ភ្នំពេញ ៖ សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានប្រកាសរួមគ្នាដាក់ឱ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» នេះគឺឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកបណ្ឌិតបានថ្លែងដូច្នេះថា ៖
“ក្រុមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះ ក៏ចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជនដែលងាយរងគ្រោះផងដែរ។ បន្ថែមពីលើនេះ ក្រមនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិ នៃកម្ពុជា ក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ (Market Diversification) ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវ ការសេវាហិរញ្ញវត្ថុក្នុងប្រទេសគាំទ្រដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ ចំណូលដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ”

លោកបណ្ឌិតបានបញ្ជាក់ថា គោលបំណងនៃការបង្កើត ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះឡើងគឺស្របទៅនឹងការរួមចំណែកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ បរិយាបន្ន ផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត កំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈប្រកបដោយ ទំនួលខុសត្រូវសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រមប្រតិបត្តិនៃវិស័យធនាគារ និង ហិរញ្ញវត្ថុ ថ្មីនេះ ផ្តោតលើគ្រប់ទិដ្ឋភាពទាំងអស់នៅក្នុង វិស័យហិរញ្ញវត្ថុដែលខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងក្រុមនេះរួមមាន ៖ ១)អភិបាលកិច្ចល្អ ២)ការលើកកម្ពស់ការយល់ដឹង និង ការបណ្ដុះបណ្ដាល ៣)ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ ៤)ទំនាស់ផលប្រយោជន៍ គណនេយ្យភាព និងទំនុកចិត្ត ៥)ទំនួលខុសត្រូវ និងតម្លាភាព ៦)ការផ្សព្វផ្សាយពាណិជ្ជកម្មការធ្វើទីផ្សារការលក់របស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ និង ៧)ក្រមសីលធម៌ ដំណោះស្រាយទំនាស់សម្រាប់អតិថិជន និងសម្រាប់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ។
លោកបណ្ឌិត អ៊ិន ចាន់នី ក្រមនេះនឹងត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំដើម្បីតាមដានពីការរីកចម្រើននៅក្នុងវិស័យ ហិរញ្ញវត្ថុនៅកម្ពុជា ឬនៅពេលមានការផ្លាស់ប្ដូរឯកសារនានា ឬត្រូវបានតម្រូវដោយច្បាប់ បទប្បញ្ញត្តិជាធរមានដើម្បីធានានូវអនុលោមតាមក្របខណ្ឌច្បាប់ និង បទប្បញ្ញត្តិជាធរមាន ដែលពាក់ព័ន្ធ។ ក្រមនេះនឹងត្រូវដាក់ឱ្យអនុវត្តជាស្វ័យបញ្ញត្តិ (Self-Regulation) ដើម្បីឱ្យសមាជិកអនុវត្តក្រមនេះក្នុងកម្រិតស្តង់ដារអប្បបរមានៃក្រមនេះ សមាជិកទាំងអស់មានពេលវេលាពេញមួយឆ្នាំ២០២២នេះ ក្នុងការកែសម្រួលក្រមប្រតិបត្តិផ្ទៃក្នុង របស់គ្រឹះស្ថាន ឬលើកជាយោបល់បន្ថែមលើការអនុលោមតាមក្រុមនេះ ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាអភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះបានបង្កើតឡើងនៅក្នុងថេរៈវេលាមួយសមស្រប ដើម្បីធានាបាននូវនិរន្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើននូវការអនុវត្តប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើនិងផ្តល់សេវាជូន ដល់អតិថិជនប្រកបទៅដោយការការពារ។ លោកបានថ្លែងថា វាមិនមែនជាការចៃដន្យឡើយក្នុងការបង្កើតនូវ ក្រុមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ នេះ ព្រោះការបង្កើតក្រុមនេះឡើងដោយមានលក្ខណៈជាយុទ្ធសាស្ត្រ និងដោយមានការគិតគូរប្រុងប្រៀបទុកជាមុន និងសមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content