ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ភ្នំពេញ ៖ ចំណងមិត្តភាពដ៏មានតម្លៃ និងវិនិយោគិននៃប្រទេសទាំងពីរកម្ពុជា-ចិន បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរបស់ធុរជនដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងគម្រោងវិនិយោគចិននៅកម្ពុជាផងដែរ។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ប្រមាណ ១២ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ មានកំណើនប្រមាណជិត ៥% បើធៀបទៅនឹងឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារចិនបានកើនឡើងប្រមាណ ១៩% ពីប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដល់ប្រមាណ ១, ៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។ និន្នាការកំណើននេះ គឺជាតឹកតាងបង្ហាញពីផលជះវិជ្ជមាននៃទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងប្រទេសទាំងពីរទ្រទ្រង់ជាពិសេសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២។

ទិន្នន័យទាំងអស់ខាងលើនេះ ជាការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងក្នុងវេទិកាវិនិយោគលើវិស័យឧស្សាហកម្មលើបច្ចេកវិទ្យាទំនើបថ្មីៗក្នុងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ឯកឧត្តម បានបន្តថា ៖

«ក្នុងក្របខណ្ឌវិនិយោគ យោងតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា ដែលរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុបក្នុងឆ្នាំ២០២៣។ ទុនវិនិយោគពីប្រទេសចិនបានកើនឡើងពីប្រមាណ ១,៧ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២២ ដល់ប្រមាណ ៣, ២ ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២៣»។

គម្រោងវិនិយោគលេចធ្លោរបស់ចិនរួមមាន កម្មន្តសាលផលិតសំបកគ្រាប់ថ្នាំដោយប្រើប្រាស់ម្សៅដំឡូងមី, កម្មន្តសាលផលិតសំបកកង់យានយន្ត និងគ្រឿងបន្លាស់រថយន្ត, កម្មន្តសាលផលិតនិងផ្តុំដំឡើងបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក, កម្មន្តសាលផលិតគ្រឿងសង្ហារិម, គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស,គម្រោងសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្មផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ត ព្រះសីហនុ ដែលកំពុងដំណើរការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែល គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ និងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាដើម ដែលទើបតែបើកឱ្យដំណើរការកាលពីខែតុលាកន្លងទៅ។

វត្តមាននៃតម្រោងទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរុញច្រានឧស្សាហូបនីយកម្មនៅកម្ពុជា ដោយផ្តោតលើការលើកកម្ពស់ពិពិធកម្មឧស្សាហកម្មនាំចេញ ងាកទៅរកសកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សម្រាប់ជំរុញឱ្យកម្ពុជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ពិសេសជាងនេះទៀតនោះ មានគម្រោងវិនិយោគចិនមួយចំនួន បានរួមចំណែកជំរុញឧស្សាហកម្មប្រតិគមន៍ (backward linkages) កាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅដោយតភ្ជាប់ជាមួយសហគ្រាសផ្គត់ផ្គង់ក្នុងស្រុក ដូចជាគម្រោងវិនិយោគផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនចិនមួយនៅខេត្តស្វាយរៀងដែលវត្ថុធាតុដើម១០០% ជាជ័រកៅស៊ូដែលត្រូវបានទិញក្នុងស្រុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក