ធនាគារ ABA ពង្រឹងភាពឈានមុខនៅលើទីផ្សារជាមួយលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ២០២៤

ធនាគារ ABA ជាថ្មីម្ដងទៀត បន្តនាំមុខក្នុងទីផ្សារ ក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចដ៏រឹងមាំសម្រាប់ឆ្នាំ២០២៤។ សមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់សូចនាករសំខាន់ៗ បង្ហាញពីតួនាទីរបស់ ABA ដែលនៅតែសំខាន់ក្នុងនាមជាតួអង្គដ៏ចម្បងមួយ រួមចំណែកជំរុញស្ថិរភាពហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។  

កំណើននៃប្រាក់បញ្ញើ និងកម្ចី 

ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្ចីដ៏សម្បូរបែប ពេញដោយសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។  

ដ្បិតបរិយាកាសសេដ្ឋកិច្ចមានឧបសគ្គក្ដី ផលបត្រកម្ចីដុលរបស់ ABA ទទួលបានកំណើន​ ១០% សម្រេចឈានដល់ ៨.៦ ពាន់លានដុល្លារអាមេរិក ដែលជាចម្បង ទទួលបានពីការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការពង្រីកបរិមាណប្រាក់ឥណទាននេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្ដល់នូវលទ្ធភាពទទួលបានមូលធនកាន់តែទូលំទូលាយសម្រាប់បណ្ដាអាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។ 

ដើមទុនជំរុញការវិនិយោគនៅពេលអនាគត 

វឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ២០២៤ នោះគឺ ការបន្ថែមដើមទុនចំនួន ២២០ លានដុល្លារអាមេរិកពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA។ ការណ៍នេះ បានធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ ២.៣  ពាន់លានដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣០% ធៀបនឹងឆ្នាំមុន។ ដើមទុននេះ នឹងពន្លឿនការវិនិយោគរបស់ ABA លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធសេវាធនាគារឌីជីថល ខណៈបន្តពង្រឹងភាពធន់របស់ខ្លួននៅក្នុងវិស័យធនាគារប្រកបដោយថាមវន្ដ។  

ទ្រព្យសកម្មបន្ដក្នុងមាគ៌ាកំណើន 

ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្រប្រតិបត្តិការរបស់ ABA ទ្រព្យសកម្មសរុបសម្រេចឈានដល់ ១៣.៨ ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន ២០% ធៀបនឹងឆ្នាំទៅ។ ធនាគារសម្រេចបានកំណើននេះ ដោយសារការអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគជាយុទ្ធសាស្រ្ត​ដែលអាចឲ្យធនាគាររក្សាបាននូវផលបត្រទ្រព្យសកម្មភាពប្រកបដោយពិពិធភាព និងស្ថិរភាព។ 

ប្រាក់ចំណេញកើនឡើងជាមួយប្រសិទ្ធភាព 

ប្រាក់ចំណេញរបស់ធនាគារកើនឡើងក្នុងឆ្នាំ២០២៤ ដោយប្រាក់ចំណេញសុទ្ធសម្រេចបានដល់ ២៩៩.៦ លានដុល្លារអាមេរិក។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងការបង្កើនចំណូលការប្រាក់កាន់តែរឹងមាំ ដោយពង្រឹងការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារក្នុងការបង្កើតគុណតម្លៃដល់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។  

ការអនុវត្តពន្ធប្រកបដោយទំនួលខុសត្រូវ 

ធនាគារ ABA បានបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រចីរភាពសារពើពន្ធកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន ៩០ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៧០ លានដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០៩ មក ធនាគារ ABA បានរួមចំណែកបង់ពន្ធសរុបប្រមាណ ៤៥៦ លានដុល្លារអាមេរិក ដោយបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយសង្គតិភាពក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

ដោយទទួលស្គាល់ពីការអនុវត្តពន្ធប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ​ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានផ្ដល់ជូន ABA នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល ៤ដងជាប់ៗគ្នា។  

ការពង្រីកវិសាលភាពឌីជីថល 

នៅក្នុងឆ្នាំ២០២៤ ធនាគារ ABA បានដាក់ដំណើរការមុខងារជាច្រើនទៅក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីៗរួមមាន មុខងារសោមុខ (FacePass Secure) និង មុខងារឆាតក្នុងអេប (In-App Chat) ត្រូវបានដាក់ដំណើរការ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងកម្រិតថ្មីសន្លាងដែលត្រូវបានពង្រឹងបន្ថែមកាន់តែខ្ពស់។ នវានុវត្តន៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់ ABA ក្នុងការជំរុញការប្រើប្រាស់សេវាធនាគារឌីជីថលដែលរលូនស្រួល និងមានសុវត្ថិភាពខ្ពស់។  

ជាមួយកំណើនអ្នកប្រើប្រាស់ ៣៣% ​និងកំណើនប្រតិបត្តិការ ៦៧% ធៀបនឹងឆ្នាំ២០២៣ ABA Mobile ចាត់ទុកខ្លួនជាតួអង្គដ៏សំខាន់មួយនៅក្នុងដំណើរវឌ្ឍនភាពសេវាធនាគារនៅកម្ពុជា​ ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុកាន់តែលឿន សុវត្ថិភាព​និងងាយស្រួល ជូនអ្នកប្រើប្រាស់។ 

ក្រៅពីនេះ ធនាគារបានពង្រឹងផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business។ ផ្លែតហ្វមនេះ មានមុខងារទំនើបជាច្រើនសម្រាប់តម្រូវការអាជីវកម្មតូចធំគ្រប់ប្រភេទដូចជាមុខងារបើកប្រាក់បៀវត្ស, បង់វិក្កយបត្រទៅកាន់ពាណិជ្ជករផ្សេងៗ រួមមានទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនទៀត, បង់ពន្ធ និងកាតព្វកិច្ចផ្សេងៗ និងការតភ្ជាប់ជាមួយប្រព័ន្ធ ERP របស់ភាគីទី៣ ។​ វឌ្ឍនភាពសំខាន់ៗទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តបស់ ABA ក្នុងការផ្ដល់ដំណោះស្រាយឌីជីថលពេញលេញ និងសម្បូរបែបសម្រាប់អតិថិជនជារូបវន្ដបុគ្គល និងអតិថិជនជាសាជីវកម្ម។  

បន្ថែមពីលើនេះ ABA បានបន្ដចូលរួម​ផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅគ្រប់ផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ផែនការសកម្មភាពទាំងនោះរួមមាន ការសម្រួលដល់ការបើកគណនីរៀលភ្លាមៗ និងសេវាដកប្រាក់ និងដាក់ប្រាក់ជារូបិយប័ណ្ណជាតិ – គាំទ្រដល់គោលនយោបាយរូបិយវត្ថុជាតិ និងគោលដៅបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ។  

ការពង្រីកបណ្តាញទូលំទូលាយ 

បណ្តាញសាខារបស់ធនាគារ ក៏បានកើនឡើងក្នុងអំឡុងឆ្នាំនេះ ដោយ​ ABA ប្រតិបត្តិសាខាសរុបចំនួន ៩៩ ទីតាំងស្វ័យសេវាធនាគារ ២៤/៧ និងម៉ាស៊ីនស្វ័យសេវាលើសពី ១,៧០០ ទូទាំងប្រទេស។ យុទ្ធសាស្ត្រពង្រីកដ៏ទូលំទូលាយនេះធានាបានថាអតិថិជនទាំងនៅទីក្រុង និងជនបទអាចប្រើប្រាស់សេវាសំខាន់ៗរបស់ធនាគារ។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត បានពង្រឹងវត្តមានរបស់ ABA ជាដៃគូហិរញ្ញវត្ថុគួរឲ្យទុកចិត្តសម្រាប់បុគ្គល និងអាជីវកម្មតូចធំនានា។ 

ឆ្ពោះទៅមុខ 

ឆ្នាំ២០២៤ ជាឆ្នាំដ៏លេចធ្លោសម្រាប់ធនាគារ ABA ដែលបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងសិមទ្ធផលពិសេសៗដោយឡែក។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ធនាគារ ការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងទៅលើនវានុវត្តឌីជីថល បានជំរុញភាពជោគជ័យបន្ត និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខនៅក្នុងទីផ្សារ។ 

ស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចាកោណ​របស់រាជរដ្ឋាភិបាលកម្ពុជា ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ខណៈដែលខ្លួនកំពុងបន្តដំណើរឆ្ពោះទៅមុខ ABA នៅតែប្ដេជ្ញាចិត្តចំពោះសហមគមន៍ គាំទ្រមាគ៌ាសេដ្ឋកិច្ចកម្ពុជា និងបន្តបង្កើតស្តង់ដារថ្មីៗកាន់តែប្រសើរនៅក្នុងវិស័យធនាគារ។ 

អំពី ABA    

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៣។   

ធនាគារ ABA មាន ១០១ សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៨០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៤.៨ លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

ធនាគារ ABA គឺជា បុត្រ សម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្ម ជាង ៣៣៤ ប៊ីលាន ដុល្លារ អាមេរិក គិតត្រឹម ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក។ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *