ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរថ្ងៃទី០៩ ខែមេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ«គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ដើម្បីបំផុស និងលើកទឹកចិត្តបងប្អូនជនរួមជាតិទាំងអស់ឱ្យគាំទ្រ និងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិ ជាពិសេស ក្នុងបរិបទបច្ចុប្បន្នដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចតេជោបានគូសបញ្ជាក់ថា មុនការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ តាមរយៈការតាំងពិព័រណ៍នៅក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលបានឆ្លុះបញ្ចាំងអំពីបរិយាកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលលើផលិតផលក្នុងស្រុក ដោយកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖
“ឈរលើសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០”
សូមបញ្ជាក់ថា ឆ្នាំនេះក៏ដូចជាពីរឆ្នាំកន្លងមកដែរ ដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ មិនបានរៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់នៅតាមទីសាធារណៈនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រជាពលរដ្ឋយើង និងភ្ញៀវបរទេសដែលរស់នៅ ឬកំពុងធ្វើទេសចរនៅកម្ពុជាបានឃើញពីភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម, វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងគ្រឿងសង្ហារឹម។ល។
ការបន្តរំលឹកទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដ៏មានសារៈសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃសមស្របដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា កិច្ចការនេះផ្ដល់ឱកាសដល់ធុរជនទាំងអស់ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគទុនពី បរទេសមកកម្ពុជា បានរួមចំណែកផ្ដល់ឱ្យកម្ពុជាទទួលបាននូវធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា ជំនាញ ចំណេះដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប បទពិសោធសហគ្រិន ការបង្កើតការងារថ្មីៗសម្រាប់យុវជន ការពង្រីកផលិតកម្មក្នុងស្រុកឱ្យបានទូលំទូលាយជាមួយនឹងគុណភាព និងលទ្ធភាពនៃធនធានសេដ្ឋកិច្ចដែលមានដើម្បីកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ទន្ទឹមនោះ រាជរដ្ឋាភិបាល កម្ពុជាបានពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក ទាំងផ្នែកទន់ និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្តាលជំនាញទាំង ផ្នែករឹង និងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាមួយនឹងការកែទម្រង់វិស័យហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ឌអាទិភាពដ៏ទូលំទូលាយ និងជាសក្ដានុពលប្រកបដោយគុណភាពនិងតម្លាភាពសម្រាប់ទាក់ទាញការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលពិតជាមានមោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាការទិញ និងប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺរាតត្បាតមេរោគកូរីដ-១៩ ដែលត្រូវពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្មឱ្យមានសន្ទុះខ្លាំងក្លាទៅមុខបន្ថែមទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content