អ្នកជំនាញណែនាំឱ្យមានការរៀបចំហិរញ្ញវត្ថុច្បាស់លាស់ មុនសម្រេចចិត្តដាក់ទុនវិនិយោគ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យមានការរៀបចំហិរញ្ញវត្ថុឱ្យបានរៀបរយ និងច្បាស់លាស់ មុននឹងសម្រេចចិត្តដាក់ទុនវិនិយោគលើអ្វីមួយ ដើម្បីបង្កើននូវលទ្ធភាពទទួលបានប្រាក់ចំណេញ និងបន្ថយនូវហានិភ័យ។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីបង្កើននូវលទ្ធភាពទទួលបានប្រាក់ចំណេញ និងបន្ថយនូវហានិភ័យ អ្នកវិនិយោគគប្បីមានចំណេះដឹង ចេះគ្រប់គ្រងហានិភ័យ និងធ្វើផែនការវិនិយោគរយៈពេលវែង។

លោកបានបន្តថា ទោះជាការវិនិយោគលើអាជីវកម្មបង្កើតថ្មី ភាគហ៊ុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីលើផ្សារហ៊ុន ឬអចលនទ្រព្យក្តី ការវិនិយោគទាំងនោះត្រូវការពេលវេលាយ៉ាងតិច៣ឆ្នាំទៅ៥ឆ្នាំដើម្បីមានលទ្ធភាពបង្កើតជាផលចំណេញ ហើយជួនកាលបើទោះជាក្នុងរយៈពេលវែងក៏អាចខាតបង់ផងដែរ។ ដូច្នេះហើយមុននឹងសំរេចចិត្តវិនិយោគ អ្នកគប្បីរៀបចំហិរញ្ញវត្ថុឱ្យបានរៀបរយសំដៅកាត់បន្ថយនូវហានិភ័យឱ្យនៅទាបបំផុតតាមដែលអាចធ្វើទៅបានតាមគន្លឹះខាងក្រោម៖

១) មានទុនបម្រុងសម្រាប់វិនិយោគគ្រប់គ្រាន់ ឬខ្វះខាតតិចតួច៖ អ្នកគប្បីមានទុនសំរាប់វិនិយោគគ្រប់គ្រាន់។ ទុនទាំងនោះអាចបានមកពីការសន្សំផលចំណេញពីអាជីវកម្ម លក់អចលនទ្រព្យ ឬទ្រព្យដទៃទៀតដែលអ្នកយល់ថាទុកមិនចំណេញ។ ក្នុងករណីដែលអ្នកមិនមានទុនគ្រប់គ្រាន់ អ្នកអាចខ្ចីបុលពីប្រភពខាងក្រៅខ្លះដើម្បីបំពេញបន្ថែម។

២) ការខ្ចីទុនបង្រ្គប់ពីប្រភពខាងក្រៅ ៖ ទំហំនៃការខ្ចីបុលបន្ថែមពីប្រភពខាងក្រៅមិនគួរហួសពីកម្រិតបំណុលដែលផ្តល់ដោយគ្រឹះស្ថានផ្តល់កម្ចីផ្លូវការ (ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) នោះទេ។ គួរចៀសវាងពីការខ្ចីបុលកម្ចីក្រៅផ្លូវការ ឬតុងទីនដែលមានការប្រាក់ខ្ពស់។ ម្យ៉ាងវិញទៀត ការសងត្រឡប់ទាំងប្រាក់ដើម និងការប្រាក់គួរពឹងផ្អែកលើចំណូលដែលអ្នកកំពុងមានស្រាប់ ដោយចៀសវាងនូវការរំពឹងលើចំណូលនាពេលអនាគតដែលជាទូទៅមិនមានភាពប្រាកដប្រជានោះទេ។

៣) ការបង្វិលសាច់ប្រាក់ពីអាជីវកម្មដទៃដើម្បីបង្រ្គប់ ៖ ការបង្វិលសាច់ប្រាក់ពីអាជីវកម្មដទៃជាបណ្តោះអាសន្នដើម្បីបង្រ្គប់ទុនវិនិយោគមានហានិភ័យខ្ពស់ណាស់។ ព្រោះអាជីវកម្មនីមួយៗត្រូវការលំហូរសាច់ប្រាក់ និងប្រាក់បម្រុងគ្រប់គ្រាន់សំរាប់ទ្រទ្រង់ចំណាយប្រតិបត្តិការ និងចំណាយដទៃទៀត។ ប្រាក់ដែលអ្នកអាចដកពីអាជីវកម្មមួយទៅវិនិយោគលើអ្វីមួយទៀតគួរតែជាភាគលាភ (ប្រាក់ចំណេញដែលបែងចែកឱ្យអ្នកវិនិយោគ) ពីអាជីវកម្មបន្ទាប់ពីមានការបិទបញ្ជីបានត្រឹមត្រូវតាបបទដ្ឋានគណនេយ្យ (ប្រសិនបើមានការធ្វើសវនកម្មពីក្រុមហ៊ុនសវនកម្មឯករាជ្យទៀតនោះកាន់តែប្រសើរ)។

៤) ទំហំនៃការវិនិយោគ និងការដាក់ទុនវិនិយោគជាដំណាក់កាល ៖ សម្រាប់ការវិនិយោគនីមួយៗ ទំហំវិនិយោគមិនគួរមានទំហំធំពេកនោះទេ។ ដើម្បីកាត់បន្ថយកម្រិតនៃហានិភ័យ ទំហំនៃការវិនិយោគគួរតែធំបំផុតត្រឹម១០%នៃទ្រព្យសម្បត្តិដែលអ្នកមាន។ ឧទាហរណ៍ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិ១លានដុល្លា អ្នកគួរវិនិយោគលើអ្វីមួយត្រឹមតែ១០ម៉ឺនដុល្លាបានហើយ។ ម្យ៉ាងវិញទៀត បើម្បីកាត់បន្ថយហានិភ័យ អ្នកគួរចាក់ទុនបញ្ចូលជាដំណាក់កាល ហើយមានជាលក្ខខណ្ឌភ្ជាប់ជាមួយ។ ឧទាហរណ៍ បើអ្នកវិនិយោគ១០ម៉ឺនដុល្លា អ្នកគួរចរចារផ្តល់ជាកម្ចីដែលអាចបង្វែរជាដើមទុនក្នុងដំណាក់កាលទី១ ត្រឹមចំនួន៣ម៉ឺនដុល្លាអីសិន។ អាចថា ៦ខែក្រោយប្រសិនបើអាជីវកម្មនោះល្អ អ្នកអាចបង្វែរកម្ចីទៅជាភាគហ៊ុន និងពិចារណាបន្ថែមទុនវិនិយោគជាបន្តបន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/09/2026

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/09/2026

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​ យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន​ និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។ ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ