ថាមពលកកើតឡើងវិញ គឺជាដំណោះស្រាយតែមួយគត់សម្រាប់ទប់ទល់ទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយក៏ជាថាមពលដ៏ចាំបាច់បំផុតសម្រាប់ជីវិតរស់នៅរបស់មនុស្សជាតិនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ ពោលគឺនៅក្រោយពេលដែលផែនការជំនួសថាមពលហ្វូស៊ីលនឹងត្រូវបានជំនួសបាន១០០ភាគរយ។

ថាមពលកកើតឡើងវិញរាប់ចាប់តាំងតែពីថាមពលដែលបានមកពីជីវៈឧស្ម័នថាមពលដែលបានមកពីជីវៈឥន្ធនៈ ថាមពលបានមកពីជីវៈម៉ាស ថាមពលបានមកពីកំដៅក្នុងដី ថាមពលបានពីពន្លឺព្រះអាទិត្យ ថាមពលបានមកពីទឹកជោរ ជាពិសេសថាមពលដែលបានមកពីកម្លាំងខ្យល់ផងដែរ ដោយក្នុងនោះថាមពលចំនួន២ដែលត្រូវបានទាញយកយ៉ាងសកម្មបំផុតនៅក្នុងដំណាក់កាលនេះគឺថាមពលពីពន្លឺព្រះអាទិត្យ ឬសូឡា និងថាមពលបានមកពីកម្លាំងខ្យល់បក់ ហើយបច្ចុប្បន្នកំពុងរីករាលដាលស្ទើរគ្រប់ទីកន្លែង គ្រប់ប្រទេសនៅលើសកលលោករួចទៅហើយ។

រដ្ឋាភិបាលនៃបណ្តាប្រទេសធំៗលើសកលលោកបានធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើថាមពលកកើតឡើងវិញ ជាពិសេសថាមពលពីកម្លាំងខ្យល់ដែលទាមទារនូវបច្ចេកវិទ្យាខ្ពស់ និងការចំណាយលើការសាងសង់ធំៗ និងទំហំច្រើន ជាពិសេសតួប៊ីនសម្រាប់ទាញយកកម្លាំងខ្យល់តែម្តង។

ជាលទ្ធផល គិតមកត្រឹមពេលបច្ចុប្បន្ននេះគេមើលឃើញថាកំពូលប្រទេសទាំង៦ដែលកំពុងនាំមុខគេនៅក្នុងឧស្សាហកម្មទាញយកថាមពលពីកម្លាំងខ្យល់នេះដែលក្នុងនោះមានដូចជា ៖
១.ចក្រភពអង់គ្លេស ៖ ត្រូវបានចាត់ទុកថាជាប្រទេសដែលមានទីតាំងល្អ និងអំណោយផលបំផុត ពីព្រោះថានឹងអាចសាងសង់តួប៊ីនបានច្រើនជាងគេបំផុតលើសកលលោកនាពេលអនាគត
២.អេស្បាញ ៖ កាលពីឆ្នាំ២០២១ ថាមពលខ្យល់បានក្លាយជាអ្នកនាំមុខគេក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីបានច្រើនជាងគេបំផុតនៅទូទាំងប្រទេស
៣.ឥណ្ឌា ៖ គិតត្រឹមរដ្ឋ Tamil Nadu ប៉ុណ្ណោះ ថាមពលខ្យល់នៅទីនេះអាចផ្តល់ថាមពលអគ្គិសនីច្រើនជាងថាមពលដែលអូស្ត្រាលី ឬមិកស៊ិកូប្រើប្រាស់ទៀតផង
៤.អាល្លឺម៉ង់ ៖ ស្ថិតក្នុងប្លុកអឺរ៉ុប អាល្លឺម៉ង់ គឺជាអ្នកនាំមុខគេ និងផ្គត់ផ្គង់ថាមពលបានពីកម្លាំងខ្យល់បានច្រើនជាងគេ និងសំខាន់ជាងគេបំផុត ហើយក្នុងឧស្សាហកម្មនេះអាល្លឺម៉ង់អាចផ្តល់ការងារជំនាញជូនពលរដ្ឋដល់ទៅជាង១០ម៉ឺននាក់
៥.សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីលោក Joe Biden ធ្លាប់បានធ្វើការប្តេជ្ញាចិត្តហើយថានឹងធ្វើឲ្យអាមេរិកអាចទាញយកថាមពលពីកម្លាំងខ្យល់ដល់ទៅ៣០ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣០ ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីជូនពលរដ្ឋប្រមាណជា១០លាននាក់ក្នុងមួយឆ្នាំ
៦.ចិន ៖ ចិន ជាប្រទេសដែលត្រូវបានគេទទួលស្គាល់ថាបាននាំមុខគេបំផុតចំពោះថាមពលកកើតឡើងវិញមួយប្រភេទនេះ ពីព្រោះថាបច្ចុប្បន្នថាមពលដែលទទួលបានគឺមានទំហំរហូតទៅដល់១ភាគ៤នៃថាមពលដែលពិភពលោកទាំងមូលអាចទាញបានពីកម្លាំងខ្យល់ដោយបច្ចុប្បន្នអាចផលិតបានថាមពលដល់ទៅ១០ជីហ្គាវ៉ាត់ និងកំពុងបន្តកើនឡើងនៃចំនួនថាមពលនេះជាប្រចាំឆ្នាំ២០ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content