អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ថាមពលអគ្គិសនី គឺជាតម្រូវការដ៏ចាំបាច់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗ។ ដោយឡែក សម្រាប់កម្ពុជា ថាមពល​អគ្គិសនីដែលកំពុងផ្គត់ផ្គង់តម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន ភាគច្រើនមានប្រភពសំខាន់មកពីទំនប់វារីអគ្គិសនី ដែលជាប្រភេទថាមពលកកើតឡើងវិញ។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែព្យាយាមជំរុញឱ្យមានការប្រើប្រាស់ប្រាស់ថាមពលស្អាតឱ្យបានច្រើន ដើម្បីបង្កានូវផលប៉ះពាល់នានាក្នុងពេលអនាគត។

យោងតាមរបាយការណ៍កាលពីដើមឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរអគ្គិសនី និងសេវាករឯកជនបាន​ផ្គត់ផ្គង់អគ្គិសនីប្រមាណជាង ៩៩% នៃចំនួនភូមិសរុបនៅទូទាំងប្រទេសកម្ពុជា ដោយសល់ ១%​​ ទៀត ឬភូមិចំនួន៨៨ ពុំទាន់មានការផ្គង់ផ្គង់អគ្គិសនីពីបណ្តាញជាតិទៅដល់។ ភូមិដែលនៅសល់ទាំងនោះ ភាគច្រើនមានសភាពលំបាកដែលអាជ្ញាធរអគ្គសនីមិនអាចតភ្ជាប់​បានភ្លាមៗ និងខ្លះទៀតជាភូមិលើទឹកជាដើម។

ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុន Okra បានផ្ដល់ជាដំណោះស្រាយមួយ តាមរយៈបច្ចេកវិទ្យា​ទាញយកថាមពលពីពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនខាងលើនេះ បានកំណត់យកប្រជាជននៅតាម​តំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ពោលគឺជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួក​គេ។

មិនត្រឹមតែផ្ដល់ជាថាមពលស្អាតដល់ប្រជាជនប៉ុណ្ណោះទេ តែ Okra ក៏មាននូវបច្ចេកវិទ្យាដែលអាចបំបែកប្រភពថាមពលអគ្គិសនីទៅកាន់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតដែលនៅក្បែរៗគ្នាផងដែរ។ និយាយជារួមអាជីវកម្មមួយនេះ ផ្ដោតសំខាន់ទៅលើការផ្ដល់អគ្គិសនីទៅដល់សហគមន៍តែម្ដង។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុននេះបានរៀបចំប្រព័ន្ធសូឡាសម្រាប់ផ្ទះចំនួន ៥២ គ្រួសារ នៅសហគមន៍អណ្តែតទឹក ក្នុងភូមិក្បាលតោល ខេត្តបាត់ដំបង។ ការផ្ដល់ជូននេះ បានធ្វើឱ្យ​ប្រជាសហគមន៍មានភាពងាយស្រួលជាងមុន និងចំណាយប្រាក់តិចជាងមុនទៅលើការទិញអគ្គីសនី ពីក្រុមហ៊ុនឯកជន។ ក្រៅពីនោះ ក្រុមហ៊ុនក៏បានសហការជាមួយអង្គការដៃគូផ្សេងទៀតក្នុងការជួយគាំទ្រដល់អាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍ដាច់ស្រយាល ដើម្បីឱ្យការរស់នៅជារួមក្នុងសហគមន៍មានភាពប្រសើរឡើង ដែលគិតមកដល់ពេលនេះ មានបណ្តាខេត្តចំនួន៤ហើយដែលទទួលបាននូវអត្ថ​ប្រយោជន៍ទាំងនោះ រួមមានដូចជា ខេត្តកំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ និងខេត្តតាកែវ។

បច្ចុប្បន្ន ពលរដ្ឋរស់នៅតាមតំបន់ដែលមានវត្តមាន Okra ជួយគាំទ្រទាំងនោះអាចទទួលបាននូវ សេវាកម្មតម្លើង និងផ្ទាំងសូឡា ដើម្បីអាចទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ជាមួយ​នឹងតម្លៃ​ធូរថ្លៃធៀបទៅនឹងថាមពលអគ្គិសនីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជន និងអគ្គិសនីកម្ពុជា ប៉ុន្តែទោះ​បីជាយ៉ាងណាក្តី វាមិនមានកម្រិតខ្ពស់ និងទូលំទូលាយដូចជាថាមពលអគ្គិសនីដែលគេផ្គត់​ផ្គង់ធម្មតា​នោះដែរ។ ដោយឡែក សកម្មភាពនេះ​មិនត្រឹមតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុន Okra ក៏បាន និងកំពុងធ្វើសកម្មភាពស្រដៀងគ្នានេះនៅតាមបណ្ដាប្រទេសអាហ្វ្រីកខាងត្បូងផងដែរ។

គួរឲ្យដឹងដែរថា គម្រោងដែល Okra បានអនុវត្តបានជោគជ័យកន្លងមកមានដូចជា នៅភូមិស្ទឹងជ្រៅ ខេត្តកំពង់ឆ្នាំង ចំនួន ៨១ ផ្ទះ ជាមួយនឹងថាមពលប្រើប្រាស់ប្រចាំថ្ងៃ ២០១ វ៉ាត់ម៉ោងក្នុងមួយថ្ងៃ​​, នៅព្រែកស្ពាន ១៧គ្រួសារ ទំហំប្រើប្រាស់ ៣៩ គីឡូវ៉ាត់ម៉ោង , នៅតាដោកចំនួន ៣០ គ្រួសារ ៥៧គីឡូ​វ៉ាត់ម៉ោងរៀងរាល់ថ្ងៃ។ ដោយមូលហេតុទាំងនេះហើយ ទើបក្រុមហ៊ុន Okra បានជាប់ជាប្រភេទអាជីវកម្មបរិយាបន្ន ដែលជាប្រភេទអាជីវកម្មគំរូមួយ។ យ៉ាងណាមិញ ធុរកិច្ចបរិយាបន្ន គឺជាអាជីវកម្មឈរលើគោលការណ៍​អាជីវកម្មដែលបង្កើតដំណោះ​ស្រាយ​​ជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់​ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

Uncategorized

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង