែមពី ២០ ទៅ ៤០ ភាគរយថែមទៀតទាក់ទងទៅនឹងតម្លៃទំនិញ។ ជាងនេះទៅទៀត Urmatt ក៏ធ្វើការជាមួយកសិករស្ត្រីនៅក្នុងសហគមន៍ផងដែរ ដោយ ១ ភាគ ៣ នៃកសិករទាំងអស់គឺជាស្ត្រី។ Urmatt បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់កសិករជាស្ត្រី ដោយស្ត្រីទាំងនោះត្រូវបានលើកទឹកចិត្ត និងផ្តល់ជូនមូលនិធិសម្រាប់គ្រាប់ពូជក៏ត្រូវបានផ្តល់ជូនផងដែរ ដើម្បីគាំទ្រដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី។

ជាឧទាហរណ៍ Urmatt បានបង្កើតវិធីសាស្រ្តច្នៃប្រឌិតថ្មីមួយដែលបំបែកកម្ទេចផ្សិត pulp ចេញពីចំបើង ដែលជាធម្មតាត្រូវបានចាត់ទុកថាជាកាកសំណល់កសិកម្ម។ Pulp ត្រូវបានប្រើជាសម្ភារៈសម្រាប់ធ្វើការវេចខ្ចប់ដោយគ្មានសារធាតុគីមី។ ដើម្បីចូលរួមជាមួយកសិករស្ត្រីក្នុងការបណ្តាក់ទុនថ្មីនេះ Urmatt បានចុះកិច្ចសន្យាផ្តាច់មុខជាមួយស្រ្តីទាំងនោះសម្រាប់ទទួលការផ្គត់ផ្គង់ចំបើងពីពួកគេ ផ្តដែលជាប្រភពចំណូលមួយសម្រាប់ពួកគេផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្ថាបនិករបស់ Urmatt ក៏បានពង្រីកសហគ្រាសតូចៗចំនួនពីរដែលផលិតស៊ុតសរីរាង្គ និងគុយទាវ។ Hilltribe Organics បានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៤ ហើយកំពុងធ្វើការជាមួយកសិករជាង ២០០ នាក់ដែលផ្គត់ផ្គង់ស៊ុតសរីរាង្គដំបូងគេនៅក្នុងប្រទេសថៃ។ លើសពីនេះ Perfect Earth Foods បានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៥ ដែលផលិតអង្ករសរីរាង្គ និងគុយទាវគ្មានជាតិស្ករ ដោយផលិតចេញពីស្រូវរបស់កសិករជាប់កិច្ចសន្យារបស់ Urmatt។

ស្របពេលដែល​ពួក​គេ​បាន​គាំទ្រដល់​កសិកម្ម​សរីរាង្គ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ Urmatt ក៏កំពុងយកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថានដ៏ផងដែរ ដោយផ្ទៃដីជាង ២៥ ០០០ ហិកតា ត្រូវបានរក្សា​ដោយ​គ្មាន​ជាតិ​គីមី ដើម្បីរក្សា​ជីជាតិ​ដី។ ទន្ទឹមនឹងនោះ ពួកគេក៏បានផ្តោតលើការកាត់បន្ថយកាកសំណល់ និងការវេចខ្ចប់ផងដែរ ដោយ Hilltribe Organics កំពុងខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ធនធានដូចជា ឥន្ធនៈ និងថាមពល ប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ដំណោះស្រាយនេះកាត់បន្ថយការចំណាយ និងការបំភាយនៃឧស្ម័នផ្ទះកញ្ចក់។

ទោះជាយ៉ាងណាក្តី Urmatt ក៏បានបញ្ហាប្រឈមសំខាន់ៗផងដែរ ដោយកាលពីដំបូង Urmatt បានជួបប្រទះបញ្ហាប្រឈមក្នុងការធានាថាកសិករជាប់កិច្ចសន្យាផ្តល់ទិន្នផលដែលស្របតាមតម្រូវការរបស់ក្រុមហ៊ុន។ ដើម្បីដោះស្រាយហានិភ័យនេះ ក្រុមហ៊ុនបានវិនិយោគលើការបណ្តុះបណ្តាល និងត្រួតពិនិត្យកសិករជាប់កិច្ចសន្យា ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពជាប់លាប់។ ដូចទៅនឹងបទពិសោធន៍នៃអាជីវកម្មជាច្រើន Urmatt បានប្រឈមនឹងតម្លៃដឹកជញ្ជូនថ្លៃ ដែលកើនឡើងដោយសារការរាតត្បាត ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចសកល។ ទោះបីជាទីផ្សារសម្រាប់ផលិតផលសរីរាង្គអាចមានភាពយឺតយ៉ាវក្នុងអំឡុងពេលទាំងនោះ ប៉ុន្តែ Urmatt នៅតែប្តេជ្ញាចិត្តក្នុងការធានាថាទំនិញរបស់ពួកគេបន្តបំពេញតម្រូវការអតិថិជន និងស្របតាមគំរូអាជីវកម្មស្នូលរបស់ពួកគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក