ភ្នំពេញ ៖ ការទន្ទឹងរង់ចាំបានមកដល់ហើយ! កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កន្លងទៅ អិលអូអិលស៊ី បានប្រកាសអំពីប្រម៉ូសិនចែកជូនរង្វាន់ទូរស័ព្ទ iPhone 17 Pro Max សរុបចំនួន ៣គ្រឿង ត្រៀមសម្រាប់ចែកជូនអាជីវករដែលប្រើប្រាស់ LOLC KHQR មធ្យោបាយទទួលប្រាក់ពីអតិថិជនពួកគាត់។
ជាលទ្ធផល បន្ទាប់ពីបានចាប់រង្វាន់ដោយចៃដន្យរួចមក សម្រាប់ខែដំបូងនេះ LOLC បានរកឃើញអ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី iPhone 17 Pro Max មួយគ្រឿង ដំបូងគេបង្អស់ បានទៅលើអាជីវករឈ្មោះ ភ្លុក សុខលីម មកពីខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ផងដែរថា ប្រម៉ូសិននេះនៅតែបន្តផ្តល់ជូនដល់អាជីវករដែលពុំទាន់បានឈ្នះ ដោយ LOLC នៅសល់រង្វាន់ iPhone 17 Pro Max ចំនួន ២គ្រឿង បន្ថែមទៀត។ ដូច្នេះ ប្រសិនបើលោកអ្នកចង់មានឈ្មោះក្នុងការចាប់រង្វាន់វគ្គបន្ទាប់ អាចអនុវត្តតាមលក្ខខណ្ឌងាយៗខាងក្រោម៖
- ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ក្នុងទទួលការទូទាត់ពីអតិថិជនចាប់ពីថ្ងៃទី 01 ខែមករា រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2026
- ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត 30 នាក់ក្នុងមួយខែ
- ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច 50 ដុល្លារ ឬ 200,000 រៀល ក្នុងមួយខែ
- គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0.5 ដុល្លារ ឬ 2,000 រៀល
- អាជីវករម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
- ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង
- អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ

ប្រសិនបើលោកអ្នកពុំទាន់ជាអាជីវករដៃគូ អិលអូអិលស៊ី ទេ លោកអ្នកអាចចុះឈ្មោះ និងស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃឥឡូវនេះ តាមរយៈការិយាល័យណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុតឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ៖
- 023 991 991
- 014 991 991
- 096 3 991 991
- 031 3 991 991




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content